សម្លខ្ទិះ​ត្រី​អណ្តែង

ក្នុង​ចំណោម​អាហារ​អំពី​ត្រីអណ្តែង​ សម្ល​ខ្ទិះ​ត្រី​អណ្តែង​គឺ​ជាអាហារ​ដែល​មាន​រសជាតិ​ឆ្ងាញ់​ពិសា ​និង​ពេញនិយម​ផង​ដែរ​​សម្រាប់​​ប្រ​ជាជន​​ខ្មែរ​​យើង។​​ ដូច្នេះសូ​ម​​ប្រិយ​​មិត្ត​​សាក​​ល្បង​​ភ្លក្ស​​រស​​ជាតិ ​​សម្ល​ខ្ទិះ​​ត្រីអណ្តែង​​​ ទាំង​​អស់​​គ្នា!!​!​ ជា​មួយ​ចុង​ភៅ​មុខ​ខ្មៅ

គ្រឿង​ផ្សំៈ

​ត្រី​អណ្តែង​ 1​ គីឡូ​ ខ្ទិះ​ដូង​ 4 ​ចាន​ចង្កឹះ ​ស្លឹក​ក្រូច​សើច ​10 ​សន្លឹក​ រំដេង​ 1 ​ដុំ ​ត្រូកួន​ចិន​ កន្លះ​គីឡូ​​ ផ្សិត​ចំបើង​ 3​​​ខាំ ​​ខ្ទឹម​​ស​ចិ​​ញ្រ្ចាំ​​ 1​​ ស្លាប​ព្រា​បាយ​​ ទឹក​ត្រី​ 2​ ស្លាប​ព្រាបាយ​ ស្ករ​ស ​1 ​ស្លាប​ព្រាបាយ​ ​ម្សៅស៊ុប ​1​ ស្លាប​ព្រាបាយ​ ខ្លាញ់ ​2​ ស្លាប​ព្រាបាយ ​ប្រហុក 1​ ស្លាប​ព្រា​បាយ ​ម្ទេស​ឆ្អើរ​ចិញ្រ្ចាំ 1​ ​ស្លាប​ព្រាបាយ

វិធី​ធ្វើៈ
1.ត្រីកាត់​កង់ៗ​ ត្រកួន​កាត់​កង់ៗ​ រំដេង​ ហាន់​ចំណិត​ស្តើងៗ។​
2.ដាក់​ខ្លាញ់​ឲ្យ​ក្តៅ ​ខ្ទឹម​សបំពង​ឲ្យ​ឈ្ងុយ ​ដាក់​ម្ទេស​ចិញ្រ្ចាំ​ ប្រហុក ​កូរចូល​គ្នា​ មួយ​សន្ទុះ ​ដាក់​ត្រី​អណ្តែង​ ស្លឹក​ក្រូច​សើច ​រំដេង ​ទឹក​ត្រី ស្ករ​ស​ ម្សៅស៊ុម​ ផ្សិត​ចំបើង ​ខ្ទិះ​ដូង​ទុក​ឲ្យពុះ ​ទើប​ដាក់​ត្រកួន​​រួច​ភ្លក្ស​មើល​ជា​ការ​ស្រេច៕

ប្រភព៖ blackfacecook