Suarez និង Neymar ភ្នាល់​គ្នា​នរណា​ឈ្នះ​ត្រូវ​ប៉ាវ​បឺហ្គ័រ

Luis Suarez បាន​ប្រាប់​ឲ្យ​ដឹង​ថា​ខ្លួន​បាន​ភ្នាល់​គ្នា​ជាមួយ​មិត្ត​រួម​ក្រុម Neymar ក្នុង​ការ​ប្រកួត​ជម្រុះ World Cup ២០១៨ រវាងក្រុម​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ និង​ប្រេស៊ីល ថា​បើ​នរណា​ចាញ់ ត្រូវ​ប៉ាវនំប៉័ង​បឺហ្គ័រ១ដុំ​ដល់​ភាគី​ឈ្នះ។

 

Suarez និង Neymar ភ្នាល់​គ្នា​នរណា​ឈ្នះ​ត្រូវ​ប៉ាវ​បឺហ្គ័រ

 

ការ​ភ្នាល់​នេះ​ដោយសារក្រុមជម្រើសជាតិ​ទាំងពីរ​នឹង​ត្រូវ​ប៉ះ​គ្នា​នៅ ​ថ្ងៃសុក្រទី២៥ នៅ​ទឹកដី​របស់​ប្រេស៊ីល ដើម្បីសន្សំ​ពិន្ទុ​ដណ្ដើម​កៅអី​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ FIFA World Cup ប្រទេស​រុស្ស៊ី ឆ្នាំ​២០១៨។ ​ក្រុមជម្រើសជាតិ​អ៊ុយរុយហ្គាយ បច្ចុប្បន្ន​ឈរ​លេខ ២ ក្រោម​ប្រទេស​អេក្វាឌ័រ​ ៣ពិន្ទុ និង​លើ​ប្រេស៊ីល ២ពិន្ទុ។

 

ឆ្លើយ​ក្នុង​កិច្ច​សម្ភាសន៍ Suarez បាន​ប្រាប់​យ៉ាង​ដូច្នេះ៖ “ខ្ញុំ​បាន​ភ្នាល់​គ្នា​ជាមួយ Neymar អ្នក​ឈ្នះ​នឹង​បាន បឺហ្គ័រ​១ដុំ។ Neymar​គឺ​ជា​មិត្ត​ល្អ​របស់​ខ្ញុំ​ ហើយ​ពួក​យើង​តែង​លេង​សើច​ជាមួយ​គ្នា​នៅ Barcelona។ ទាំង​ខ្ញុំ ទាំង​គេ នឹង​ខំប្រឹង​រៀង​ៗ​ខ្លួន​ដើម្បី​ក្រុមជម្រើសជាតិ និង​មុខ​មាត់​ប្រទេស”។

 

ការ​ប្រកួត​ឲ្យ​ជម្រើស​ជាតិ​ថ្ងៃ​សុក្រ​នេះ ​គឺ​ជា​ការ​ត្រឡប់​មក​វិញលើកដំបូង​របស់ Suarez ក្រោយផុតបម្រាម៩ប្រកួត ​ដោយសារ​ខាំស្មាកីឡាករ​អ៊ីតាលី​កាល​ពី​ប្រកួត World Cup ក្នុង​ប្រទេស​ប្រេស៊ីល៕

 

ចុច​អាន៖ Real Madrid ប្ដូរ​ទិសដៅ​ពី​ចង់​បាន De Gea មក Courtois វិញ

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Goal