Nasri ត្រូវ​ប៉ូលិស​រឹបអូស​ឡាន​ Lamborghini

Samir Nasri ​ខ្សែ​បម្រើ​ក្រុម​មេឃ​ខៀវ​ Manchester City ត្រូវ​បាន​ប៉ូលិស​រឹបអូស​រថយន្ត​ទំនើប​​ ម៉ាក Lamborghini Aventador Pirelli Edition ​​កាល​ពី​ថ្ងៃអង្គារ​​ម្សិល​មិញ ដោយសារ​​ល្មើស​ច្បាប់។

 

Nasri ត្រូវ​ប៉ូលិស​រឹបអូស​ឡាន​ Lamborghini

 

Nasri ​បាន​ធ្វើ​ដំណើរ​លើ​ផ្លូវ​ Wilson Street ​តំបន់​ Beswick ក្នុង​ទីក្រុង​ Machester ​នៅ​ជិត​ទីលាន​ហ្វឹកហាត់​របស់​ក្រុម​មេឃ​ខៀវ​ដែរ ដើម្បី​ទៅ​ហ្វឹកហាត់​ជាមួយ​ក្រុម ប៉ុន្តែ​ត្រូវ​បាន​ប៉ូលិស​​តាម​ឃាត់​ឡាន​ទំនើប​​នោះ​ទុក។

 

Lamborghini ​ដែល​កីឡាករ​បារាំង​វ័យ​២៨​ឆ្នាំ​រូប​នេះ បើកបរ​​គឺ​មាន​តម្លៃ​ជិត​៤,៧​សែន​ដុល្លារ ប៉ុន្តែ​នៅ​អង់គ្លេស​ច្បាប់​មិន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​រថយន្ត​ល្បឿន​លឿន​លើស​ 200 mph (ជាង​៣២០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង) ទេ ហើយ​រថយន្ត​នេះ​ មាន​ល្បឿន​អតិបរមា​ដល់​ 217 mph (ជិត​៣៥០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង) ឯ​ណោះ។

 

Nasri ត្រូវ​ប៉ូលិស​រឹបអូស​ឡាន​ Lamborghini

Nasri (សក់ស, កណ្តាល) ត្រឡប់​មកហ្វឹកហាត់ កាល​ថ្ងៃអាទិត្យ

 

Nasri បាន​អវត្តមាន​ពី​ក្រុម​ Man City យូរ​ហើយ​ដោយសារ​របួស ប៉ុន្តែ​ទើប​ត្រឡប់​មក​ហ្វឹកហាត់​បាន​វិញ កាល​ចុង​សប្ដាហ៍ ហើយ​កីឡាករ​រូប​នេះ រំពឹង​ថា​នឹង​អាច​ជួយ​ក្រុម​ ត្រឡប់​ចូល​លេង​បាន​វិញ នៅ​ដើម​ខែ​មេសា​ខាង​មុខ​នេះ៕

 

Nasri ត្រូវ​ប៉ូលិស​រឹបអូស​ឡាន​ Lamborghini

 

Nasri ត្រូវ​ប៉ូលិស​រឹបអូស​ឡាន​ Lamborghini

 

Nasri ត្រូវ​ប៉ូលិស​រឹបអូស​ឡាន​ Lamborghini

 

Nasri ត្រូវ​ប៉ូលិស​រឹបអូស​ឡាន​ Lamborghini

 

Nasri ត្រូវ​ប៉ូលិស​រឹបអូស​ឡាន​ Lamborghini

 

 

-ចុចអាន៖ Pep នៅ​តែ​ដឹកនាំ Man City ទោះ​មិន​បាន​លេង​នៅ Champions League

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ mirror