Man Utd ប៉ះ​​ West Ham ​ប្រកួត​សារ​ឡើង​វិញ​ FA Cup ចំ​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ

ថ្ងៃ​ប្រកួត​ FA Cup វគ្គ​៨​ក្រុម​សារ​ឡើង​វិញ រវាង​ក្រុម​ Manchester United ទល់​នឹង​ West Ham ត្រូវ​ប្រកាស​ឲ្យ​ដឹង​ហើយ​ គឺ​នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា​ខាង​មុខ​នេះ ដែល​ជា​ថ្ងៃ​ចូល​ឆ្នាំ​​ខ្មែរ។

 

Man Utd ប៉ះ​​ West Ham ​ប្រកួត​សារ​ឡើង​វិញ​ FA Cup ចំ​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ

 

Man Utd ប៉ះ​​ West Ham ​ប្រកួត​សារ​ឡើង​វិញ​ FA Cup ចំ​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ

 

ក្រុម​ទាំង​២​នេះ ត្រូវ​ប្រកួត​សារ​ឡើង​វិញ​នៅ​ទឹកដី​ West Ham កីឡដ្ឋាន​ Upton Park ដោយសារ​​កាល​ប៉ះ​គ្នា​នៅ​ Old Trafford បញ្ចប់​លទ្ធផល​ស្មើ​គ្នា ១-១ ​និង​ជា​ការ​ប្រកួត​ដ៏​សំខាន់ ដើម្បី​​រក​កៅអី​ឡើង​ទៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ​​ប៉ះ​ Everton​ លេង​នៅ​កីឡដ្ឋាន​ Wembley។

 

យ៉ាងណា​មិញ​ ថ្ងៃ​ទី​១៣ ខែ​មេសា​នេះ​ក៏​ចំ​ថ្ងៃ​ប្រកួត​ UEFA Champions League ពេល​ក្រុម​ Benfica ប៉ះ​ Bayern Munich និង​ក្រុម​ Atletico Madrid ប៉ះ​ Barcelona ផង​ដែរ ប៉ុន្តែ​សហព័ន្ធ​បាល់ទាត់​អង់គ្លេស​ FA នឹង​រៀបចំ​ការ​ប្រកួត​នេះ​ឲ្យ​ចប់មុន​៣០​នាទី​ ពេល​ប្រកួត​ពាន​រង្វាន់​អឺរ៉ុប​​ចាប់​ផ្ដើម។

 

Man Utd ប៉ះ​​ West Ham ​ប្រកួត​សារ​ឡើង​វិញ​ FA Cup ចំ​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ

 

Man Utd និង​ West Ham ក្រុម​ណា​ឈ្នះ​ នឹង​ឡើង​ទៅ​ប៉ះ​ Everton នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ FA Cup នា​ថ្ងៃ​ទី​២៣ ខែ​មេសា នៅ​កីឡដ្ឋាន​ជាតិ​អង់គ្លេស​ Wembley៕

 

ចុះ​ប្រិយ​មិត្ត​គិត​ថា ក្រុម​ណា​នឹង​ឡើង​​ទៅ​វគ្គ​បន្ត?

 

-ចុចអាន៖ ចាប់​ឆ្នោត​ FA Cup វគ្គ​ Semi Final ​គិត​ថា​​គូ​​ណា​តាន​តឹង​ជាង​គេ?

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ dailymail