ការបង្ហាញភាព អស្ចារ្យនៃរថយន្ត Mercedes-Benz G-Class

បច្ចេកវិទ្យា៖ រថយន្ត Mercedes-Benz G-Class ពេលខ្លះគេហៅថា G-Wagen ជារថយន្តទំនើបដែលផលិត ឡើងដោយក្រុមហ៊ុន Magna Steyr នៅអូទ្រីស លក់ដោយក្រុមហ៊ុន Mercedes-Benz ។

Mercedes-Benz G-Class ត្រូវបានផលិតឡើងនៅឆ្នាំ២០០៦ ដោយស៊េរីថ្មី នៃម៉ូដែលនេះ លក់នៅឆ្នាំ២០១៥ បានចំនួន ៣៦១៦ គ្រឿង ទៅកាន់ទីផ្សារពិភពលោក។

សម្រាប់ Mercedes-Benz G-Class ស៊េរីឆ្នាំ២០១៦ ត្រូវបានដាក់លក់ក្នុងទីផ្សារបរទេស តម្លៃ ១២០.៨២៥ ដុល្លារអាម៉េរិក (មិនមែនតម្លៃទីផ្សារកម្ពុជា) បំពាក់ដោយម៉ាស៊ីន V8 ប្រភេទ ៤.០ លីត្រ និងកម្លាំង ៤១៦សេះ ។

ដោយសារតែភាពរឹងមាំ និងប្រណីត នៃត្រកូល Mercedes នោះ រថយន្តនេះ ត្រូវបានគេយកទៅធ្វើតេស្ត ដោយប្រើប្រាស់ល្បឿន១ទំហឹង បុកជញ្ជាំង ដោយលទ្ធផលចេញមក ជញ្ជាំងខ្ទេច ចំណែករថយន្ត នៅមានសភាពល្អ ជាធម្មតា ដែលសាកសមនឹងតម្លៃ ហើយផ្តល់សុវត្ថិភាព ដល់អតិថិជន ។

ទស្សនាវីដេអូឃ្លិប ដូចខាងក្រោមនេះ៖

ការបង្ហាញភាព អស្ចារ្យនៃរថយន្ត Mercedes-Benz G-Class

ការបង្ហាញភាព អស្ចារ្យនៃរថយន្ត Mercedes-Benz G-Class