គង់ សំបូរ ប៉ះង៉ែត្រ រដ្ឋា ខ្សែក្រវាត់ K.Cement លើសង្វៀនSEA-TV នៅល្ងាចថ្ងៃសៅរិ៍

ភ្នំពេញ៖ ការប្រកួតដណ្តើមខ្សែក្រវាត់ កំពូលជើងឯកK.Cement ទម្ងន់ ៦០គីឡូក្រាម លើសង្វៀនSEA-TV នៅល្ងាចថ្ងៃសៅរិ៍ ទី២៦មីនា ២០១៦នេះ អ្នកប្រដាល គង់ សំបូរ ក្លិបកងពលធំអន្តរាគមន៍ លេខ២ ប៉ះអ្នកប្រដាល់ ង៉ែត្រ រដ្ឋា ក្លិបតាព្រហ្មមានជ័យ ខណៈ អ្នកប្រដាល់ សុខ វាសនា និងឯម សាវិន ប្រកួតបង្គ្រប់កិច្ចការ។ 

ង៉ែត្រ រដ្ឋា និងគង់ សំបូរ ជាអ្នកប្រដាល់មានចិត្ត ប្រដាល់ធំ និងមានស្នៀតប្រដាល់ល្អ ប្រហាក់ប្រហែលគ្នា ដូច្នេះសម្រាប់ការជួបគ្នា ដណ្តើម ចំណាត់ថ្នាក់ លេខ១ លេខ២ ក្នុងពូលB ជាការជួបមួយមាន លក្ខណះតឹងតែងដែរ ដែលមិនអាចទាយមុន បានថាអ្នកណាជា អ្នកឈ្នះនោះឡើយ។

ចំពោះ សុខ វាសនា ក្លិបឃ្លាំងមឿងកីឡា ខេត្តពោធិសាត់ ជួបប្រកួត ឯម សាវិន ក្លិបឫទ្ធីពោធិសែនជ័យ ។ ការប្រកួតអ្នកទាំង២ នាក់គ្រាន់តែជា ការប្រកួតបង្គ្រប់កិច្ច ប៉ុណ្ណោះព្រោះត្រូវជ្រុះធ្លាក់បាត់ ទៅហើយដោយសារពីរ ប្រកួតក្នុងការប្រកួតជម្រុះ ក្នុងពូលកន្លងមកនេះ គឺចាញ់ទាំងពីរ ប្រកួតបាន២ពិន្ទុដូចគ្នា ហេតុនេះការជួបប្រកួតគ្នា លើកទី៣នេះ ទោះអ្នកណាឈ្នះ ក៏ពុំបានឡើងដែរ។ សុខ វាសនា គេជាអ្នកប្រដាល់ ជើងខ្លាំង មួយរូបដែរ ។

វាសនា មានផ្លែល្អ ប៉ុន្តែចិត្តប្រដាល់មិនសូវធំ តែយ៉ាងណា បើផ្អែកតាមកម្រិត សមត្ថភាពនិងបច្ចេកទេស របស់សុខវាសនានោះ គឺមិនអាចឈ្នះឯម សាវិន នោះឡើយ។ ចំពោះសាវិន គេមានស្នៀតប្រដាល់ល្អ និងចិត្តប្រដាល់ធំ ហើយវាយមានផ្លែល្អ ពិសេសជង្គង់ និងកែង តែម្តង ដូច្នេះសម្រាប់ការ ជួបគ្នាបង្គ្រប់កិច រវាងសុខ វាសនា និង ឯម សាវិននេះ គេរំពឹងថា ឯម សាវិន នឹងឈ្នះសុខ វាសនា មិនខាន៕

គង់ សំបូរ ប៉ះង៉ែត្រ រដ្ឋា ខ្សែក្រវាត់ K.Cement លើសង្វៀនSEA-TV នៅល្ងាចថ្ងៃសៅរិ៍