អត្តពលិក វាយកូនឃ្លី លើតុកម្ពុជា បានទទួល ចំណាត់លេខ១ ការប្រកួត Mekong Goodwill Games លើកទី១២ នៅថៃ

ភ្នំពេញ៖ យោងតាម Face book របស់លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ នៃក្រសួងអប់រំយុវជន និងកីឡា បានឲ្យដឹងថា ក្រុមអត្តពលិកវាយកូនឃ្លីលើតុកម្ពុជា ក្នុងប្រភេទវិញ្ញាសាវាយក្រុមចំរុះបានទទួលចំណាត់លេខ១ហើយ បន្ទាប់ពីឈ្នះ ក្រុមម្ចាស់ផ្ទះថៃ ក្នុងព្រឹត្តិការណ៍ការប្រកួត Mekong good will Games ខេត្តឈៀងរ៉ៃ ប្រទេសថៃ ។
លោកបានបន្តថា ក្រុមអត្តពលិកវាយកូនឃ្លី លើតុកម្ពុជា វាយឈ្នះប្រទេសឡាវ ,ចិន (មកពីខេត្តភាគខាងត្បូងប្រទេសចិន) , ប្រទេសមីយ៉ាន់ម៉ា និងប្រកួតចុងក្រោយឈ្នះក្រុមម្ចាស់ផ្ទះថៃ  ធ្វើឲ្យក្រុមកម្ពុជាទទួលបានចំណាត់លេខ១។

ចំណែក ប៉េតង់កម្ពុជាឈ្នះបានឡើងទាំង៣ក្រុម និងថៃ១ក្រុម ឡាវ២ក្រុម ចំពោះកម្ពុជាត្រូវជួបគ្នាឯងហើយ១ក្រុមទៀតជួបក្រុមថៃនៅជុំទីពីនេះ៕