G-Dragon មេក្រុម Big Bang ជាប់ឈ្មោះជាតារាកូរ៉េ ដែលមានឥទ្ធិពល បំផុតនៅប្រទេសចិន

កូរ៉េ៖ តារាច្រៀងដ៏ល្បីល្បាញ G-Dragon មិនត្រឹមតែជាតារា ដែលលេចធ្លោជាងគេ នៅកូរ៉េខាងត្បូង នោះទេតែថ្មីៗតារារូបនេះ បានជាប់ឈ្មោះជាតារាកូរ៉េ ដែលមានឥទ្ធិពលបំផុត នៅប្រទេសចិន ។

ព័ត៌មានពីគេហទំព័រ Allkpop បានឲ្យដឹងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦នេះថា តារាចម្រៀងវ័យ២៧ឆ្នាំ G-Dragon មេក្រុមចម្រៀង Big Bang បានជាប់ចំណាត់ថ្នាក់ លេខ៣ក្នុងចំណោម តារាចិនល្បីៗជាតារាដែលមាន ឥទ្ធិពលបំផុតនៅ ប្រទេសចិន ដែលចំណាត់ថ្នាក់នេះ ត្រូវបានបោះឆ្នោតជ្រើស ដោយប្រព័ន្ធផ្សព្វផ្សាយចិន Sina ។

ក្រៅពី G-Dragon គឺមានតារាចិនល្បីៗ ជាច្រើនរូបទៀតដូចជា តារាសម្តែងវ័យ២៨ឆ្នាំ Li Yifeng, តារាសម្តែងរូបស្រស់ Yang Mi និងតារាសម្តែង រូបសង្ហារវ័យ២៥ឆ្នាំ  Luhan ។

ប្រព័ន្ធផ្សព្វផ្សាយ Sina បានប្រកាសថា “G-Dragon ជាតារាបរទេសដំបូងគេ ដែលអាចឆក់យកបេះដូង អ្នកគាំទ្រនៅប្រទេសចិន ដោយស្ថិតក្នុងចំណោម១០ ដួងនៃតារាដែល មានឥទ្ធិពលបំផុត” ហើយក្រៅពីទទួលការគាំទ្រ នៅប្រទេសចិន តារារូបនេះក៏កំពុងប្រឡូក ក្នុងវិស័យសិល្បៈ អាមេរិកផងដែរ ព្រមទាំងបង្ហាញខ្លួន ជាញឹកញាប់ក្នុងការ បង្ហាញម៉ូដហ្វេសិនផ្សេង នៅអាមេរិកទៀតផង ៕