ប៉ូលិស​បែលហ្ស៊ិក​បង្ហាញ​មុខ​ជន​សង្ស័យ​ដែល​បំផ្ទុះ​គ្រាប់បែក​នៅ​ព្រលានយន្តហោះ​ Zaventem

បន្ទាប់​ពី​មាន​ការ​បំផ្ទុះ​គ្រាប់​បែក​ពីរ​​​ទីតាំង​នៅ​ព្រលានយន្តហោះ​ធំ​​ Zaventem ​ទី​ក្រុង​ព្រុចសែល និង​ស្ថានីយមេត្រូ(ក្រោមដី​)ក្នុង​ប្រទេស​បែលហ្ស៊ិក​​ដែល​បង្ក​ឲ្យ​មនុស្ស​ជាង​៣០​នាក់​បាន​ស្លាប់​កាល​ពី​ម្សិលមិញ សម្រាប់​នៅ​ថ្ងៃ​នេះ​ប៉ូលិស​បាន​បង្ហាញ​មុខ​ជនសង្ស័យ​ដែល​ថត​បាន​កាមេរ៉ា​សុវត្ថិភាព។

ប៉ូលិស​បែលហ្ស៊ិក​បង្ហាញ​មុខ​ជន​សង្ស័យ​ដែល​បំផ្ទុះ​គ្រាប់បែក​នៅ​ព្រលានយន្តហោះ​ Zaventem

 ជនសង្ស័យ

បុរស​​ដែល​ត្រូវ​គេ​ដាក់​ការ​សង្ស័យ​ត្រូវ​គេ​ប្រទះ​ឃើញ​ដើរ​ជាមួយ​ជន​សង្ស័យ​ម្នាក់​ទៀត​​ពីរ​នាក់​ មុន​​ពេល​​ផ្ទុះ​គ្រាប់​បែក​ផ្ទួន​ៗ​នៅ​ប្រលានយន្តហោះ​ធំ​​ Zaventem ។ មិន​ត្រឹម​តែ​មាន​ការ​ផ្ទុះ​នៅ​ទីតាំង​ទាំង​ពី​ខាង​លើ​ទេ ការ​វាយ​ឆ្មក់​​ប្រឆាំង​ភេរវកម្ម​បាន​កើត​ឡើង​ទូទាំង​ប្រទេស​បែលហ្ស៊ិក។

ក្រោយ​មាន​រឿង​នេះ​កើត​ឡើង​​​ក្រុម​រដ្ឋ​អិស្លាម​​(IS) បាន​ចេញ​មក​ទទួល​ខុស​ត្រូវ​ថា​ខ្លួន​ជា​អ្នក​នៅ​ពី​ក្រោយ​រឿង​នេះ។ ​បើ​តាម​សេចក្ដី​ថ្លែងការណ៍​​តាម​បណ្ដាញ​ក្រុម​នេះ​​បាន​និយាយ​ថា ទីតាំង​ដែល​គេ​ដាក់​បំផ្ទុះ​គឺ​ត្រូវ​បាន​គិត​ទុក​មុន​និង​​ដើម្បី​ព្រមាន​រឿង​អាក្រក់​នឹង​កើត​ឡើង​ទៀត​ បើ​មាន​ការ​ប្រឆាំង​ជាមួយ​រដ្ឋ​អិស្លាម។

តាម​រូប​ភាព​ព្រះ​រាជអាជ្ញា Frederic Van Leeuw បាន​និយាយ​ថា​ជន​សង្ស័យ​បាន​ពាក់​ពួក​និង​អាវ​រងា​ខាង​ក្រៅ។ ប៉ុន្តែ​ជនសង្ស័យ​ពីរនាក់​ត្រូវ​បាន​ស្លាប់​​ បន្ទាប់ពី​បំផ្ទុះ​ធ្វើ​អត្តឃាត និងជនសង្ស័យម្នាក់ទៀត (បុរសអាវស ពាក់មួក) ត្រូវប៉ូលិសជឿថាបានរត់គេចខ្លួន។ ​​​ប្រជាជន​និង​ប្រទេស​ជា​ច្រើន​បាន​​នាំ​គ្នា​ចេញ​មក​ឧទ្ទិស​​នៃ​ការ​ស្លាប់​របស់​ប្រជាជន​បែលហ្ស៊ិក​​និង​​​បាញ់​ភ្លើង​រូប​ទង់ជាតិ​ប្រទេស​នេះ​លើ​​កន្លែង​សំខាន់​ជា​ច្រើន​លើ​ពិភព​លោក៕

ប៉ូលិស​បែលហ្ស៊ិក​បង្ហាញ​មុខ​ជន​សង្ស័យ​ដែល​បំផ្ទុះ​គ្រាប់បែក​នៅ​ព្រលានយន្តហោះ​ Zaventem

ប៉ូលិស​បែលហ្ស៊ិក​បង្ហាញ​មុខ​ជន​សង្ស័យ​ដែល​បំផ្ទុះ​គ្រាប់បែក​នៅ​ព្រលានយន្តហោះ​ Zaventem

ប៉ូលិស​បែលហ្ស៊ិក​បង្ហាញ​មុខ​ជន​សង្ស័យ​ដែល​បំផ្ទុះ​គ្រាប់បែក​នៅ​ព្រលានយន្តហោះ​ Zaventem
​​​

ចុចអាន៖ក្តៅ​ៗ! ព្រលាន​យន្តហោះ​​ប្រទេស​​​​​​បែលហ្ស៊ិក​​​រង​ការ​បំផ្ទុះ​​​​គ្រាប់​បែក ស្លាប់​និង​របួស​​មនុស្ស​ច្រើន​នាក់

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖  bbc