៣​ថ្ងៃ​ទៀត​ដល់​កម្មវិធី​តាំង​ពិព័រណ៍​ស្នាដៃ​ និង​អនាគត​ លើក​ទី​៤

សល់​តែ៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ​កម្មវិធី​ស្នាដៃ និង​អនាគត​ ដែល​ជា​កម្មវិធី​ផ្ដោត​លើ​ការ​លើក​ស្ទួយ​វប្បធម៌​សិល្បៈ​បុរាណ​ខ្មែរ និង​លើក​កម្ពស់​តម្លៃ​ស្នាដៃ​យុវជន​ខ្មែរ ​នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​សាល​មហោស្រព​ចតុមុខ​។​

 

៣​ថ្ងៃ​ទៀត​ដល់​កម្មវិធី​តាំង​ពិព័រណ៍​ស្នាដៃ​ និង​អនាគត​ លើក​ទី​៤

 

មាន​លក្ខណៈ​ខុស​គ្នា និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​ឆ្នាំ​មុន​ កម្មវិធី​ឆ្នាំ​នេះ​នឹង​មាន​ពិព័រណ៍​​ស្នាដៃ​យុវជន​ខ្មែរ ការ​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ ការ​ផ្លាស់​ប្ដូរ​សំលៀកបំពាក់​សម័យ​បុរាណ និង​ដាក់​តាំង​ផលិត​ផល​ខ្មែរ​ជា​ច្រើន​។ អ្នក​ក៏​អាច​ទស្សនា​ការ​សម្ដែង​ល្ខោន​ស្បែក​ធំ​ដែល​ផ្សំ​ជាមួយ​នឹង​ល្ខោន​ខោល ការ​សម្ដែង​រឿង​អាណាចក្រ​ខ្មែរ និង​របាំ​ប្រជាប្រិយ និង​បុរាណ​ជាច្រើន​ ដូចជា ​របាំ​នារី​ខ្មែរ របាំ​ហោម​រោង របាំ​ចម្រុះ របាំ​ត្រុដិ របាំ​ក្ងោក​ប៉ៃលិន ការ​សម្ដែង​ឆៃយ៉ាំ​ សហសម័យ ល្បុកតោ។

ក្រៅពី​ការ​សម្ដែង​សិល្បៈ​ដ៏​អស្ចារ្យ​ កម្មវិធី​ក៏​បាន​រៀបចំ​កម្មវិធី​សិក្ខាសាលា​ខ្លី​ពី​របៀប​ផលិត​កុន​ខ្លី​ពី​អ្នក​ជំនាញ និង​មាន​បញ្ចាំង​កុន​ខ្លី​ដែល​ជា​ស្នាដៃ​របស់​ខ្មែរ​។

 

៣​ថ្ងៃ​ទៀត​ដល់​កម្មវិធី​តាំង​ពិព័រណ៍​ស្នាដៃ​ និង​អនាគត​ លើក​ទី​៤

 

លោក ព្រុំជិន វិចិត្រ ​អនុប្រធាន​ដឹកនាំ​ក្រុម​រីកសាយ និង​ជា​អ្នក​រៀបចំ​កម្មវិធី បាន​ឲ្យ​ដឹង​ថា លោក​សង្ឃឹម​ថា​ ប្រជាជន​ខ្មែរ​ពិសេស​គឺ​យុវជន​ នឹង​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ ​ដើម្បី​រួម​ចំណែក​ថែរក្សា​ និង​លើក​តម្កើង​វប្បធម៌​។

 

លោក​បន្ថែម​ថា​ មិន​មាន​ច្រើន​នោះ​ទេ​ដែល​បច្ចុប្បន្ន​នេះ​ការ​រៀបចំ​កម្មវិធី​ទាក់ទង​នឹង​ការ​បង្ហាញ​វប្បធម៌​ និង​សិល្បៈ​បុរាណ​ខ្មែរ ដូច្នេះ​កម្មវិធី​នេះ​គឺ​ជា​ឱកាស​មួយ​សម្រាប់​ប្រជាជន​ទាំងអស់​បាន​យល់​ដឹង​​វប្បធម៌​សិល្បៈ​ខ្មែរ​ដែល​អ្នក​មិន​ធ្លាប់​បាន​ឃើញ​ពី​មុន​មក​។

នេះ​ជា​លើក​ទី​៤​ហើយ​ដែល​ក្រុម​យុវជន​រីកសាយ និង​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​ សហការ​គ្នា​រៀបចំ​កម្មវិធី​ស្នាដៃ ​និង​អនាគត​ នេះ​ឡើង​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​​នៅ​ថ្ងៃ​ទី​២៦​ ដល់​ថ្ងៃ​ទី ​២៧​ ខែ​មីនា​ក្នុង​បរិវេណ​សាល​មហោស្រព​ចតុមុខ៕

 

៣​ថ្ងៃ​ទៀត​ដល់​កម្មវិធី​តាំង​ពិព័រណ៍​ស្នាដៃ​ និង​អនាគត​ លើក​ទី​៤

 

៣​ថ្ងៃ​ទៀត​ដល់​កម្មវិធី​តាំង​ពិព័រណ៍​ស្នាដៃ​ និង​អនាគត​ លើក​ទី​៤

 

៣​ថ្ងៃ​ទៀត​ដល់​កម្មវិធី​តាំង​ពិព័រណ៍​ស្នាដៃ​ និង​អនាគត​ លើក​ទី​៤

 

អត្ថបទ៖ ដៃគូ​សហការ