«បឹង​កំពីងពួយ» រមណីយដ្ឋាន​ដ៏​ទាក់ទាញ​មួយ ​នៅ​បាត់​ដំបង

បឹង​កំពីងពួយ ជា​រមណីយដ្ឋាន​ដ៏​ទាក់ទាញ​មួយ​នៅភូមិ​តាង៉ែន ឃុំ​តាគ្រាម ស្រុក​បាណន់ ​ចម្ងាយ ៣៥ គីឡូម៉ែត្រ ពី​ទីរួមខេត្ត​បាត់ដំបង។

 
«បឹង​កំពីងពួយ»  រមណីយដ្ឋាន​ដ៏​ទាក់ទាញ​មួយ ​នៅ​បាត់​ដំបង

 

បឹង​​មាន​​បណ្ដាញ​ប្រមាណ ៦ គីឡូម៉ែត្រ និង​ទទឹង​ជាង ១ ៩០០ ម៉ែត្រនេះ​ អាច​ផ្ទុក​ទឹក​បាន ១១០ លាន​ម៉ែត្រ គូប​នៅ​រដូវវស្សា។ នេះ​បើ​យោង​តាម​របាយការណ៍​ ចុះ​ផ្សាយ​ក្នុង​គេហទំព័រ​​មួយ កាល​ពី​ឆ្នាំ ២០១១។

 

អ្នកស្រី ចាន់ ធី អ្នក​លក់​ម្ហូបអាហារ​​សុំ​មួយ​រូប បាន​និយាយ​ថា ក្នុង​​​​រដូវ​ប្រាំង​នេះ អាកាសធាតុ​ហាក់​ក្ដៅ​បន្តិច ប៉ុន្តែ​ប្រសិន​បើ​បាន​អង្គុយ​ក្នុង​ខ្ទូស តាម​មាត់​បឹង​វិញ ទេសចរ​នឹង​មាន​អារម្មណ៍​ស្រស់ស្រាយ ព្រោះ​ថា​បាន​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ។

 

ប្រភព​ដដែល​នេះ​បាន​បន្ត​ថា ទេសចរណ៍​មក​លេង​កន្លែង​នេះ​ច្រើន ក្នុង​អំឡុង​ថ្ងៃ​ចុង​សប្ដាហ៍ ឬ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំខ្មែរ​​ជាដើម។ តោះ! សូម​ទស្សនា​វីដេអូ​ខាងក្រោម៖
 

 

ចុចអាន៖ ចំណាយ​​ពេល​ជិត ២ ឆ្នាំ ផលិត​​វីដេអូ​លើ​អាកាស​ជាង ២ នាទី ក្នុង​ខេត្ត ១៣ នៅ​កម្ពុជា

ចុចអាន៖ ទេសចរណ៍​ស្រែអំបិល​ខេត្ត​កែប

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ
រូបភាព​ទូរសព្ទដៃ