យុវជន​​​អាយុថ្លៃ​​​គេច​ផុត​​ពី​​​​​​​បំផ្ទុះ​ភេរវកម្ម​៣លើក​ រួម​ទាំង​នៅ​ប៉ារីស​ និង​ប្រ៊ុចសែល

​យុវជន​​​​អាមេរិក​​ម្នាក់​​​​​បាន​រង​របួស​​​​​ក្នុង​ការ​វាយ​ប្រហារ​បំផ្ទុះ​​គ្រាប់​បែក​​​នៅ​ទីក្រុង​ប្រ៊ុចសែល​ ប្រទេស​​បែលហ្សិក​ ​​កាល​ពី​ថ្ងៃ​ម្សិលមិញ ​​​ប៉ុន្តែ​រូប​​គេ​​ធ្លាប់​ស្ថិត​​ហេតុការណ៍​​​​ភេរវកម្ម​​ធំៗ​៣​ដង ​រួច​​​មក​​ហើយ ​​ទាំង​​ក្នុង​​ទីក្រុង​ប៉ារីស និង​បូស្តុន​​ផង។ នេះ​​បើ​តាម​​ក្រុម​គ្រួសារ​ជន​រងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង។

 

យុវជន​​​អាយុថ្លៃ​​​គេច​ផុត​​ពី​​​​​​​បំផ្ទុះ​ភេរវកម្ម​៣លើក​ រួម​ទាំង​នៅ​ប៉ារីស​ និង​ប្រ៊ុចសែល

ជន​រងគ្រោះ​មាន​ឈ្មោះ Mason Wells ជា​​​អ្នក​ផ្សព្វផ្សាយ​សាសនា ​​​​​​មាន​អាយុ ១៩​ឆ្នាំ​ ​បាន​រង​របួស​ធ្ងន់​​​ ​​​​​ពេល​មាន​បំផ្ទុះ​គ្រាប់បែក​​ក្នុង​ព្រលាន​យន្តហោះ​​ទីក្រុង​ប្រ៊ុចសែល ​​ជា​មួយ​​អ្នក​ផ្សាយ​សាសនា​​​​​​ជនជាតិ​អាមេរិក​ ២នាក់​ទៀត ដែល​ពួកគេ​​នៅ​​​ទីនោះ​​ដើម្បី​ជួយ​​ពិនិត្យ​មើល​​​​អ្នក​ផ្សាយ​សាសនា​ដទៃ​ ​គ្រោង​នឹង​​ធ្វើ​ដំណើរ​​ទៅកាន់​អាមេរិក។

 

​Well ​បាន​រង​របួស​​ដាច់​​សរសៃ​ពួរ​កែងជើង​​​ដោយ​សារ​​អំបែង​គ្រាប់ ព្រម​ទាំង​រលាក​​​​​​​​មុខ​ ​និង​ដៃ​​សងខាង​ ​ពេល​គ្រាប់​បែក​ផ្ទុះ​។​ នេះ​បើ​តាម​សម្ដី​ឪពុក​​​ប្រាប់​​សារព័ត៌មាន​ ABC។
​​
ពីមុន យុវជន​អាយុ​វែង​​ខាង​លើ​ ​ធ្លាប់​រង​បួស​ដោយ​សារ​​បំផ្ទុះ​​គ្រាប់​បែក​របស់ ISIS កណ្ដាល​ក្រុង​ប៉ារីស​ថ្ងៃ​​១៣​វិច្ឆិកា ២០១៥ ​និង​​ក្នុង​ពិធី​​​រត់​ប្រណាំង​ម៉ារ៉ាតុន​​​ខែ​មេសា ឆ្នាំ​២០១៣​​ នៅ​រដ្ឋ Massachusetts សហរដ្ឋ​អាមេរិក ហើយ​​នេះ​​ជា​​​​ភេរវកម្ម​លើក​​ទី​បី​​ហើយ​ ​កើត​ឡើង​ចំពោះ​ Wells។

​ចំណែក​​កាល​​បំផ្ទុះ​នៅ​ទីក្រុង​ប៉ារីស​ឆ្នាំ​មុន​ Wells ​​នៅ​​ទីនោះ​​ដើម្បី​​​រក​មើល​ក្រុម​ភេរវករ​ ​​​​និង​​​រារាំង​គម្រោង​​វាយ​ប្រហារ​បំផ្ទុះ​នានា។ ពេល​នេះ Wells ​កំពុង​សម្រាក​ព្យាបាល​​នៅ មន្ទីរពេទ្យ​​​​មួយ​ ក្នុង​ក្រុង​ប្រ៊ុចសែល ​ដោយ​បាន​ធូរស្បើយ​បន្តិច​ហើយ៕

 

យុវជន​​​អាយុថ្លៃ​​​គេច​ផុត​​ពី​​​​​​​បំផ្ទុះ​ភេរវកម្ម​៣លើក​ រួម​ទាំង​នៅ​ប៉ារីស​ និង​ប្រ៊ុចសែល

Mason Wells ខាងឆ្វេងដៃ

យុវជន​​​អាយុថ្លៃ​​​គេច​ផុត​​ពី​​​​​​​បំផ្ទុះ​ភេរវកម្ម​៣លើក​ រួម​ទាំង​នៅ​ប៉ារីស​ និង​ប្រ៊ុចសែល

ទិដ្ឋភាព​​ក្រោយ​ផ្ទុះ​ក្នុុង​ព្រលាន នៅ​ប្រ៊ុចសែល

 

ចុចអាន៖ ISIS ចេញមុខ​មក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​វាយ​ប្រហារ​ ​ព្រលានយន្តហោះ​​ប្រទេស​​​​​​បែលហ្ស៊ិក​​​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ ABC