គ្រូ​​គណិតវិទ្យា​សង្ហា​គ្រង​តំណែង​គ្រូ​ស៊ិចស៊ី​​ជាង​គេ និង​​ជា​ម៉ូដែល​​ថ្មី​​ឲ្យ​ក្រុមហ៊ុន​មួយ​

គ្រូ​​​​គណិតវិទ្យា​​​ជន​ជាតិ​អ៊ីតាលី​ម្នាក់​ ដែល​ទទួល​បាន​ភាព​ល្បីល្បាញ​ខ្លាំង​ ក្រោយ​បែក​ធ្លាយ​រូប​ជា​ច្រើន​តាម​បណ្ដាញ​អ៊ីនធឺណិត និង​ដោយ​សារ​ការ​កោត​សរសើរ​​ពី​កូន​សិស្ស​​​​ចាត់​ទុក​ថា​ជា​​​​​​​​គ្រូ​បង្រៀន​សង្ហា​ជាង​គេ​លើ​លោក ពេល​នេះ​​បាន​ក្លាយ​ជា​​​អ្នក​​ម៉ូដែល​​ថ្មី​របស់​ផលិត​ផល​​​​​​គ្រឿង​លម្អ​​ខ្លួន​របស់​ក្រុមហ៊ុន​អ៊ីតាលី Armani។

 

គ្រូ​​គណិតវិទ្យា​សង្ហា​គ្រង​តំណែង​គ្រូ​ស៊ិចស៊ី​​ជាង​គេ និង​​ជា​ម៉ូដែល​​ថ្មី​​ឲ្យ​ក្រុមហ៊ុន​មួយ​
 

តាម​ប្រភព​ពី​សារព័ត៌មាន Daily Mail លោក​គ្រូ​ Pietro Boselli វ័យ​២៨​ឆ្នាំ​ ​មក​ពី​តំបន់​ Negrar ​រូប​នោះ​ក៏​ត្រូវ​បាន​​សិស្ស​ស្រី​ៗ​របស់​លោក បាន​ចុះ​ឈ្មោះ​​​ឲ្យ​ក្នុង​​ការ​ប្រកួត​​កម្មវិធី​​​លោក​គ្រូ​សង្ហា​ស៊ិចស៊ី​​ជាង​គេ​​មួយ​ ហើយ​ Pietro បាន​ឈ្នះ​ក្នុង​កម្មវិធី​នោះ​ផង​ដែរ។

 

នា​ពេល​នេះ លោក​គ្រូ​ដែល​​​​មាន​សញ្ញាបត្រ​បណ្ឌិត​ផ្នែក​វិស្វកម្ម​មេកានិច​ពី​សកលវិទ្យាល័យ​ College London បាន​ឲ្យ​ដឹង​​​ផង​ដែរ​ថា​ លោក​តែង​មាន​ក្ដី​សុបិន​ក្លាយ​ជា​អ្នកបង្ហាញ​ម៉ូដ។ “វា​​ជា​​ការណ៍​​មួយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​​រង​ភាព​អាម៉ាស​ ខ្ញុំ​គិត​ថា​​មនុស្ស​​អ្នក​ចេះ​ដឹង​​ជា​ច្រើន​​​​​​នឹង​​មើល​ងាយ​លើ​រូប​​ខ្ញុំ”។

 

ទោះ​បី​ជា Pietro ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុង​រឿង​បង្ហាញ​ម៉ូដ​នោះ​។ កន្លង​មក​ លោក​ក៏​ធ្លាប់​បាន​​ធ្វើ​ការ​​ឲ្យ​ក្រុមហ៊ុន​សម្ភារៈ​ម៉ូដ​ពេញ​និយម​មួយ​​ផង​ដែរ ប៉ុន្តែ​​លោក​បាន​លាក់​វា​មិន​ដាក់​ក្នុង​ CV នោះ​ទេ។

 

គួរ​បញ្ជាក់​ផង​ដែរ​ថា រហូត​មក​ទល់​ពេល​នេះ​​លោក​គ្រូ​គណិតវិទ្យា​​សង្ហា ​Pietro Boselli មាន​​អ្នក​គាំ​ទ្រ​Follow លើ​បណ្ដាញ Instagram រហូត​ដល់​​ ៩​សែន​នាក់​​ហើយ​៕

 

គ្រូ​​គណិតវិទ្យា​សង្ហា​គ្រង​តំណែង​គ្រូ​ស៊ិចស៊ី​​ជាង​គេ និង​​ជា​ម៉ូដែល​​ថ្មី​​ឲ្យ​ក្រុមហ៊ុន​មួយ​
គ្រូ​​គណិតវិទ្យា​សង្ហា​គ្រង​តំណែង​គ្រូ​ស៊ិចស៊ី​​ជាង​គេ និង​​ជា​ម៉ូដែល​​ថ្មី​​ឲ្យ​ក្រុមហ៊ុន​មួយ​
គ្រូ​​គណិតវិទ្យា​សង្ហា​គ្រង​តំណែង​គ្រូ​ស៊ិចស៊ី​​ជាង​គេ និង​​ជា​ម៉ូដែល​​ថ្មី​​ឲ្យ​ក្រុមហ៊ុន​មួយ​
គ្រូ​​គណិតវិទ្យា​សង្ហា​គ្រង​តំណែង​គ្រូ​ស៊ិចស៊ី​​ជាង​គេ និង​​ជា​ម៉ូដែល​​ថ្មី​​ឲ្យ​ក្រុមហ៊ុន​មួយ​
គ្រូ​​គណិតវិទ្យា​សង្ហា​គ្រង​តំណែង​គ្រូ​ស៊ិចស៊ី​​ជាង​គេ និង​​ជា​ម៉ូដែល​​ថ្មី​​ឲ្យ​ក្រុមហ៊ុន​មួយ​
 

ចុចអាន៖  គ្រូ​គណិតវិទ្យា​សង្ហា​ជាង​គេ​លើ​លោក លាក់​អាជីព​ម៉ូដែល​ព្រោះ​ខ្មាស​សិស្ស

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail​​​​​​​​​​​​​​​​​​​​​​