កំហុស​អក្ខរាវិរុទ្ធ​បាន​សង្គ្រោះ​ធនាគារ​បង់​ឡា​ដេ​ស្ត​ពី​ការបាត់​បង់លុយ​១​ពាន់​លាន​ដុល្លារ​

​បង់​ឡា​ដេ​ស្ត​ជា​ប្រទេសមួយ​កំពុងមាន​សន្និធិ (Stock) រូបិយប័ណ្ណ​ដ៏​ច្រើន ជា​ឯ​ត្ត​ទក​ម្មនា​ខណៈពេល​នេះ ។ ព័ត៌មាន​ពី Bloomberg ឲ្យ​ដឹងថា នេះ​ជា​សមិទ្ធិផល​នៃ​ការ “​ផ្ទុះឡើង​នៃ​វិស័យ​នីហរ័ណ​កម្ម ដោយ​ចំណាយ​ឥ​ន្ធៈ​ទាប ហើយ​រូបិយប័ណ្ណ​ពី​បរទេស​ផ្ទេរ​ចូល​ច្រើន​” ។ ធនាគារកណ្តាល​របស់​បង់​ឡា​ដេ​ស្ត បាន​ទុក​សន្និធិ​រូបិយប័ណ្ណ​របស់ខ្លួន​នៅ​សាខា New York របស់​ស្នងការ​សន្និធិ​សហព័ន្ធ​អាមេរិក ។​

កំហុស​អក្ខរាវិរុទ្ធ​បាន​សង្គ្រោះ​ធនាគារ​បង់​ឡា​ដេ​ស្ត​ពី​ការបាត់​បង់លុយ​១​ពាន់​លាន​ដុល្លារ​​តាម Reuters នោះ​ក្រុមចោរ​អ៊ី​ន​ធើរ​ណេ​ត (hacker) បាន​ទម្លុះ​ប្រព័ន្ធ​រក្សា​សម្ងាត់​នៃ​ធនាគារកណ្តាលរ​បស់បង់​ឡា​ដេ​ស្ត ហើយ​លួច​យកបាន​នូវ​ព័ត៌មាន ដើម្បី​រៀបចំ​ជា​បញ្ជា​ឲ្យ​ផ្ទេរប្រាក់ ។ ថ្ងៃទី ៥ កុម្ភៈ ពួកវា​បាន​បើក​ការវាយលុក​ផ្ទួនៗ ទៅលើ​ស្នងការ​សន្និធិ​សហព័ន្ធ​នៅ New York ដោយ​ប្រើ​បញ្ជា​ជាង ៣០ សំណូមពរ​ឲ្យ​ផ្ទេរ​លុយ​ចេញពី​គណនី​របស់​ធនាគារកណ្តាល​របស់​បង់​ឡា​ដេ​ស្ត ទៅកាន់​ហ្វីលីពីន និង​ស្រីលង្កា ។ បញ្ជា​ផ្ទេរ​លុយ​សរុប​ប្រមាណ ១ ពាន់​លាន​ដុល្លារ ។​

​ក្នុងចំណោម​បញ្ជា​ផ្ទេរ​លុយ​ជិត ៣០ វា​បាន​ជោគជ័យ​ក្នុង​ការផ្ទេរ​លុយ ៤ លើក សរុប​ទឹកប្រាក់ ៨១ លាន​ដុល្លារ ។​

កំហុស​អក្ខរាវិរុទ្ធ​បាន​សង្គ្រោះ​ធនាគារ​បង់​ឡា​ដេ​ស្ត​ពី​ការបាត់​បង់លុយ​១​ពាន់​លាន​ដុល្លារ​​បញ្ជា​ផ្ទេរ​លុយ​មួយ​មានតម្លៃ ២០ លាន​ដុល្លារ គួរ​ណាស់​ត្រូវបាន​ផ្ទេរ​ទៅកាន់​អង្គការក្រៅរដ្ឋាភិបាល នៅ​ស្រីលង្កា​ឈ្មោះថា Shalika Foundation តែ​ក្រោម​ចោរ​នេះ​បាន​សរសេរ​ច្រឡំ​ថា “Shalika Fandation” ។​

​កំហុស​អក្ខរាវិរុទ្ធ​នេះ បណ្តាល​ឲ្យ​បុគ្គលិក​របស់​ធនាគារ​អា​ល្លឺ​ម៉​ង់ Deutsche Bank ដែលជា​ធនាគារ​មួយ​ចូលរួម​ក្នុងការ​អនុវត្ត​បទបញ្ជា​ផ្ទេរ​លុយ​អេ​ឡិច​ត្រូ​និ​ច​អន្តរ​ធនាគារ បាន​សង្ស័យ ហើយ​ត្រួត​ពិនិត្យឡើងវិញ នូវ​ព័ត៌មាន​ពី​ធនាគារកណ្តាលរ​បស់បង់​ឡា​ដេ​ស្ត ។ ស្នងការ​សន្និធិ​សហព័ន្ធ​នៅ New York ការត្រួតពិនិត្យ​ឡើងវិញ​ដែរ ដោយសារ​ឃើញ​មានការ​ផ្ទេរ​លុយ​ផ្ទួនៗ​បែបនេះ និង​មាន​បរិមាណ​ច្រើន ក្នុងខណៈពេល​តែមួយ ។​

កំហុស​អក្ខរាវិរុទ្ធ​បាន​សង្គ្រោះ​ធនាគារ​បង់​ឡា​ដេ​ស្ត​ពី​ការបាត់​បង់លុយ​១​ពាន់​លាន​ដុល្លារ​
​បញ្ហា​បាន​ផ្ទុះឡើង ហើយ​ធនាគារ​បង់​ឡា​ដេ​ស្ត កំពុងធ្វើការ​ត្រួតពិនិត្យ ហើយ​ផ្អាក​រាល់​បញ្ជា​ផ្ទេរ​លុយ ។​

​ទោះយ៉ាងណា ក្រុមចោរ​អ៊ី​ន​ធើរ​ណេ​ត បាន​ដកយក​លុយ​បាន ៨១ លាន​ដុល្លារ ។​

​ការស៊ើបអង្កេត​កំពុង​ប្រតិបត្តិ​ទៅ​យ៉ាងសកម្ម ៕ ដោយ​៖ សូលី​សា

ប្រភពៈ CEN