ពុល​ស្រា​បិទ​ក្នុងភូមិ ស្លាប់​មនុស្ស ១៧ នាក់​ស្លាប់ ខណៈ​៣៧​នាក់​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​

​ប៉ា​គី​ស្ថាន​៖ មនុស្ស​ប្រមាណ ១៧ នាក់ បាន​ស្លាប់ និង ៣៧ នាក់ ផ្សេងទៀត ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ បន្ទាប់​ផឹកស្រា​បិទ​ដោយ​ខុសច្បាប់ ក្នុងអំឡុង​ពិធីបុណ្យ​សាសនា​ហិណ្ឌូ ស្ថិតនៅ​ភាគខាងត្បូង នៃ​ប្រទេស​ប៉ា​គី​ស្ថាន ។​

​ប៉ូលីស​បញ្ជាក់ថា មនុស្ស ៩ នាក់ នៅតែ​ស្ថិត​ស្ថានភាព​ធ្ងន់ធ្ងរ ក្រោយពី​បាន​ផឹកស្រា​បិទ​នៅក្នុង​ភូមិ ។​

ពុល​ស្រា​បិទ​ក្នុងភូមិ ស្លាប់​មនុស្ស ១៧ នាក់​ស្លាប់ ខណៈ​៣៧​នាក់​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​

​សហគមន៍​ហិណ្ឌូ នៅក្នុង​ស្រុក Tando Muhammad Khan ស្ថិតនៅ​ភាគខាងត្បូង នៃ​ប្រទេស​នេះ បាន​កំពុង​រៀបចំ​ប្រារព្ធ​ពិធីបុណ្យ Holi ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃស្អែក​នេះ ។​

​អ្នកនាំពាក្យ​ប៉ូលីស លោក Niaz Shah បញ្ជាក់ថា មនុស្ស ១១ នាក់ ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ ខណៈ​មនុស្ស ៤ នាក់ ត្រូវបាន​ចាប់ខ្លួន ពីបទ​បិទស្រា​គ្មាន​ច្បាប់​អនុញ្ញាត ។​

​ហាង​ស្រា​មាន​អាជ្ញាប័ណ្ណ​តែ​ពីរ​បី​កន្លែង​ប៉ុណ្ណោះ ត្រូវបាន​អនុញ្ញាត​ឲ្យ​លក់​ស្រា ទៅ​ឲ្យ​អ្នក​ដែល​មិនមែនជា​ជន​ម៉ូ​ស្លី​ម នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​, បើ​មិន​ដូច្នេះ​ទេ វា​នឹង​ជា​អំពើ​ខុសច្បាប់ ក្នុង​ការលក់ ឬ ផឹកស្រា នៅក្នុង​ប្រទេស​នេះ ។​

​ទោះបីជា​មានការ​ហាមឃាត់​ក៏ដោយ​, ក៏មាន​ករណី​ការពុល​បែបនេះ​ជា​ហូរហែរ កាលពីពេល​កន្លងមក ដែល​បង្កឡើង​តាមរយៈ​ការផឹក​ស្រា​បិទ​នៅតាម​ផ្ទះ​ដោយ​ខុសច្បាប់ ។​

​ដោយមាន​ករណី​លើកលែង ចំពោះ​ហាង​មាន​អាជ្ញាប័ណ្ណ​មួយចំនួន ដែល​ត្រូវ​បានចេញ​លិខិត​ឲ្យ​លក់​ស្រា​ចំពោះ​ជន​មិនមែនជា​ម៉ូ​ស្លី​ម​, នោះ​វា​ជា​អំពើ​ប្រឆាំងនឹង​ច្បាប់ ក្នុង​ការផឹក ឬ លក់​ស្រា នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន ៕​

ពុល​ស្រា​បិទ​ក្នុងភូមិ ស្លាប់​មនុស្ស ១៧ នាក់​ស្លាប់ ខណៈ​៣៧​នាក់​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ពុល​ស្រា​បិទ​ក្នុងភូមិ ស្លាប់​មនុស្ស ១៧ នាក់​ស្លាប់ ខណៈ​៣៧​នាក់​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​