គ្រូបង្រៀន​ល្បូ​ង​សិស្ស​ខ្លួនឯង​រំលោភ​បី​ដង​ក្នុង​មួយ​យប់​

6 Videos


​អ្នកផង​ទាំងឡាយ​តែងតែ​គិត និង មាន​ជំនឿ​ជាក់​លើ​គ្រូបង្រៀន​ថា​ជា​អ្នក​អប់រំ បណ្តុះបណ្តាល​ចំណេះវិជ្ជា​ដល់​សិស្ស​ទាំងឡាយ​ឲ្យ​មាន​អនាគត​ល្អ ប៉ុន្តែ​គ្រូបង្រៀន ម្នាក់នេះ​វិញ បែរជា​បែកគំនិត​មិនល្អ​ទៅ​រំលោភ​កូនសិស្ស​ឯង ធ្វើ​ឲ្យ​ខូច​កិត្តិយស​ដល់​គ្រូ​ដទៃទៀត ។​

គ្រូបង្រៀន​ល្បូ​ង​សិស្ស​ខ្លួនឯង​រំលោភ​បី​ដង​ក្នុង​មួយ​យប់​

M88


​ ​
​គ្រូបង្រៀន​វិទ្យាល័យ​ម្នាក់ ត្រូវបាន​នគរបាល​ស្រុក​សំបូរ ខេត្តក្រចេះ ចាប់ខ្លួន ដោយសារតែ​រង​ការចោទប្រកាន់ថា​បាន​ល្បូ​ង​កូនសិស្ស​ស្រី​របស់​​ខ្លួន​អាយុ ១៧ ឆ្នាំ​ម្នាក់ ទៅ​រំលោភ​បានសម្រេច​រហូតដល់​ទៅ ៣ ដង ក្នុង​បន្ទប់​សណ្ឋាគារ​មួយកន្លែង​ក្នុង​ខេត្តក្រចេះ ។ គ្រូបង្រៀន​រូបនេះ​ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៦ យោងតាម​ពាក្យបណ្តឹង​របស់​ឪពុកម្តាយ​របស់​សិស្សស្រី​ខាងលើ ។​
​ ​
​គ្រូបង្រៀន​រូបនេះ មានឈ្មោះ ជីវ ចាន់ថា អាយុ ២៦ ឆ្នាំ បង្រៀន​នៅ​វិទ្យាល័យ​សណ្តាន់ ក្នុង​ឃុំ​សណ្តាន់ ស្រុក​សំបូរ ។ បើតាម​ការលើកឡើងរ​បស់​នគរបាល​ស្រុក​បានឱ្យដឹងថា កាលពី​ថ្ងៃទី ២១ ខែមីនា សិស្សានុសិស្ស​បាន​ទៅ​ពិធីជប់លៀង​មួយ ជាមួយ​លោកគ្រូ​-​អ្នកគ្រូ​កម្រិត​វិទ្យាល័យ ។ ក្រោយពី​ពិធីជប់លៀង​រួច លោកគ្រូ​រូបនេះ បាន​ឌុប​នាង​តាម​ម៉ូតូ​ទៅ​ដើរលេង​បន្ត រហូត​បាត់​ពេញ​មួយ​យប់ ទើប​ធ្វើឱ្យ​ក្រុមគ្រួសារ​មានការ​ភ្ញាក់ផ្អើល​ឆោឡោឡើង ព្រោះ​បាត់​កូន ។​
​ ​
​លោកគ្រូ ជីវ ចាន់ថា ក៏បាន​ឱ្យដឹង​ដែរ​ថា ក្រោយពី​ជិះ​ម៉ូតូឌុប​នាង​ដើរលេង​រហូតដល់​យប់ រូបគេ​មិនបាន​ត្រឡប់មកផ្ទះ​វិញ​ទេ ក៏​បង្ហួស​ចូល​សណ្ឋាគារ​មួយកន្លែង​ក្នុង​ខេត្ត និង បាន​ដេក​ពេញ​មួយ​យប់ ហើយ​បាន​រំលោភ​នាង​បានសម្រេច​ចំនួន ៣ ដង ។​ បន្ទាប់ពី​ដេក​នៅក្នុង​សណ្ឋាគារ​បាន​មួយ​យប់ នៅ​ព្រឹក​ថ្ងៃទី ២២ ខែមីនា នេះ ខ្លួន​ក៏បាន​ឌុប​នាង​ត្រឡប់ទៅផ្ទះ​វិញ​នៅ​ស្រុក​សំបូរ ហើយ​ត្រូវ​នាង​យក​រឿងនេះ​ទៅប្រាប់​ឪពុកម្តាយ​ថា លោកគ្រូ​បាន​ល្បួង​នាង​រំលោភ ទើប​ឪពុកម្តាយ​មក​ដាក់ពាក្យ​បណ្តឹង​មក​នគរបាល ក៏​ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ចូនទៅ​តុលាការ ៕ សុថា​ត់​