កូន​តិរច្ឆានដែលកាប់​ម្តាយ​ហើយរត់គេចខ្លួនពីថ្ងៃ​មុន ឥឡូវ​ចាប់បានហើយ

6 Videos


​ខេត្តកោះកុង : ទីបំផុតទៅ​ជនដៃដល់​ជា​កូន​អក​ត្ត​ញ្ញូដែល​ចាក់ និង កាប់​ម្តាយបង្កើត​ឲ្យ​រងរបួស​ធ្ងន់ ដោយសារតែ​សុំ​លុយ​មិនបាន​នោះ បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ហើយ​កាលពី​រសៀល​ថ្ងៃទី ២០ មីនា ២០១៦ នៅក្បែរ​បន្ទាត់​ព្រំដែន​ខ្មែរ​-​ថៃ ខណៈ​ជនសង្ស័យ​ប៉ង​ឆ្លង ដែន ។​ជនដៃដល់​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​ឈ្មោះ អ៊ុន សេរី​វុ​ធ អាយុ​២២​ឆាំ្ន ជា​សិស្សសាលា​និង​ជា​មនុ​ស្សញៀន​ថ្នាំ​បង្ករឿង​ក្នុង​ក្រុមគ្រួសារ​ស្ទើរ​លស់​ថ្ងៃ ។​

កូន​តិរច្ឆានដែលកាប់​ម្តាយ​ហើយរត់គេចខ្លួនពីថ្ងៃ​មុន ឥឡូវ​ចាប់បានហើយ

M88


​គួររំលឹកថា​ស្ត្រី​ចំណាស់​ម្នាក់​បាន​រងរបួស​ធ្ងន់ធ្ងរ ដោយសារ​កូនប្រុស​បង្កើត​យ​កន្ត្រៃ​ចាក់​និង​ពូថៅ​កាប់​ជាច្រើន​កន្លែង ដោយសារ​សុំ​លុយ​មិនបាន និង​ខឹង​ម្តាយ​ស្តីបន្ទោស ។ យក​កន្ត្រៃ​និង​ពូថៅ​ចាក់​កាប់​ព្រះ​កន្លោង​របួសធ្ងន់ គ្រាន់តែ​សុំ​លុយ​មិនបាន​។​

​ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោងជាង​៩​ព្រឹក​ថ្ងៃទី​១៩ មីនា ២០១៦ នៅក្នុង​ភូមិ​ខេង​ខូង សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ ។

កូន​តិរច្ឆានដែលកាប់​ម្តាយ​ហើយរត់គេចខ្លួនពីថ្ងៃ​មុន ឥឡូវ​ចាប់បានហើយ

​ ស្ត្រី​រងគ្រោះ​ជា​ម្តាយ​ឈ្មោះ ម៉ៅ មិត្ត អាយុ ៥៦ ឆ្នាំ រីឯ​ជនដៃដល់​ជា​កូនបង្កើត ក្រោយ​ចាក់ និង កាប់​ម្តាយ​ឲ្យ​រងរបួស​ធ្ងន់​ហើយ បាន​រត់គេចខ្លួន​ចូលក្នុង​ព្រៃ តែ​ទីបំផុត​មិនអាច​រត់គេច​ពី​សំណាញ់​ច្បាប់​បានទេ និង ក្លាយជា​ជន​ដែល​សាង​អាន​ន្ត​រិ​យ​កម្ម​ដូច​ក្នុង​រឿង​ព្រះ​មោគ្គលាន​ដូច្នោះ​ដែរ ៕