រថយន្ត​២​គ្រឿង បុក​គ្នា​នៅ​ព្រៃនប់ របួសធ្ងន់​ស្រាល​៤​នាក់​

ព្រះសីហនុ:
មនុស្ស​៤​នាក់ រងរបួស​ធ្ងន់ និង​ស្រាល​ក្នុងករណី​គ្រោះថ្នាក់​បង្កឡើង​ដោយ​រថយន្ត​២គ្រឿង បុក​គ្នា​ពេញទំហឹង កាលពី​វេលា​​ម៉ោង​៧​និង​៥៥​នាទី​ព្រឹក ថ្ងៃទី​២៣ ខែមីនា ឆ្នាំ២០១៦​នេះ ស្តិ​ត​នៅតាម​បណ្តោយ ផ្លូវជាតិ​លេខ​៣​ចន្លោះ​គីឡូម៉ែត្រ លេខ១៩៨-១៩៩ ក្នុងភូមិ​បឹង​វែង ឃុំ​វាល​រេ​ពា ស្រុក​ព្រៃនប់​។​

រថយន្ត​២​គ្រឿង បុក​គ្នា​នៅ​ព្រៃនប់ របួសធ្ងន់​ស្រាល​៤​នាក់​

​សាក្សី​នៅ​កន្លែងកើតហេតុ បានអោយដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្តហ៊ីយ៉ាន់ដាយ និង​រថយន្ត​កាមរី បាន​បើក​យ៉ាង​​លឿន​ដូចគ្នា ក្នុងទិសដៅបញ្ច្រាស​គ្នា លុះ​មកដល់​ចំណុចកើតហេតុ ក៏​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹងបណ្តាល​ឲ្យ​រងរបួស​ធ្ងន់​និង​ស្រាល​៤​។​​ចំណែក​រថយន្ត​ទាំង​២ រង​នៅការខូចខាត​ធ្ងន់ធ្ងរ​។​

រថយន្ត​២​គ្រឿង បុក​គ្នា​នៅ​ព្រៃនប់ របួសធ្ងន់​ស្រាល​៤​នាក់​

​ក្រោយពី​កើតហេតុ កម្លាំង​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ បាននាំគ្នា​មកជួយ​អន្តរាគមន៍និង​គាស់​ទ្វារ​រថយន្ត យក​ជនរងគ្រោះ មក​ក្រៅ​រួច​​បាន​ទាក់ទង​រថយន្តគិលានសង្គ្រោះ មក​យក​អ្នករបួស​ទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​មន្ទីរពេទ្យ​។

រថយន្ត​២​គ្រឿង បុក​គ្នា​នៅ​ព្រៃនប់ របួសធ្ងន់​ស្រាល​៤​នាក់​

ដោយឡែក​រថយន្ត​ទាំង​២ ត្រូវបាន​កម្លាំង​ជំនាញ​​បាន​វាស់វែង និង​ធ្វើ​កំណត់ហេតុ រួចស្ទូច​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​ស្រុក រង់ចាំ​ដោះស្រាយ​គ្នា​ជា​ក្រោយ​៕​