​កម្ពុជា​-​រុស្ស៊ី នឹង​ចុះហត្ថលេខា​លើ ពិធីសារ​សហប្រតិបត្តិ​ការ ពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និង​បច្ចេកទេស​

ភ្នំពេញ:
លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក នី​កូ​ឡាយ នី​គី​ហ្វូ​រ៉ូ​វ (Nikolay NIKIFO ROV) រដ្ឋមន្ត្រី​ទូរគមនាគមន៍ និង​ព័ត៌មាន នៃ​សហព័ន្ធរុស្ស៊ី នឹង​ធ្វើជា​សហប្រធាន នៃ​កិច្ចប្រជុំ​លើក​ទី​៩ នៃ​គណៈកម្មការ អន្តររដ្ឋាភិបាល កម្ពុជា​-​រុស្ស៊ី សំរាប់​កិច្ចសហប្រតិបត្តិការ ការពារ​ពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និង​បច្ចេកទេស​។​

​សេចក្តី​ជូន​ព័ត៌មាន របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល​បាន​ផ្សព្វផ្សាយ នៅ​ថ្ងៃទី​២៣ ខែមីនា បាន​ឲ្យ​ដឹងថា កិច្ចប្រជុំ​លើក​ទី​៩ នៃ​គណៈកម្មការ អន្តររដ្ឋាភិបាល កម្ពុជា​-​រុស្ស៊ី សំរាប់​កិច្ចសហប្រតិបត្តិការ ការពារ​ពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និង​បច្ចេកទេស នឹង​ប្រឹ​ព្រឹ​ត្ត​ទៅ នៅវេលា​ម៉ោង ៩ ព្រឹក ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៦ នៅ​ទីស្តីការ​ក្រសួងការបរទេស​។​

​ក្រសួងការបរទេស​ក​ម្ពុ​ជា បាន​ឲ្យ​ដឹង​ទៀតថា នៅ​ចុងបញ្ចប់ នៃ​កិច្ចប្រជុំ​នេះ នឹងមាន​ពិធី​ចុះហត្ថលេខា លើ​ពិធីសារ នៃ​កិច្ចប្រជុំ​លើក​ទី​៩ នៃ​គណៈកម្មការ អន្តររដ្ឋាភិបាល កម្ពុជា​-​រុស្ស៊ី សំរាប់​សហប្រតិបត្តិកា​រ ពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និង​បច្ចេកទេស​។​

​ក្នុងអំឡុងពេល​ស្នាក់នៅ​កម្ពុជា លោក នី​កូ​ឡាយ នី​គី​ហ្វូ​រ៉ូ​វ រដ្ឋមន្ត្រី​ទូរគមនាគមន៍ និង​ព័ត៌មាន នៃ​សហព័ន្ធរុស្ស៊ី នឹង​អញ្ជើញ​ទៅ​ទស្សនា ប្រាសាទបុរាណ​មួយ​ចំ​នួ​ម នៅ​ខេត្តសៀមរាប​៕V​/S

​កម្ពុជា​-​រុស្ស៊ី នឹង​ចុះហត្ថលេខា​លើ ពិធីសារ​សហប្រតិបត្តិ​ការ ពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និង​បច្ចេកទេស​