ក្រុមហ៊ុន​បារាំង​ចំនួន​៤​ នឹង​ទទួល​បាន​ពានរង្វាន់​ទទួលខុសត្រូវ​ផ្នែក​សង្គម​

ក្រុមហ៊ុន​បារាំង​ចំនួន​៤​ នឹង​ទទួល​បាន​ពានរង្វាន់​ទទួលខុសត្រូវ​ផ្នែក​សង្គម​



ភ្នំពេញ​ ៖​ ពានរង្វាន់​ក្រុមហ៊ុន​ដែល​មាន​ទំនួល​ខុសត្រូវ​ផ្នែក​សង្គម នឹង​ត្រូវ​ប្រគល់​ជូន​ដល់​ក្រុមហ៊ុន​បារាំង​លេចធ្លោ​ចំនួន​៤​ ដែល​បាន​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ប្រកបដោយ​ចីរភាព​។

ពិធី​ប្រគល់​ពានរង្វាន់​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​សៅរ៍ ទី​២៦ ខែ​មីនា ឆ្នាំ​២០១៦ វេលា​ម៉ោង​៦​ល្ងាច នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ ក្រោម​អធិបតីភាព​របស់​លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​លោក​ ហ្ស​ង់​-​ក្លូដ ពាំ​បឺ​ហ្វ ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា។

យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ការ​ប្រឡង ប្រណាំង​ពានរង្វាន់​ទទួលខុសត្រូវ​ផ្នែក​សង្គម​នេះ ត្រូវ​បាន​រៀបចំ​ឡើងជា​លើក​ទី​១​នៅ​កម្ពុជា ​ដោយ​ក្រុម​ទី​ប្រឹក្សា​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​បារាំង​នៅ​កម្ពុជា ដែល​ជា​បណ្ដាញ​សហគ្រិន​ និង​ធុរជន​បារាំង​បំពេញការងារ​នៅ​តាម​ក្រុមហ៊ុន​តូច​ធំ​នានា ក្នុង​គោលបំណង​លើកស្ទួយ​ការអនុវត្ត​ល្អៗ​របស់​ក្រុម​ហ៊ុន​បារាំង​នៅ​ប្រទេស​កម្ពុជា ក៏ដូចជា​លើកកម្ពស់​ការអនុវត្ត​ទាំងនេះ​នៅ​ក្នុង​ចំណោម​សហគមន៍​ធុរកិច្ច​សកម្ម​ផ្សេងៗ​ទៀត​ផង​ដែរ។ សេចក្ដីជូនដំណឹង​ដដែល​បាន​សូម​គោរព​អញ្ជើញ​អ្នកសារព័ត៌មាន​ទាំងអស់​ចូលរួម​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​នេះ​ផង​ដែរ​៕
ក្រុមហ៊ុន​បារាំង​ចំនួន​៤​ នឹង​ទទួល​បាន​ពានរង្វាន់​ទទួលខុសត្រូវ​ផ្នែក​សង្គម​