សិស្ស​ប៊ែ​ល​ធី​ថ្នាក់​ទី​៩ ចំនួន​១.៦០៨​នាក់ បាន​ចូលរួម​កម្មវិធី​បង្កើន​ចំណេះដឹង​ទូទៅ តាមរយៈ​ការ​សិក្សា “​ទស្សនាទាន​ព្រះពុទ្ធសាសនា​”

សិស្ស​ប៊ែ​ល​ធី​ថ្នាក់​ទី​៩ ចំនួន​១.៦០៨​នាក់ បាន​ចូលរួម​កម្មវិធី​បង្កើន​ចំណេះដឹង​ទូទៅ តាមរយៈ​ការ​សិក្សា “​ទស្សនាទាន​ព្រះពុទ្ធសាសនា​”

ភ្នំពេញ ៖ នា​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៦ នៅ​សាល​សហ​សិក្សា​ នៃ​សាលា​ប៊ែ​ល​ធី អន្តរជាតិ​ទី​៩ បាន​ប្រារព្ធ​ពិធី បង្កើន​ចំណេះដឹង​ទូទៅ តាមរយៈ​ការសិក្សា “​ទស្សនាទាន​ព្រះពុទ្ធសាសនា​” ជូន​ដល់​សិស្ស ថ្នាក់​ទី​៩ ចំនួន​១.៦០៨​នាក់ ដែល​មកពី​១៥​សាខា​ នៃ​សាលា​ប៊ែ​ល​ធី អន្តរជាតិ ដែល​មាន ព្រះ​លិខិត​បញ្ញា ប៉ែន វិបុល នាយក​សមាគម​ទ្រទ្រង់​ការ​បោះពុម្ព និង​អប់រំ ជា​ធម្មកថិក​និមន្ត​មក​សម្ដែង​ធម៌​នៅពេលនេះ។

លោក លី ឆេង អគ្គនាយក ប៊ែ​ល​ធី គ្រុប និង​ជា​សកលវិទ្យាធិការ សកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ បាន​មានប្រសាសន៍ថា កន្លងមក សាលា ប៊ែ​ល​ធី អន្តរជាតិ ក៏បាន​រៀបចំ​កម្មវិធីសិក្សា​បន្ថែម​ធំៗ​ចំនួន​៥​សម្រាប់​ថ្នាក់​ចំណេះ​ទូទៅ និង​ភាសា​អង់គ្លេស​រួមមាន ១-​កម្មវិធី​បង្កើន​ចំណេះដឹង​ទូទៅ (​ក​-​សិស្ស​ថ្នាក់​ទី​៩ សិក្សា​ពី​ទស្សនាទាន​ព្រះពុទ្ធសាសនា ខ​-​ថ្នាក់​ទី​១០ សិក្សា​ពី​សុវត្ថិភាព​ចំណី​អាហារ និង​ច្បាប់​ចរាចរណ៍​ផ្លូវគោក គ​-​ថ្នាក់​ទី​១១ សិក្សា​ពី​ការ​យល់​ដឹង​ពី​គ្រឿងញៀន និង​ជំងឺ​អេដស៍ និង ឃ​-​ថ្នាក់​ទី​១២ សិក្សា​ពី​ច្បាប់​ប្រឆាំង​អំពើពុករលួយ និង​តួនាទី​យុវជន​នៅ​ក្នុង​សង្គម​) ២-​កម្មវិធី​ពង្រឹង​ស្មារតី​(​ក​-​កម្មវិធី​ប្រកួតប្រជែង​និយាយ​ជា​សាធារណៈ ខ​-​កម្មវិធី​ប្រកួតប្រជែង​និយាយ​
​ភាសា​អង់គ្លេស និង គ​-​វេទិកា​ជជែក​ពិភាក្សា​ជា​សាធារណៈ​ ៣-​កម្មវិធី​ទស្សនកិច្ច​សិក្សា​(​តាម​តំបន់​ទេសចរណ៍ និង​តំបន់​ប្រវត្តិសាស្ត្រ​នានា ទាំង​ក្នុង និង​ក្រៅ​ប្រទេស​) ៤-​កម្ម​វិធិ​សិក្សា​តាម​ទូរទស្សន៍​(​សិស្ស​បាន​សិក្សា​ពី​ចម្រៀង​ខ្មែរ​-​អង់គ្លេស រឿងនិទាន និង​ទស្សនៈ​វាគ្មិន​ល្បីៗ​) ៥-​កម្មវិធី​ប្រឡង​សំណេរ​(​សិស្ស​ចេះ​ស្ទាត់​ក្នុង​ការ​សរសេរ​កថាខណ្ឌ​សម្រាប់​ថ្នាក់​តូច និង​តែង​សេចក្ដី​សម្រាប់​ថ្នាក់​ធំ​)
​។

ក្នុង​ឱកាស​នោះ​ផង​ដែរ ព្រះ​លិខិត​បញ្ញា ប៉ែន វិបុល បាន​មាន​សង្ឃដីកា​ថា តប​តាម​ការ​អញ្ជើញ​របស់​លោក លី ឆេង ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា បាន​ចាត់​ឲ្យ​ព្រះ​តេជគុណ​ជា​ធម្មកថិក និមន្ត​មក​សំដែងធម៌ ជូន​ដល់​សិស្សានុសិស្ស​សាលា ប៊ែ​ល​ធី អន្តរជាតិ បាន​យល់ដឹង​ពី​ព្រះធម៌ និង​លើក​តម្លៃ​ព្រះពុទ្ធសាសនា ដែល​ជា​សាសនា​របស់​រដ្ឋ និង​បញ្ជ្រាប​ព្រះពុទ្ធ​ឱវាទ​ដល់​សិស្សានុសិស្ស​ឲ្យ​យល់ដឹង​ពី​បុណ្យ បាប គុណ ទោស ពិសេស​អប់រំ​ពង្រឹង​សីលធម៌ សុជីវធម៌ និង​ចរិយា​ធម៌​ក្នុង​សង្គម​ឲ្យ​ជៀស​ផុត​ពី​ការប្រើប្រាស់​គ្រឿងញៀន ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ អំពើ​អនាចារ ការរំលោភ​សេពសន្ថវៈ យល់ដឹង​ពី​បញ្ហា​សុខភាព និង​ជំងឺ​អេដស៍ គ្រោះថ្នាក់​ចរាចរណ៍ និង​ក្មេង​ទំនើង​។ ជាពិសេស យុវជន យុវនារី កុមារា កុមារី ឲ្យ​ប្រព្រឹត្ត​តែ​អំពើ​ល្អ និង​ខិតខំ​រៀន​សូត្រ ដើម្បី​ក្លាយទៅជា​ទំពាំង​ស្នង​ឫស្សី​របស់​ប្រទេសជាតិ​ទៅ​ថ្ងៃ​អនាគត៕សិស្ស​ប៊ែ​ល​ធី​ថ្នាក់​ទី​៩ ចំនួន​១.៦០៨​នាក់ បាន​ចូលរួម​កម្មវិធី​បង្កើន​ចំណេះដឹង​ទូទៅ តាមរយៈ​ការ​សិក្សា “​ទស្សនាទាន​ព្រះពុទ្ធសាសនា​”