គ្រួសារ​ទុរគត​ជន២​នាក់​ បាន​ទទួល​អំណោយ​ពី​ឧត្តមសេនីយ៍​ត្រី សោម ស៊ុន

គ្រួសារ​ទុរគត​ជន២​នាក់​ បាន​ទទួល​អំណោយ​ពី​ឧត្តមសេនីយ៍​ត្រី សោម ស៊ុន



កំពង់ធំ ៖ គ្រួសារ​ទុរគត​ជន​ក្រីក្រ​លំបាក​ជួប​នឹង​ខ្វះខាត ត្រូវ​បាន​ឯកឧត្តម​ឧត្តមសេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ព្រមទាំង​ប្រតិ​ភូមិ​អមដំណើរ បាន​ចុះ​សួរ​សុខ​ទុក្ខ​គ្រួសារ​ទីទាល់​ក្រ ព្រមទាំង​បាន​នាំ​យក​អំណោយ​ចែក​ជូន​ ដើម្បី​ជា​ការ​ចែករំលែក​នូវ​ការ​លំបាក​ ខ​ណៈ​ពេល​ដែល​គ្រួសារ​នេះ​ជួប​ការ​លំបាក​កាលពី​រសៀល​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ២០១៦។​

ទុរគត​ជន​ដែល​បាន​ទទួល​អំណោយ ទី​១​ឈ្មោះ មី ហា អាយុ​៥៣​ឆ្នាំ ជា​ជន​ពិការ​ភ្នែក​ទាំង​២​មើលផ្លូវ​ពុំ​ឃើញ និង​លោកយាយ ចាប ចេង អាយុ​៨០​ឆ្នាំ ចាស់ជរា​គ្មាន​ទីពឹង មានកូន​ប្រុស​មួយ​ពិការ​ដៃ​មួយ​ចំហៀង អ្នក​ទាំង​២​រស់នៅ​ក្នុងភូមិ​ស្លា​កែ​ត ឃុំ​ក្រវ៉ា ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បាន​ទទួល​អំណោ​យ​មាន អង្ករ​មួយ​បេ មី​១​កេស ទឹកស៊ីអ៊ីវ​១​យួរ ទឹកត្រី​១​យួរ ទឹក​សុទ្ធ​២​យួរ និង​ថវិកា​ក្នុង​ម្នាក់​១៥​ម៉ឺន​រៀល សម្រាប់​ជួយ​ដោះស្រាយ​ជីវភាព​បណ្ដោះអាសន្ន។​

ឧត្តមសេនីយ៍​ត្រី សោម ស៊ុន បាន​មានប្រសាសន៍ថា ក្រៅពី​ការងារ​ស្នូល​របស់​អង្គភាព គឺ​ឆ្លៀត​ឱកា​ស​ ជាមួយ​នឹង​ក្រុមការងារ​ចុះ​សួរ​សុខ​ទុក្ខ អតីត​យុទ្ធជន​កម្ពុជា ដែល​រស់​នៅ​ក្នុង​ស្រុក​-ក្រុង ក្នុង​ខេត្ត​កំពង់ធំ តាម​ការណែនាំ​របស់​សម្ដេច​ប្រធាន ដើម្បី​ស្រាវជ្រាវ​ និង​ធ្វើ​បច្ចុប្បន្នភាព ព្រមទាំង​ជំរុញ​ឲ្យ​អតីត​យុទ្ធជន ចូល​មក​ក្នុង​សមាគម​ទាំងអស់​ក្នុង​រយៈពេល​៣​ខែ​នេះ មិនតែប៉ុណ្ណោះ​នឹង​បាន​នាំ​យក​នូវ​ថវិកា និង​អំណោយ​ចែក​ជូន​គ្រួសារ​អតីត​យុទ្ធជន សម្រាប់​ការ​ឧបត្ថម្ភ​ក៏ដូចជា​ការ​ក្រើនរំលឹក​គ្រា​អនុស្សាវរីយ៍​កន្លងមក៕​

គ្រួសារ​ទុរគត​ជន២​នាក់​ បាន​ទទួល​អំណោយ​ពី​ឧត្តមសេនីយ៍​ត្រី សោម ស៊ុន