វិស័យ​ឯកជន និង​រដ្ឋាភិបាល បាន​បើក​វេទិកា​ពិគ្រោះ ពិភាក្សា​អំពី​បញ្ហា​នានា ​

វិស័យ​ឯកជន និង​រដ្ឋាភិបាល បាន​បើក​វេទិកា​ពិគ្រោះ ពិភាក្សា​អំពី​បញ្ហា​នានា ​



​ភ្នំពេញ ​៖​ កាលពី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៦ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ជំនួប​ពិភាក្សា​ការងារ​អាហារ​ពេលព្រឹក​ជា​សេរី​លើក​ទី៦ ដែល​រៀបចំឡើង​ដោយ​ធនាគារ​ពិភពលោក​។ ​ជំនួប​ពិភាក្សា​នេះ​គឺជា​វេទិកា​ការងារ​មួយ​ធ្វើឡើង​រវាង​វិស័យ​ឯកជន និង​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​ក្រសួងពាណិជ្ជកម្ម​។​

យោង​តាម​ហ្វេ​ក​ប៊ុក​ផ្លូវការ​របស់​ក្រសួង​បាន​ឲ្យ​ដឹង​ថា ជំនួប​ពិភាក្សា​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​លោក​បណ្ឌិត គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ (GDCE) លោក​ ជា វុទ្ធី អគ្គ​លេខាធិការ​រង​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្រុមការងារ​ក្រសួងពាណិជ្ជកម្ម ក្រុមការងារ​ធនាគារ​ពិភពលោក នាយក​ប្រតិបត្តិ​ និង​តំណាង​សហគមន៍​ធុរកិច្ច ដែល​រួមមាន​តំបន់​សេដ្ឋកិច្ច ​ពិសេស​ភ្នំ​ពេ​ញ (PPSEZ). ក្រុមហ៊ុន Aprati Foods ក្រុមហ៊ុន​WE Group ក្រុមហ៊ុន​DFDL ក្រុមហ៊ុន​បន្ទះ​សូឡា​NRG និង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​(CRF)​។​

វេទិកា​ពិគ្រោះ​យោបល់​នា​ពេល​នេះ បាន​នាំមក​នូវ​មេដឹកនាំ​ធុរកិច្ច​វិស័យ​ឯកជន​នានា​មក​ជួប​ជុំគ្នា ​ដើ​ម្បី​ពិភាក្សា​អំពី​បញ្ហា​ និង​អនុសាសន៍​ទាំងឡាយ ដែល​ទាក់ទង​នឹង​បញ្ហា​អគ្គិសនី បញ្ហា​ប្រតិបត្តិការ​ក្រៅផ្លូវការ បញ្ហា​ការ​ដឹកជញ្ជូន និង​ជំនាញ​វិជ្ជាជីវៈ។​ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល លោក​​បណ្ឌិ​ត គុណ ញឹម និង​ឯកឧត្តម ជា វុទ្ធី បាន​កត់​សម្គាល់​អំពី​បញ្ហា​ដែល​វិស័យ​ឯកជន​បាន​លើក​ឡើង និង​បាន​គូសបញ្ជាក់​អំពី​គោលនយោបាយ​នានា កិច្ច​ខិតខំ​ប្រឹងប្រែង និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ ដែល​បាន​លើក​ឡើង​។​

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ជំរុញ​លើកទឹកចិត្ត​ឲ្យ​វិស័យ​ឯកជន​បន្ត​ចែករំលែក​ធាតុ​ចូល​និង​អនុសាសន៍​ប្រកបដោយ​ភាព​ស្មោះត្រង់ និង​បើកចំហ​ជាមួយ​រដ្ឋាភិបាល​៕ ​

វិស័យ​ឯកជន និង​រដ្ឋាភិបាល បាន​បើក​វេទិកា​ពិគ្រោះ ពិភាក្សា​អំពី​បញ្ហា​នានា ​