រដ្ឋ​មន្ត្រី​ក្រសួងពាណិជ្ជកម្ម ជំនួប​ពិភាក្សា​ការងារ​ជាមួយ​សមាគមន៍​រោងចក្រ​កាត់ដេរ​កម្ពុជា​(GMAC)

រដ្ឋ​មន្ត្រី​ក្រសួងពាណិជ្ជកម្ម ជំនួប​ពិភាក្សា​ការងារ​ជាមួយ​សមាគមន៍​រោងចក្រ​កាត់ដេរ​កម្ពុជា​(GMAC)



ភ្នំពេញ ​៖ ​នៅ​ទីស្ដីការ​ក្រសួងពាណិជ្ជកម្ម​កាលពី​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៦ លោក​ទេសរដ្ឋមន្ត្រី ស៊ុ​ន ចាន់ថុល បាន​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​មួយ​ក្រុម ​ដែល​ដឹកនាំ​ដោយ​ លោក Van So​u Ieng ប្រធាន​សមាគមន៍​រោងចក្រ​កាត់ដេរ​កម្ពុជា​។​


នៅក្នុង​ជំនួប​នេះ​មាន​គោលបំណង​ពិភាក្សា​អំពី​អនាគត​នៃ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ និង​វាយ​នភ័​ណ្ឌ ទាក់ទង​នឹង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ឲ្យ​មានការ​រីកចម្រើន​ ដោយ​ផ្ដោត​ជា​សំខាន់ លើ​ការ​ចរចា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​។ ជំនួប​នេះ​បាន​ពិភាក្សា​អំពី​ភាព​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ ដែល​វិស័យ​ឧស្សាហកម្ម​កំពុង​ជួបប្រទះ​នា​ពេល​បច្ចុប្បន្ន​នៅក្នុង​ប្រទេស​កម្ពុជា​។​

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​កត់​សម្គាល់​អំពី​បញ្ហា​នានា​ដែល​សមាគមន៍​រោងចក្រ​កាត់ដេរ​កម្ពុជា​បាន​លើក​ឡើង និង​បាន​ជម្រាប​ជូន​សមាគមន៍​ថា​ គណៈកម្មាធិការ​អន្តរក្រសួង​នឹង​លើក​បញ្ហា​ទាំងនេះ​មក​ពិភាក្សា​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ​៕​