មូលនិធិ​អន្តរជាតិ ​សម្រាប់​ការ​អភិវឌ្ឍ​កសិកម្ម​ ជួប​ពិភាក្សា​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា

មូលនិធិ​អន្តរជាតិ ​សម្រាប់​ការ​អភិវឌ្ឍ​កសិកម្ម​ ជួប​ពិភាក្សា​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា



​ភ្នំពេញ​ ៖​ គណៈប្រតិភូ​មូលនិធិ​អន្តរជាតិ​សម្រាប់​ការ​អភិវឌ្ឍ​កសិកម្ម​IFAD ដែល​ដឹកនាំ​ដោយ​លោក Nigel Smith ប្រធាន​ក្រុមការងារ​កាលពី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៦ បាន​ចូល​ជួប​ជាមួយ​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម នៅ​ទីស្ដីការ​ក្រសួងពាណិជ្ជកម្ម។​

នៅក្នុង​ជំនួប​នោះ គណៈប្រតិភូ IFAD បាន​ជម្រាប​ជូន​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​អំពី​ប្រតិបត្តិការ​មួយ​ចំនួ​ន​ក្នុងចំណោម​ប្រតិបត្តិការ​ថ្មីៗ​របស់​ខ្លួន​នៅ​កម្ពុជា ព្រមទាំង​អំពី​គម្រោង AIMS ដែល​គម្រោង​នេះ​ធ្វើ​ប្រតិបត្តិការ​ ដើម្បី​ចង្អុលបង្ហាញ​កាលានុវត្តភាព​នៅក្នុង​ប្រទេស​។​

គម្រោង​AIMS មាន​គោលបំណង​ផ្តោត​ជា​សំខាន់​លើ​ផលិតផល​នានា​ដូចជា​ ក្របី បសុបក្សី ផ្លែ​មាន ស្វាយ ម្រេច ដំឡូង​មី ស្រូវ​អង្ករ និង​សូត្រ​។​

ក្រុម​គណៈប្រតិភូ ​បាន​ស្នើ​សុំ​កិច្ច​សហប្រតិបត្តិការ​ពី​ក្រសួងពាណិជ្ជកម្ម ដែល​ជា​ក្រសួង​ដ៏​សំខាន់​មួយ និង​ជា​ភ្នាក់ងារ​មួយ​ ដែល​អាច​ពាក់ព័ន្ធ​នូវ​គ្រប់​ទិដ្ឋភាព​ផ្សេងៗ​នៃ​ការអនុវត្ត​គម្រោង ពាក់ព័ន្ធ​នឹង​គោលនយោបាយ ជាពិសេស​ផ្នែក​លទ្ធកម្ម​។​ លោក​ទេសរដ្ឋមន្ត្រី បាន​សម្ដែង​ការ​គាំទ្រ និង​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ IFAD ទាក់ទង​នឹង​គម្រោង​នេះ និង​បាន​ស្នើ​ឲ្យ​IFAD​បំពេញការងារ​ឲ្យ​បាន​ជិត​ស្និ​ទ្ធ​ជាមួយ​នាយកដ្ឋាន​អភិវឌ្ឍន៍​វិស័យ​ឯកជន នាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ និង​អគ្គនាយក​ដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម របស់​ក្រសួងពាណិជ្ជកម្ម​៕​

មូលនិធិ​អន្តរជាតិ ​សម្រាប់​ការ​អភិវឌ្ឍ​កសិកម្ម​ ជួប​ពិភាក្សា​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា

មូលនិធិ​អន្តរជាតិ ​សម្រាប់​ការ​អភិវឌ្ឍ​កសិកម្ម​ ជួប​ពិភាក្សា​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា