ហួសចិត្ត! ម៉ូតូ​២​គ្រឿង​បុក​គ្នា បែរជា​ស្លាប់​អ្នក​ពាក់​មួក​សុវត្ថិភាព​ទៅ​វិញ​

ហួសចិត្ត! ម៉ូតូ​២​គ្រឿង​បុក​គ្នា បែរជា​ស្លាប់​អ្នក​ពាក់​មួក​សុវត្ថិភាព​ទៅ​វិញ​



កំពង់ធំ ៖ យ៉ាងហោចណាស់​ក៏​មាន​មនុស្ស​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​ និង​២​នាក់​ទៀត របួស​ធ្ងន់​ដែល​មិន​សង្ឃឹមថា ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​បង្អែក​ខេត្ត​កំពង់ធំ បន្ទាប់ពី​ហេតុការ​ណ៍​គ្រោះថ្នាក់​ចរាចរណ៍​១​បាន​កើត​ឡើង កាលពី​វេលា​ម៉ោង​៤​និង​៥៥​នាទី​ល្ងាច ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៦ លើ​កំណាត់​ផ្លូវ​លេខ​៦២ ពី​ខេត្ត​កំពង់ធំ​ទៅ​ខេត្ត​ព្រះវិហារ ស្ថិត​នៅ​ត្រង់​ភូមិ​វ​ល្លិ៍យាវ ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក​កំពង់ស្វាយ​បាន​ឲ្យ​ដឹង​ថា ​មនុស្ស​ប្រុស​ម្នាក់​បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ នៅ​មិនទាន់​ស្គាល់​ឈ្មោះ​នៅឡើយ ជា​អ្នកបើកបរ ម៉ូតូ ឌ្រី​ម​សង់​១២៥​ ស៊េរី​២០១១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ធំ 1C 55 59​។​ ចំណែក​អ្នក​រង​របួស​ធ្ងន់​២​នាក់​ទៀត​ឈ្មោះ យិន សោភ័ណ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​ប្រាសាទ សំបូរ ខេត្ត​កំពង់ធំ ជា​អ្នក​បើកបរ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់​១២៥​ដែរ ស៊េរី ២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ធំ 1C 41 68 ឯ​អ្នក​រួម​អ្នកដំណើរ​(​ជិះ​ពីក្រោយ​) ឈ្មោះ អៀង ហៀ​ង ភេទ​ស្រី អាយុ​៦១​ឆ្នាំ នៅ ជា​មួយ​គ្នា​នឹង​បើកបរ។

ប្រភព​ព័ត៌មាន​ពី​អ្នក​ឃើញ​ហេតុការណ៍​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ឲ្យ​ដឹង​ថា គេ​ឃើញ​ម៉ូតូ​ទាំង​២​គ្រឿង បើក​លឿន​ដូចគ្នា ក្នុង​ទិស​បញ្ច្រាស​ទិស​គ្នា គឺ​ម៉ូតូ​១​គ្រឿង​ស៊េរី​២០១៤ បើក​ពី​ត្បូង​ទៅ​ជើង និង​ស៊េរី​២០១១ ​គឺ​បើក​ពី​ជើង​ទៅ​ត្បូង លុះ​ពេល​មក​ដល់​កើតហេតុ ​មិន​ដឹង​ជា​យ៉ាង​ម៉េច ទើប​ម៉ូតូ​២០១១ ​ដែល​បើក​ពី​ជើង​ទៅ​ត្បូង​នោះ បើក​ចូល​ទៅ​គន្លង​ផ្លូវ​ខាងឆ្វេង​ដៃ​របស់​ខ្លួន ស្ថិតនៅ​គន្លង​ផ្លូវ​ម្ខាង របស់​ម៉ូតូ​២០១៤ ដោយ​ល្បឿន​ម៉ូតូ​លឿន​ដូច​ហោះ​ទាំងសងខាង ក៏​បណ្ដាល​ឲ្យ​បុកគ្នា​ពេញ​១​ទំហឹង​តែម្ដង ហើយ​អ្នកបើកបរ​ម៉ូតូ​ទាំងនោះ មាន​ពាក់មួក​សុវត្ថិភាព​តែ​ម្នាក់​ប៉ុណ្ណោះ គឺ​អ្នក​ស្លាប់​នេះឯង​។

ប្រជាពលរដ្ឋ​និយាយ​ថា ករណី​គ្រោះថ្នាក់​នៅ​បន្ត​កើតមាន​ជា​រៀងរាល់ថ្ងៃ​នៅ​ក្នុង​ភូមិសាស្ត្រ ខេត្ត​កំពង់ធំ ដោយសារតែ​ការ​បើកបរ​មិន​គោរព​ច្បាប់ ហើយ​អ្នកបើកបរ​មិន​គោរព​ច្បាប់​ទាំងនោះ ​សុទ្ធ​តែ​គ្មាន​ឯកសារ​គ្រប់គ្រាន់​ក្នុង​ការ​បើកបរ និង​យានយន្ត​នោះទេ ហើយ​អ្នក​ដែល​មិនទាន់​មាន​ប័ណ្ណ​បើក​ ឬ​ឯកសារ​យានយន្ត​គ្រប់គ្រាន់ ក៏​មិន​ប្រាកដ​ថា បើកបរ​មិន​គោរព​ច្បាប់​នោះ​ទេ ប៉ុន្តែ សមត្ថកិច្ច​ដែល​កំពុង​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​តាម​ដង​ផ្លូវ​នេះ គឺ​សង្កត់​ទៅលើ​តែ​ប័ណ្ណ និង​កង្វះ​ឯកសារ​យានយន្ត ដើម្បី​សំដៅ​ជា​អាទិភាព​ក្នុង​ការ​ផាក​ពិន័យ​តែប៉ុណ្ណោះ មិន​គិតដល់​ការ ទប់​ស្កាត់ និង​បង្ក្រាប​អ្នកបើកបរ​មិន​គោរព​ច្បាប់​ជា​ចំណុច​អាទិភាព​នោះ​ទេ​៕
ហួសចិត្ត! ម៉ូតូ​២​គ្រឿង​បុក​គ្នា បែរជា​ស្លាប់​អ្នក​ពាក់​មួក​សុវត្ថិភាព​ទៅ​វិញ​

ហួសចិត្ត! ម៉ូតូ​២​គ្រឿង​បុក​គ្នា បែរជា​ស្លាប់​អ្នក​ពាក់​មួក​សុវត្ថិភាព​ទៅ​វិញ​

ហួសចិត្ត! ម៉ូតូ​២​គ្រឿង​បុក​គ្នា បែរជា​ស្លាប់​អ្នក​ពាក់​មួក​សុវត្ថិភាព​ទៅ​វិញ​