អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) បាន​ទស្សន៍ទាយ​ថា​ ឆ្នាំ​២០២០ នឹង​មាន​យុវជន​ធ្វើ​ដំណើ​រ​ដល់​ទៅ​៣០០​លាន​នាក់​ នៅ​ទូទាំង​ពិភពលោក​

អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) បាន​ទស្សន៍ទាយ​ថា​ ឆ្នាំ​២០២០ នឹង​មាន​យុវជន​ធ្វើ​ដំណើ​រ​ដល់​ទៅ​៣០០​លាន​នាក់​ នៅ​ទូទាំង​ពិភពលោក​



​ភ្នំពេញ ៖ អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) បាន​ទស្សន៍ទាយ​ថា ​ក្នុង​ចំណោម​ទេសចរ​អន្តរ​ជាតិ​៩៩០​លាន​នាក់ មាន​ទេសចរ​យុវជន​២០% ហើយ​នៅ​ឆ្នាំ​២០២០ នឹង​មាន​យុវជន​ធ្វើ​ដំណើរ​ដល់​ទៅ​៣០០​លាន​នាក់​នៅ​ទូទាំង​ពិភពលោក។​ ទីផ្សារ​ទេសចរ​យុវជន​ និង​ទេសចរ​ស្ម័គ្រចិត្ត គឺជា​ទីផ្សារ​ដែល​មាន​ការ​អភិវឌ្ឍ​លឿន​បំផុត ក្នុង​វិស័យ​ទេសចរ​ពិភពលោក។ ទេសចរ​៦​ប្រភេទ​នេះ​ក៏​មាន​ការ​ចំណាយ​ខ្ពស់​រហូតដល់​១៦៥​ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​ចំណាយ​ជា​មធ្យម​២៦០០​ដុល្លារ​អាមេ​រិ​ក​ក្នុង​មួយ​ជើង​ធៀប ​និង​ទេសចរ​អន្តរជាតិ​ទូទៅ​ចំណាយ​៩៥០​ដុល្លារ​អាមេរិក​ក្នុង​មួយ​លើក ព្រោះ​កា​រ​ស្នាក់នៅ​របស់​ពួកគេ​យូរ​ជាង​ទេសចរ​ទូទៅ ដែល​កត្តា​នេះ​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​នៅ​ទូទាំង​ពិភព​លោ​ក​បាន​និង​កំពុង​យកចិត្តទុកដាក់​ខ្ពស់​សម្រាប់​ទីផ្សារ​ទេសចរ​យុវជន និង​ទេសចរ​ស្ម័គ្រចិត្ត ដែល​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ការ​ធ្វើដំណើរ​ទេសចរណ៍​របស់​ពិភពលោក​នា​ពេល​បច្ចុប្បន្ន ។ អាច​និយាយ​បាន​ថា​ចំណង់​ចំណូលចិត្ត និង​គោលបំណង​សំខាន់​របស់​ទេសចរ​យុវជន និង​ទេសចរ​ស្ម័គ្រចិត្ត​គឺ​ធ្វើការ​ស្រា​វជ្រាវ​សិក្សា​ស្វែងយល់ ផ្លាស់ប្ដូរ និង​ចែករំលែក​បទពិសោធន៍​ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​សង្គម។

​ ​លោក​បណ្ឌិត​ ថោង ខុន រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​បាន​មានប្រសាសន៍ថា ដូច្នេះ ដើម្បី​ទាក់ទាញ​ទេ​ស​ចរ​ប្រភេទ​នេះ ទាមទារ​ការ​ដាក់​ចេញ​នូវ​គោលនយោបាយ​របស់​រដ្ឋ​មួយ​ច្បាស់លាស់ ​ដែល​បង្ក​ល​ក្ខណៈ​ងាយស្រួល​ដល់​ដំណើរ​ទេសចរណ៍​របស់​ទេសចរ​យុវជន និង​ទេសចរ​ស្ម័គ្រចិត្ត និង​តម្រូវ​ឲ្យ​មានច្បាប់​ការពារ​ដល់​ពួកគេ​ផង​ដែរ។

ម្យ៉ាងវិញទៀត បើ​ចង់​ជំរុញ លើកទឹកចិត្ត​ឲ្យ​ទេសចរ​ប្រភេទ​នេះ​មក យើង​ត្រូវ​រៀបចំ​ឲ្យ​មាន​នូវ​ការ​រៀ​ប​ចំ​កម្មវិធី​ចូលរួម​អភិវឌ្ឍន៍​សង្គម​នានា​របស់​យុវជន​ និង​អ្នកស្ម័គ្រចិត្ត រៀបចំ​ឲ្យ​មាន​នូវ​ផ្ទះ​ស្នាក់​សម្រាប់​ទេសចរ​យុវជន និង​អ្នកស្ម័គ្រចិត្ត បង្កើត​គេហទំព័រ (Internet) ដើម្បី​ឲ្យ​យុវជន​ជួបគ្នា​ជជែក​ពិភាក្សា និង​ផ្លាស់ប្ដូរ​ព័ត៌មាន​ដ៏​សំខាន់ សម្រាប់​ទេសចរ​យុវជន ។​ល​។ ដូច្នេះ​ការបង្កើត​គេហទំព័រ និង APPS និង​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម​ដូចជា Facebook និង Twitter គឺ​នឹង​ផ្តល់​ឱកាស​សម្រាប់​ឲ្យ​យុវជន​អាច​ស្វែងរក​ព័ត៌មាន​ទេសចរណ៍​កម្ពុជា៕