ជនសង្ស័យ​ម្នាក់ ​ត្រូវ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន​ ពី​បទ​ជួញដូរ​គ្រឿងញៀន​

ជនសង្ស័យ​ម្នាក់ ​ត្រូវ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន​ ពី​បទ​ជួញដូរ​គ្រឿងញៀន​



​បន្ទាយមានជ័យ ៖ នៅ​ម៉ោង​២​ល្ងាច ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៦ កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ចំនួន​៤​នាក់ ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ជា ដា មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ​បាន​ចុះ​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​ និង​ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់​ នៅ​ចំណុច​ភូមិ​ក្បាលកោះ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ និង​ដកហូត​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​បាន​ចំនួន​១៣​គ្រាប់។ ចំពោះ​ជនសង្ស័យ ​ត្រូវ​បាន​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បញ្ជូន​មក​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ធ្វើការ​សាកសួរ។

លោក​វរសេនីយ៍​ឯក ស ប៊ុន​សឿង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ទទួល​លើ​ការងារ​បទល្មើស​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់​នោះ​ គឺ​មាន​ឈ្មោះ ម៉េង ចេក ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។

លោក​វរសេនីយ៍​ឯក ស ប៊ុន​សឿង បាន​បញ្ជាក់​ទៀត​ថា ក្រោយពី​ការ​សាកសួរ​របស់​សមត្ថ​កិច្ច​ជំនាញ​រួចមក ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​បាន​ជួញដូរ​គ្រឿង​ញៀន​នេះ​ពិត​ប្រាកដ​មែន​។ ដោយ​យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ និង​មាន​វត្ថុតាង​គ្រប់គ្រាន់​ផង​នោះ កម្លាំង​ជំនាញ​អាវុធហត្ថ​ខេត្ត​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដាក់ទោស​តាម​ផ្លូវ​ច្បាប់​៕
ជនសង្ស័យ​ម្នាក់ ​ត្រូវ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន​ ពី​បទ​ជួញដូរ​គ្រឿងញៀន​
ជនសង្ស័យ​ម្នាក់ ​ត្រូវ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន​ ពី​បទ​ជួញដូរ​គ្រឿងញៀន​