នាយ​ឧត្តមសេនីយ៍​ គន់ គីម ជំរុញ​ឲ្យ​សមាគម​អតីត​យុទ្ធជន ​យកចិត្តទុកដាក់ ​ចំពោះ​មន្ត្រី​ចូលនិវត្តន៍

នាយ​ឧត្តមសេនីយ៍​ គន់ គីម ជំរុញ​ឲ្យ​សមាគម​អតីត​យុទ្ធជន ​យកចិត្តទុកដាក់ ​ចំពោះ​មន្ត្រី​ចូលនិវត្តន៍

កំពង់ធំ ៖ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ គន់ គីម បាន​មាន​ប្រសាសន៍​សង្កត់ធ្ងន់​ទៅលើ​មន្ទីរ​សង្គមកិច្ច​កន្លង ​មិនបាន​យកចិត្តទុកដាក់​ចំពោះ​អតីត​យុទ្ធជន បណ្ដាល​ឲ្យ​បើកប្រាក់​ខែ​មិន​គ្រប់​ចំនួន និង​មាន​ការ​យឺត​យាវ រួម​ទាំង​បើកប្រាក់​មរណៈ​សង្គ្រោះ​ដល់​គ្រួសារ​សព ព្រមទាំង​ជំរុញ​ឲ្យ ឯកឧត្តម​ឧត្ដម​សេនីយ៍​ត្រី សោម ស៊ុន ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា ខេត្តកំពង់ធំ ធ្វើ​បច្ចុប្បន្នភាព​ប្រវត្តិរូប​របស់​អតីត​យុទ្ធជន បញ្ចូល​ក្នុង​សមាគមន៍ ដើម្បី​បើកប្រាក់​បេឡា​មរណៈ​សង្គ្រោះ​ឲ្យ​បាន​ទាន់​ពេល​វេ​លា ប្រសាសន៍​នេះ ត្រូវ​បាន​លើកឡើង​នៅក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​សមាគម​អតីត​យុទ្ធជន​កម្ពុ​ជា ខេត្តកំពង់ធំ នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០១៦ នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​។​

ឧត្តមសេនីយ៍​ត្រី សោម ស៊ុន ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ខេត្តកំពង់ធំ បាន​បញ្ជាក់​ថា ចំនួន​អតីត​យុទ្ធជន​គ្រប់​ប្រភេទ ដែល​កំពុងតែ​ទទួល​របប​ឧបត្ថម្ភ​នៅក្នុង​ខេត្តកំពង់ធំ មាន​៣៤៥៥​នាក់ ក្នុង​នោះ​មាន​ជន​ពិការ​១៤៣៦​នាក់ ជន​ពលី​មរណៈ​១២៨១​នាក់ និវត្តជន ៦០៨​នាក់ បាត់បង់​សមត្ថភាព​ការងារ​១៧០​នាក់​ អតីត​យុទ្ធជន​ដែល​បាន​ចូល​ជា​សមាជិកសមាគម​អតីត​យុទ្ធជន​កម្ពុជា ៣១៦១​នាក់ ក្រោយពី​បាន​ចុះ​ធ្វើ​បច្ចុប្បន្នភាព​អតីត​យុទ្ធជន​ជួប​ការ​លំបាក​ខ្លាំង​គឺ គ្មាន​ដី​សាងសង់​លំនៅ​ដ្ឋា​ន​២៦៦​នាក់ គ្មាន​ជម្រក​ស្នាក់នៅ ២៨៤​នាក់ គ្មាន​ដី​សម្រាប់​អាស្រ័យ​ផល ៤៣១​នាក់ ការងារ​សាង​សង់​ផ្ទះ​ជូន​អតីត​យុទ្ធជន​ ដែល​គ្មាន​ផ្ទះសំបែង បាន​ចំនួន ៣​ខ្នង​ផ្ទះ នៅ​ឃុំ​កំពង់​គោ ឃុំ​ប្រាសាទ និង​សង្កាត់​អូរគន្ធរ សរុបថ​វិការ​១៦.៩២២.៤០០​រៀល និង​បាន​ចុះ​សួរ​សុខទុក្ខ​អតីត​យុទ្ធជន​៣៩​នាក់ គ្រួ​សារ​ទ័ព​៣២​នាក់ គ្រួសារ​ចាស់ជរា និង​ទុរគត​ជន ០៥​នាក់ ព្រមទាំង​បាន​នាំ​យក​អំណោយ​ចែក​ជូន​ផង​ដែរ​។​

បន្ទាប់ពី​ប្រធាន​សមាគម​អតីត​យុទ្ធជន​តាម​បណ្ដា​ស្រុក​រាយការណ៍​​ពី​សកម្មភាព​ការងារ​រួចមក ឯក​ឧ​ត្តម​នាយ​ឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការ​រង នាយសេនាធិការ​ចម្រុះ និង​ជា​អគ្គលេខាធិការ សមាគម បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត និង​កងកម្លាំង​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​អំពី​សមា​គម អតីត​យុទ្ធជន​កម្ពុជា​ឲ្យ​ខ្លាំង​បំផុត មិនអាច​មើល​រំលង​បានទេ ខណៈ​ពេល​ប្រជុំ​ពេញអង្គ ត្រូវ​ចាំ​បាច់​ឲ្យ​មាន​សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​អភិបាលខេត្ត​ចូលរួម ត្រូវ​ផ្ដោត​សារៈសំខាន់​មក​លើ​សមា​គ​ម ហើយ​មិន​ត្រូវ​មើលងាយ​សមាគម​នោះ​ទេ ព្រោះ​សមាគម​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រធាន ហើយ​អតីត​យុទ្ធជន​កម្ពុជា​គឺជា​បេះដូង​របស់​គណបក្ស​ប្រជាជន​កម្ពុជា កន្លង​មក​សង្គមកិច្ច​ភ្លេច​គេ​រហូតដល់​៧​ទៅ​៨​ឆ្នាំ អ្នកខ្លះ​បាន​មក​សុំទោស​ថា ការបោះឆ្នោត​ឲ្យ​បក្ស​ដទៃ​នេះ គឺ​គ្រាន់តែ​ជា​ការ​ព្រមាន​ទេ ព្រោះ​រដ្ឋាភិបាល​ភ្លេច​ពួកគាត់ ដូច្នេះ​មិន​ត្រូវ​បោះបង់​គាត់​ចោល​ទេ ចាប់​ពី​ពេលនេះ​តទៅ អតីត​យុទ្ធជន​ពេល​មក​ប្រជុំ ត្រូវ​ពាក់ស័ក្ដិ ​ពាក់​ឯកសណ្ឋាន ដើម្បី​រំលឹក​នូវ​អនុស្សាវ​រី​យ៍​ឡើងវិញ៕​