សាលា​ខណ្ឌ​ឫស្សីកែវ ​ប្រជុំ​ពង្រឹង​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម ​ក្នុង​រដូវ​ចូល​ឆ្នាំ​ខ្មែរ​

សាលា​ខណ្ឌ​ឫស្សីកែវ ​ប្រជុំ​ពង្រឹង​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម ​ក្នុង​រដូវ​ចូល​ឆ្នាំ​ខ្មែរ​



ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌ​ឫស្សី​កែវ​កោះ​ប្រជុំ ជាមួយ​មន្ត្រី​ក្រោម​ឱវាទ​មាន​ចៅសង្កាត់ នាយរង​ប៉ុស្តិ៍​ទាំ​ង​៦ ដើម្បី​ពង្រឹង​ការងារ សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​ នៅក្នុង​មូលដ្ឋាន បន្ទាប់ពី​មាន​សេចក្ដី​ណែ​នាំ​របស់​សាលា​រាជធានី​ភ្នំពេញ នៅមុន​រដូវ​ចូល​ឆ្នាំ​នេះ។​

ពិធី​នេះ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​២២​ ខែមីនា ​ឆ្នាំ​២០១៦ ​នៅ​សាល​ប្រជុំ​សាលា​ខណ្ឌ​ឫស្សីកែវ ពិធី​នេះ​ក្រោម​វត្តមាន​ការចូលរួម​ពី លោក ជា ​ពិសី​ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ឫស្សីកែវ លោក​ គូ​ប​ ស្លេះ ​អភិបាលរង​ខណ្ឌ លោក​ ស៊ូ សោ​គន្ធ​ និង​មន្ដ្រី​ក្រោម​ឱវាទ​ជា​ច្រើន​រូប​ទៀត​ផង​ដែរ។​

លោក ជា ពិសី បាន​លើក​ឡើង​ថា ចាប់​ពី​ពេល​នេះ យើង​ត្រូវតែ​អនុវត្ដ​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​ ព្រោះ​គាត់​បាន​ផ្ញើ​ទ្រព្យសម្បត្តិ​ផ្ទះសម្បែង​លើ​កងកម្លាំង​របស់​យើង​ហើយ។​

ជាមួយគ្នា​នោះ លោក​ក៏​បាន​បញ្ជាក់​ និង​ដាស់តឿន​ដល់​មន្ត្រី​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ ហើយ​ប៉ុស្តិ៍​ទាំង៦ ធ្វើ​យ៉ាង​ណា​ត្រូវតែ​រឹត​បន្តឹង​បញ្ហា​សន្តិសុខ ដូចជា​ករណី ចោរលួច ឆក់ ប្លន់ គាស់​ផ្ទះ​ជា​ដើម ខណៈ​ប្រជាពលរដ្ឋ​ទៅ​ចូលឆ្នាំ​នៅ​ស្រុកកំណើត និង​ស្រាវជ្រាវ​រកមុខ​សញ្ញា​ ដែល​នៅ​សេស​សល់ ដើម្បី​ចាប់​ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ។​

លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា នៅ​តាម​បណ្ដា​សង្កាត់​ទាំងអស់ ​ដែល​មាន​វត្ត​ត្រូវ​ចាត់ចែង​ឲ្យ​មាន​ពិធី​រាំវង់ និង​លេងល្បែង​ប្រជាប្រិយ ជាពិសេស​កម្សាន្ត​សប្បាយ​នៅ​តាម​វត្ត​អារាម​នានា ហើយ​ស​មត្ថ​កិច្ច ត្រូវ​ដាក់​កម្លាំង​ការពារ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ កុំ​ឲ្យ​រឿង​អី​កើតឡើង​ឲ្យ​សោះ ព្រោះ​បើ​មានរឿង​កើតឡើង គេ​ថា ​សមត្ថកិច្ច​អសមត្ថភាព ក្នុង​ការ​ការពារ សន្តិសុខ​សណ្ដាប់ធ្នាប់។​

ដើម្បី​អនុវត្ត​តាម​ស្មារតី​ប្រជុំ​ថ្ងៃនេះ លោក​ ជា ​ពិសី ក៏បាន​ដាស់តឿន ដល់​មន្ត្រី​ក្រោម​ឱវាទ ជា​ពិសេ​ស​កងកម្លាំងប្រដាប់អាវុធ​ឲ្យ​ខិតខំ​យកចិត្តទុកដាក់​ធ្វើ​យ៉ាងណា​ថែរក្សា សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គ​ម ជូន​ប្រជាពលរដ្ឋ​ឲ្យ​រស់​ដោយ​សុខដុមរមនា ក្រោម​ការ​ដឹង​នាំ​របស់​រាជរដ្ឋាភិបាល អាណត្តិ​ទី​៥ នេះ ដែល​មាន​សម្ដេច​តេ​ជោ ​ជា​ប្រមុខ។ ជាង​នេះ​ទៀត ​ត្រូវ​អនុវត្ត​ឲ្យ​បាន​នូវ​គោលនយោបាយ ភូមិ សង្កាត់​មាន​សុវត្ថិភាព ទាំង​៩​ចំណុច មិន​ត្រូវ​មើលស្រាល​សភាពការណ៍​ឡើយ និង​គោលដៅ​ងាយ​រងគ្រោះ​ជាដើម ដោយ​លុបបំបាត់​នូវ​ភាព​អសកម្ម​ទាំងឡាយ​ឲ្យ​អស់ ហើយ​ត្រូវ​យកចិត្តទុកដាក់​ជា​មួ​យ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ដោយ​មិន​ប្រកាន់​នូវ​និន្នាការ​នយោបាយ​ឡើយ ត្រូវ​យកចិត្តទុកដាក់​ជាមួយ​ប្រជាពលរដ្ឋ​ថា ​ពួកគាត់​ត្រូវការ​អី ហើយ​ត្រូវធ្វើ​ល្អ ជានិច្ច​ជាមួយ​ប្រជាជន។​

លោក​ក៏បាន​លើកឡើង​ផង​ដែរ អំពី​បញ្ហា​អគ្គិភ័យ​ ដែល​កើត​មាននៅ​រដូវ​ចូល​ឆ្នាំ​នេះ ដែល​កើតឡើង​ពី​ការ​ធ្វេសប្រហែស​ក្នុង​ការ​ដុត​ទាន​ធូប ​ដែល​អាច​កើត​ឡើងជា​អគ្គិភ័យ​បំផ្លាញ​ទ្រព្យសម្បត្តិ​ប្រ​ជា​ព​ល​រដ្ឋ​របស់​យើង៕​

សាលា​ខណ្ឌ​ឫស្សីកែវ ​ប្រជុំ​ពង្រឹង​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម ​ក្នុង​រដូវ​ចូល​ឆ្នាំ​ខ្មែរ​

សាលា​ខណ្ឌ​ឫស្សីកែវ ​ប្រជុំ​ពង្រឹង​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម ​ក្នុង​រដូវ​ចូល​ឆ្នាំ​ខ្មែរ​

សាលា​ខណ្ឌ​ឫស្សីកែវ ​ប្រជុំ​ពង្រឹង​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម ​ក្នុង​រដូវ​ចូល​ឆ្នាំ​ខ្មែរ​ សាលា​ខណ្ឌ​ឫស្សីកែវ ​ប្រជុំ​ពង្រឹង​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម ​ក្នុង​រដូវ​ចូល​ឆ្នាំ​ខ្មែរ​