ជនសង្ស័យ​៣​នាក់ និង​គ្រឿងញៀន​១៦​កញ្ចប់​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅកាន់​តុលាការ​

ជនសង្ស័យ​៣​នាក់ និង​គ្រឿងញៀន​១៦​កញ្ចប់​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅកាន់​តុលាការ​



សៀមរាប ៖ សមត្ថកិច្ច​ប្រឆាំង​គ្រឿងញៀន​បាន​បញ្ជូន​ជនសង្ស័យ​០៣​នាក់ ​និង​គ្រឿងញៀន​១៦​កញ្ចប់​ទៅកាន់​សាលាដំបូង​ខេត្ត ករណី​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ដែល​​ការ​ចុះ​ធ្វើ​សកម្មភាព​បង្ក្រាប​នេះ​បាន​ឈាន​ដល់​ការ​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ចំនួន​៣​នាក់​កាលពី​វេលា​ម៉ោង​០៧​និង​០០​នាទី ​ក្នុង​ថ្ងៃ​ទី​២២ ខែ​មីនា​ ឆ្នាំ​២០១៦ ដោយ​រួម​សហការ​ជាមួយ​កម្លាំង​អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង បាន​ចុះ​ធ្វើ​កម្ម​ភាព​បង្ក្រាប​ករណី​ខាងលើ ​ស្ថិតនៅ​ចំណុច​ភូមិ​ល្អក់​ ឃុំ​ក​ណ្តែ​ក​ ស្រុក​ប្រាសាទ​បាគង ​ខេត្ត​សៀមរាប។

លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត ប្រធាន​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​៤​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មាន ១-ឈ្មោះ ស៊ិន ​វុទ្ធី​ ភេទ​ប្រុស ​កើត​នៅ​ឆ្នាំ​១៩៩៦​ មុខរបរ​រត់​តុ ក្នុង​ភោជនីយដ្ឋាន រស់នៅ​ភូមិ​បឹង​ដូន​ប៉ា​ សង្កាត់​ស្លក្រាម ​ក្រុង​សៀមរាប ឃាត់​ខ្លួន​ថ្ងៃ​ទី​២២​ ខែ​មីនា ​ឆ្នាំ​២០១៦ ពី​បទ​ជួញដូរ។ ២​-ឈ្មោះ​ សូរ​ សង្ហា ភេទ​ប្រុស​ កើត​នៅ​ឆ្នាំ​១៩៩២​មុខរបរ​ជាង​ប៉ះ​កង់ រស់នៅ​ភូមិ​ល្អក់ ឃុំ​ក​ណ្តែ​ក ​ស្រុក​ប្រាសាទបាគង ឃាត់ខ្លួន​នៅ​ម៉ោង​១២​និង​០០​នាទី ថ្ងៃ​ទី​២២ ​ខែ​មីនា ​ឆ្នាំ​២០១៦ ពី​បទ​សម្រួល​ឲ្យ​ប្រើប្រាស់។

៣​-ឈ្មោះ ​ព្រុំ​ បុរី ភេទ​ប្រុស កើត​នៅ​ឆ្នាំ​១៩៩២​ មុខរបរ​គ្មាន​ រស់នៅ​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ឃាត់ខ្លួន​នៅ​ម៉ោង​១៣​និង​៣០​នាទី ​ក្នុង​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៦ ពី​បទ​រក្សាទុក​ និង​ជួញដូរ ហើយ​ក្នុង​ការ​បង្ក្រាប​នោះ​ដែរ​សមត្ថកិច្ច​ដកហូត​បាន​ម្សៅ​មេ​តំ​ហ្វេ​តា​មីន ហៅ​ម៉ា​ទឹកកក​ចំនួន​១៦​កញ្ចប់ ​ស្មើ​នឹង​ទម្ងន់​៣.៧​ក្រាម​ឧបករណ៍​ប្រើប្រាស់​ និង​សម្ភារៈ​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន​ធំ កាំភ្លើង​ខ្យល់​ចំនួន​០១ កាំបិត​ផ្គាក់​ចំនួន​០១ ខ្នោះដៃ និង​ទូរស័ព្ទ​ដៃ​ចំនួន​០៣​គ្រឿង។

បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​៣​នាក់​ រួម​នឹង​វត្ថុតាង ​ត្រូវ​បាន​កម្លាំង​ជំនាញ​កំពុង​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ នៅ​រសៀល​ថ្ងៃ​ទី​២៣ ​ខែ​មីនា ឆ្នាំ​២០១៦ ​ដើម្បី​ចាត់​ការ​បន្ត៕ ជនសង្ស័យ​៣​នាក់ និង​គ្រឿងញៀន​១៦​កញ្ចប់​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅកាន់​តុលាការ​