អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ​ចុះ​ផ្អាក​សំណង់​របង​ថ្ម​​ របស់​លោក​ផ្កាយ​៣​ឌឿ​ន​ សុវណ្ណ

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ​ចុះ​ផ្អាក​សំណង់​របង​ថ្ម​​ របស់​លោក​ផ្កាយ​៣​ឌឿ​ន​ សុវណ្ណ



ភ្នំពេញ​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ​ខែ​មីនា ឆ្នាំ​២០១៦ ​វេលា​ម៉ោង ​៨​និង​៣០​នាទី ដោយ​បាន​ទទួល​បញ្ជា​ពី​លោក​ជា ពិសី ​អភិបាល​ នៃ​គណៈ​អភិបាលខណ្ឌ​ឫស្សីកែវ លោក​សន សោ​ភ័​ណ្ឌ ​នាយក​រដ្ឋបាល​ខណ្ឌ​ស្ដីទី​បាន​ដឹកនាំ​គណៈកម្មការ​ចម្រុះ​ចុះ​ធ្វើ​ការ​ផ្អាក​ការដ្ឋាន​សំណង់​របង​ថ្ម របស់​លោក​ផ្កាយ​៣ ឌឿ​ន សុវណ្ណ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ ស្ថិតនៅ​លើ​ផ្លូវ​លេខ​១៧០៣ ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ ដែល​បាន​សាងសង់​ផ្ទះថ្ម​ផ្ទាល់​ដី​រំលោភ​លើ​គម្រោង​បើកផ្លូវ​លេខ​១៧០៣ ក្នុង​តំបន់​អភិវឌ្ឍន៍​ឫស្សីកែវ ដែល​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ដី​-​ធ្លី កំពុង​ធ្វើការ​ដោះស្រាយ មិនទាន់​ចប់។

លោក​សន​ លោភ័ណ្ឌ​ នាយក​រដ្ឋបាល​ស្តីទី​បាន​ឲ្យ​ដឹង​ថា ខណៈ​ពេល​ចុះទៅ​ដល់​ទីតាំង​ខាង​លើ គណៈកម្មការ​យើង​បាន​ឃើញ​ម្ចាស់​សំណង់​រុះ​របង​ចាស់​រួច​ហើយ តែ​មិន​ទាន់​ដល់​គំនូស​ទេ ហើយ​គណៈកម្មការ​សម្រេច ទី​១-​ធ្វើការ​ផ្អាក​ការសាងសង់​របង​របស់​លោក​ឌឿ​ន សុវណ្ណ ដែល​មិនទាន់​រុះរើ​សំណង់​ដល់​គំនូស​ ដែល​គណៈកម្មការ​ចម្រុះ​បាន​បាញ់ថ្នាំ​កាលពី​ពេល​កន្លងមក ២-​បាន​ណែនាំ​ឲ្យ​លោក​ឧត្ដមសេនីយ៍​ឌឿ​ន ​សុវណ្ណ​ ​​ធ្វើ​ការ​រុះរើ​សំណង់​ខាង​លើ​នេះ​ចេញ ឲ្យ​ផុត​ពី​គម្រោង​ផ្លូវ​ និង​រក្សា​ស្ថានភាព​ដើម​វិញ។

លោក​បន្ត​ថា ក្នុង​ករណី លោក​ឌឿ​ន​សុវណ្ណ នៅតែ​រឹងរូស​មិន​ព្រម​អនុវត្ត​តាម​ការណែនាំ សាលាខណ្ឌ​នឹង​ចាត់វិធានការ​រដ្ឋបាល ចុះ​ធ្វើ​ការ​រុះរើ​ដោយ​មិន​ទទួលខុសត្រូវ​លើ​ការបាត់បង់ ឬ​ខូចខាត​ទ្រព្យសម្បត្តិ​អ្វី​ឡើយ។

គេ​ដឹង​ថា​ លោក​ឌឿ​ន​សុវណ្ណ អាង​អំណាច​ផ្កាយ​៣ បាន​សង់ផ្ទះ​រំលោភ​លើផ្លូវ​នៅក្នុង​តំបន់​អភិវឌ្ឍន៍​ឫស្សីកែវ ដែល​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ដីធ្លី​មិនទាន់​ដោះស្រាយ​ចប់​នៅ​ឡើង។ មិន​តែ​ប៉ុណ្ណោះ​បាន​មើលងាយ​មើលស្រាល​អាជ្ញាធរ​ទៀត​ផង។ ជាងនេះទៅទៀត​លោក​ឌឿ​ន​សុវណ្ណ បាន​យក​ស្លាក​គណបក្ស​ប្រជាជន​ដែល​មាន​រូប​សម្តេច​ទាំង​២​ទៅ​ដាក់​ជុំវិញ​ផ្ទះ បាំង​គំនូស​ដែល​អាជ្ញាធរ​បាញ់​ឲ្យ​រុះរើ ដើម្បី​គំរាម​មិន​ឲ្យ​អាជ្ញាធរ​រុះរើ។

លោក​ឧត្ដមសេនីយ៍​ឌឿ​ន ​សុវណ្ណ ដែល​គេ​ដឹង​ថា​ កន្លងមក​ក៏​ធ្លាប់​មាន​រឿងអាស្រូវ​ដីធ្លី​ជាមួយ​ក្រុម​វីរ​និស្សិត​វាស់វែង​ដីធ្លី​ម្តង​រួចហើយ នៅ​តាម​បណ្តា​ខេត្ត ពេលនេះ​ក៏​មាន​រឿង​រំលោភ​ដី​គម្រោង​ផ្លូវ​នៅ​តំបន់​ដី​ទំនាស់​នេះ​បន្ត​ទៀត។

បន្ទាប់ពី​អាជ្ញាធរ​ចុះ​ផ្អាក​ការសាងសង់​របង​ថ្ម កាលពី​ព្រឹក​ថ្ងៃ​ទី​២២​ ខែ​មីនា​នេះ​ នៅ​ថ្ងៃ​ទី​២៣​ខែ​មីនា ​លោក​ឌឿ​ន​សុវណ្ណ​បាន ​បញ្ជា​ឲ្យ​ជាង​សាងសង់​របង​បន្ត​ទៀត​ ដោយ​មិន​គោរព​ខ្លាច​ក្រែងរអែង​អាជ្ញាធរ​ និង​ច្បាប់​ឡើយ ហើយ​សំណង់​ទាំង​អស់​របស់​លោក​ឌឿ​ន​ សុវណ្ណ​ អាជ្ញាធរ​អះអាង​ថា​គឺ​មិន​មាន​ច្បាប់​អនុញ្ញាត​នោះ​ទេ៕

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ​ចុះ​ផ្អាក​សំណង់​របង​ថ្ម​​ របស់​លោក​ផ្កាយ​៣​ឌឿ​ន​ សុវណ្ណ

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ​ចុះ​ផ្អាក​សំណង់​របង​ថ្ម​​ របស់​លោក​ផ្កាយ​៣​ឌឿ​ន​ សុវណ្ណ

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ​ចុះ​ផ្អាក​សំណង់​របង​ថ្ម​​ របស់​លោក​ផ្កាយ​៣​ឌឿ​ន​ សុវណ្ណ

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ​ចុះ​ផ្អាក​សំណង់​របង​ថ្ម​​ របស់​លោក​ផ្កាយ​៣​ឌឿ​ន​ សុវណ្ណ