ទាហាន​ថៃ​ ឃាត់​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ដែល​ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ​ម្នាក់​

ទាហាន​ថៃ​ ឃាត់​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ដែល​ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ​ម្នាក់​

បាត់ដំបង ៖ ជនសង្ស័យ​ចំនួន​២នាក់​ដែល​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​យ៉ាង​សកម្ម ត្រូវ​បាន​កម្លាំង​យោធា​ឈុត​ខ្មៅ​ថៃ​របស់​អង្គភាព​កងអនុសេនាធំ​លេខ​១៣០៣ ឃាត់ខ្លួន​បាន ដែល​ក្នុង​នោះ​ក៏​មាន​ជនជាតិខ្មែរ​ម្នាក់​ផង​ដែរ ព្រមទាំង​បាន​ដកហូត​ថ្នាំញៀន​មួយ​ចំនួន ខណៈ​ដែល​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​ជាក់ស្ដែង។

ការ​ឃាត់​ខ្លួន​នេះ​ គឺ​បាន​ប្រព្រឹត្ត​ឡើង​នា​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៦ វេលា​ម៉ោង​៩​និង​៤០​នាទី ត្រង់​ចំណុច​ទល់មុខ​ភូមិសាស្ត្រ​ភូមិ​គីឡូ​១៣ ក្នុង​ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន​ ខេត្ត​បាត់ដំបង ដែល​ចំណុច​ឃាត់ខ្លួន​នោះ​មាន​ចម្ងាយ​ពី​អូរ​ព្រំដែន​ប្រមាណ​២៥០​ម៉ែត្រ​ ស្ថិត​ក្នុង​ភូមិ​ខៅ​ឌិន ឃុំ​ខ្លង​ហាត ស្រុក​ខ្លង​ហាត ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ។

យោង​តាម​ប្រភព​ដែល​នៅ​ទីនោះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​ឃាត់ខ្លួន​ គឺ​មាន​ជនជាតិ​ខ្មែរ​ម្នាក់​ឈ្មោះ យុន ធា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​លក់​ចាប់ហួយ មាន​ស្រុកកំណើត​នៅ​ភូមិ​ក​គោ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ដែល​បច្ចុប្បន្ន​រស់នៅ​ភូមិ​គីឡូ​១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង បាន​នាំ​យក​គ្រឿងញៀន​ទៅ​ចែកចាយ​ដល់​ប្រជាពលរដ្ឋ​ថៃ​ម្នាក់​នៅ​ត្រង់​ចំណុច​ខាង​លើ។

ប្រភព​ដដែល​បាន​បន្ត​ថា ខណៈ​ដែល​មុខសញ្ញា​រូប​នេះ​កំពុង​ជួប​គ្នា​ដើម្បី​ដោះដូរ​ទំនិញ​ក៏​ត្រូវ​បាន​កម្លាំង​ទាហាន​ថៃ​ក្នុង​កងអនុសេនាធំ​លេខ​១៣០៣ ដែល​កំពុង​ប្រតិបត្តិការ​បាន​ឃាត់ខ្លួន​ជន​ទាំង​ពីរ​នេះ​តែម្ដង ព្រមទាំង​បាន​ដកហូត​នូវ​សារធាតុ​ញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន​១៩​គ្រាប់ គ្រឿង​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​២​ក្រាម ព្រមទាំង​ប្រាក់​បាត ប្រាក់​រៀល​មួយ​ចំនួន​ធំ​ទៀត​ផងដែរ។ បច្ចុប្បន្ន​ ជន​ទាំងពីរ​រូប​នេះ​ត្រូវបាន​បញ្ជូនទៅ​ស្ថានីយ​តម្រួត​ស្រុក​ខ្លង​ហាត​ ដើម្បី​អនុវត្ត​តាម នីតិវិធី​ច្បាប់​របស់​ប្រទេស​ថៃ៕