ការ​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ទឹក​ស្អាត​ចែកចាយ​មិន​ទាន់​បាន​គ្រប់គ្រាន់​នៅ​ក្នុង​ខេត្ត​

ការ​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ទឹក​ស្អាត​ចែកចាយ​មិន​ទាន់​បាន​គ្រប់គ្រាន់​នៅ​ក្នុង​ខេត្ត​

ឧត្តរមានជ័យ ​៖ កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៦ ក្រុមការងារ​ដែល​ដឹក​នាំ​ដោយ​លោក ​ប៊ូ សា​ខន អភិបាលរង​ខេត្ត ដោយមាន​ការចូលរួម​ពី​លោក​ប្រធាន​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម គណៈ​អភិបាលក្រុង​សំរោង ​និង​តំណាង​ក្រុមហ៊ុន​វិនិយោគ​ទឹក​ស្អាត​ក្នុង​ទីប្រជុំជន​ក្រុង​សំរោង បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ដល់​ទី​តាំង​ផលិត​ទឹក​ស្អាត នៅក្នុង​ភូមិ​ក​ណ្តែ​ក សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ដោយ​ផ្ទាល់​នៅ​ស្ថានីយ​បូម​ទឹក​ស្អាត​។​

ក្រោយពី​ការ​ត្រួតពិនិត្យ​ជាក់ស្ដែង ​និង​បាន​ពិភាក្សា​ជា​មួយ​នឹង​តំណាង​ក្រុមហ៊ុន ប្រភព​ទឹក​សម្រាប់​ផលិត​ទឹក​ស្អាត ​គឺ​មាន​ការ​ខ្វះខាត​ពិតប្រាកដ​មែន ហើយ​ក្រុមហ៊ុន​បាន​និង​កំពុងតែ​រក​មធ្យោ​បាយ​សម្រាប់​យក​ប្រភព​ទឹក​ពី​បឹង​ផ្សេងៗ​ដើម្បី​ផ្គត់ផ្គង់​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ទី​រួម​ខេត្ត​ឲ្យ​បាន​បរិបូរណ៍​។​

ក្នុង​នោះ​ដែរ ​ក្រុមការងារ​បាន​ធ្វើ​ការណែនាំ​ដល់​ក្រុមហ៊ុន​ឲ្យ​ខិតខំ​ផលិត​ទឹក​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស ដើម្បី​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​យើង​។ ​ខាង​ក្រុមហ៊ុន​ទឹក​ស្អាត ក៏​បាន​លើកឡើង​ដែរ​ថា អាស្រ័យ​ដោយ​កត្តា​អាកាសធាតុ​នាពេល​បច្ចុប្បន្ននេះ មាន​សភាព​ក្តៅ​ហួត​ហែង​ខ្លាំង​ និង​អូស​បន្លាយ​រយៈពេល​យូរ ដែល​ជា​ហេតុ​នាំ​ឲ្យ​មានការ​ខ្វះខាត​ទឹក ទោះ​បី​យ៉ាង​ណា​ក៏ដោយ ក្រុមហ៊ុន​ទឹក​ស្អាត​ និង​ខិតខំ​ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត ដើម្បី​ឆ្លើយតប​ទៅដល់​តម្រូវការ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​ផង​ដែរ​៕