ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សិរីសោភ័ណ​មូលមតិ​គ្នា​ធ្វើ​ពិធីបុណ្យ​បួងសួង​សុំ​សេចក្ដីសុខ​ នៅ​រង្វង់​មូល​ស្រី​គ្រប់លក្ខណ៍​

ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សិរីសោភ័ណ​មូលមតិ​គ្នា​ធ្វើ​ពិធីបុណ្យ​បួងសួង​សុំ​សេចក្ដីសុខ​ នៅ​រង្វង់​មូល​ស្រី​គ្រប់លក្ខណ៍​

បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី​២៣​ ខែ​មីនា ​ឆ្នាំ​២០១៦​ នៅ​រង្វង់​មូល​ស្រី​គ្រប់លក្ខណ៍​ស្ថិត​ក្នុង​ភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ​មាន​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សិរីសោភ័ណ​រាប់​ពាន់​នាក់​បាន​មូលមតិ​គ្នា​ជា​ឯកច្ឆន្ទ​ផ្ដើម​ធ្វើ​បុណ្យ​បួងសួង​សុំ​សេចក្ដីសុខ ​និង​សេចក្តី​ចម្រើន ​ដើម្បី​អប​អរសាទរ​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​នៅ​ថ្ងៃ​ខាងមុខនេះ​ផង​ដែរ​។

​ក្នុង​ពិធីបួងសួង​សុំ​សេចក្ដីសុខ​នោះ​មានការ​ចូលរួម​លោក​ឧត្តមសេនីយ៍​ទោ​ អាត់ ​ខែម​ ស្នងការ​នគរ​បាល​ខេត្តបន្ទាយមានជ័យ លោកស្រី​ ចាន់​ ថេង​ អភិបាលក្រុង​សិរីសោភ័ណ ​និង​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់​បាន​ចូលរួម​សុំ​សេចក្ដីសុខ​នេះ​ផង​ដែរ​ ហើយ​ពិធីបុណ្យ​បួងសួង​នេះ​ផ្ដួចផ្ដើម​ឡើង​ ដោយ​អ្នក​ស្រី​ នួ​ម ​គឹម​ចៀន គាត់​រស់នៅ​ជិត​រង្វង់​មូល​ស្រី​គ្រប់លក្ខណ៍​តែម្តង​។​

អ្នកស្រី ​ចៀន​ បាន​មានប្រសាសន៍ថា ​ជា​រៀង​រាល់​ឆ្នាំ​ក្នុង​ប្រទេស​កម្ពុជា​ជិត​ចូលឆ្នាំ​ខ្មែរ​មកដល់​ជា​ប្រ​ពៃណី​នៅ​តាម​ភូមិ​នីមួយ​គេ​តែងតែ​ធ្វើ​ពិធីបុណ្យ​ភូមិ​គ្រប់​ភូមិ ​ដើម្បី​សុំ​សេចក្ដីសុខ​ និង​សេច​ក្តី​ចម្រើ​ន​ផង​ដែរ​។​ អ្នកស្រី​ ចៀន ​បាន​បញ្ជាក់​ទៀត​ថា​ ដូច្នេះ​អ្នកស្រី​បាន​មូលមតិ​គ្នា​ជា​ឯកច្ឆន្ទ​ផ្ដើម​ធ្វើ​បុណ្យ​បួងសួង​សុំ​សេចក្ដីសុខ​ និង​សេចក្តី​ចម្រើន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សិរីសោភ័ណ​ទាំងអស់​នៅ​រង្វង់​មូល​ស្រី​គ្រប់លក្ខណ៍​នេះ​តែម្តង​ ព្រោះ​រយៈពេល​កន្លងមក​ក្នុង​ខេត្តបន្ទាយមានជ័យ​នេះ​ជួប​គ្រោះ​ធម្ម​ជាតិ​ជាច្រើន​ដូចជា​ គ្រោះ​ទឹកជំនន់ គ្រោះ​រាំងស្ងួត គ្រោះ​ភ្លើង​ឆេះ​ផ្ទះ គ្រោះថ្នាក់​ចរាចរណ៍ ពិសេស​គ្រោះថ្នាក់​ខ្យល់​កន្ត្រាក់​ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​ដូចជា ស្លាប់​មនុស្ស ស្លាប់​សត្វ ផ្ទះ​ប្រជាពលរដ្ឋ​រាប់ពាន់​ខ្នង ​ត្រូវ​បាន​បំផ្លាញ​ដោយសារ​ខ្យល់​កន្ត្រាក់​នេះ​តែម្តង​។​

អ្នកស្រី​ ចៀន ​បាន​បញ្ជាក់​ទៀត​ថា ​ក្រោយពី​ធ្វើ​ពិធីបួងសួង​ដេញ​ឧបទ្រព​ចង្រៃ​ទាំងពួង​រួចមក​អ្នកស្រី​សង្ឃឹមថា ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបន្ទាយមានជ័យ​នឹង​បាន​សេចក្ដីសុខ​ និង​សេចក្តី​ចម្រើន​គ្រប់ៗ​គ្នា​។​

នៅ​ចុងបញ្ចប់​កម្ម​វិធី​ក៏​មាន​ធ្វើ​ពិធីរាប់បាត្រ​ ដែល​មាន​ព្រះសង្ឃ​ចូលរួម​រាប់បាត្រ​មាន​ចំនួន​១០៨​អង្គ​ផង​ដែរ​៕​