វត្ត​នាគវ័ន​នឹង​ក្លាយ​ជា​វត្ត​ ដែល​មាន​បំពាក់​ដោយ​ជណ្ដើរ​យន្ត​មុនគេ​នៅ​រាជធានី​ភ្នំពេញ

វត្ត​នាគវ័ន​នឹង​ក្លាយ​ជា​វត្ត​ ដែល​មាន​បំពាក់​ដោយ​ជណ្ដើរ​យន្ត​មុនគេ​នៅ​រាជធានី​ភ្នំពេញ

ភ្នំពេញ ​៖​ វត្ត​នាគ​វ័ន ​គឺជា​ទី​អារាម​វត្ត​មួយ​ស្ថិតនៅ​សង្កាត់​បឹងកក់​ទី​២ ​ខណ្ឌ​ទួល​គោ,​ វត្ត​នេះ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នឹង​ក្លាយ​ជា​វត្ត​ ដែល​មាន​បំពាក់​ដោយ​ជណ្ដើរយន្ត​មុនគេ​បំផុត​នៅ​រាជធានី​ភ្នំពេញ។ជណ្ដើរយន្ត ​ដែល​នឹង​ត្រូវ​យក​មក​បំពាក់​នេះ ​បាន​មកពី​ពុទ្ធបរិស័ទ​ ដែល​មាន​ងា​ជា​ឧកញ៉ា​បំពាក់​ជូន។

ការ​ផ្ដល់​​ នូវ​ការ​ពាក់​បំពាក់​ជណ្ដើរយន្ត​នេះ ធ្វើឡើង​ក្រោយពី​មើល​ឃើញ​ពី​លោកតា លោក​យាយ​ចាស់ៗ គាត់​ពិបាក​ឡើង​ព្រះវិហារ​មាន​កម្ពស់​រហូត​៣​ជាន់ ពេល​មាន​ពិធី​សាសនា​ម្តងៗ ទើប​លោក​ឧកញ៉ា សៀង ចាន់​ហេង​ប្រកាស​ប្រគេន​ព្រះសង្ឃ​តែ​ម្ដង។

ការ​ប្រគេន​ព្រះសង្ឃ​នូវ​ជណ្ដើរយន្ត​ខាង​លើ​នេះ​ធ្វើ​ឡើង ស្រប​ពេល​ដែល​ទី​អារាម​វត្ត​នាគ​វ័ន​នេះ​ធ្ វើ​ពិធីបុណ្យ​ស្ល​ស្ពាន់​សិត​ព្រះពុទ្ធ​បដិមា កាល​ព្រឹក​ថ្ងៃទី​២៣​ ខែមីនា ​ឆ្នាំ​២០១៦ ក្រោម​ការ​អញ្ជើញ​ជា​អធិបតីភាព​ពី​សំណាក់​លោក​ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​មូលដ្ឋាន ​ខណ្ឌ​ទួលគោក​ និង​លោក​ស្រី លោក​ឯក ឃុន​ដឿ​ន​អភិបាល​ខណ្ឌ​ទួលគោក រួម​នឹង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ជាច្រើន​រយ​នាក់​ផង​ដែរ។

លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​លើកឡើងថា ការ​ធ្វើ​បុណ្យ​មិន​ប្រកាន់​និន្នាការ​នយោបាយ​នោះ​ឡើយ ពោល​គឺ​ឲ្យ​តែ​មាន​សទ្ធា ទោះ​គ្មាន​ប្រាក់ ឬ​ប្រាក់​បន្តិចបន្តួច​ និង​ប្រាក់​ច្រើន​ក្តី​សុទ្ធតែ​បាន​បុណ្យ​ដូចគ្នា​ទាំងអស់។

លោក​ឱម យ៉ិនទៀង បាន​សង្កត់​ធ្ងន់​ថា រូប​លោក​ក៏​ដូចជា​ប្រជាជន​កម្ពុជា​ទាំងមូល​មិន​ចង់​ឃើញ​ប៉ុល ពត ​ជា​លើក​ទី​២​ទេ ដោយ​ក្នុង​សម័យ​ប៉ុល​ពត​ មិន​មាន​សាសនា​ទេ ទី​វត្តអារាម​ត្រូវ​បាន​ទុកជា​ឃ្លាំង​ជី ​ឬ​វាយ​បំផ្លាញ​ចោល​តែ​ម្តង។

អភិបាលខណ្ឌ​ទួលគោក​លោក​ឯក ឃុន​ដឿន បាន​មានប្រសាសន៍ថា វត្ត​នាគ​វ័ន បាន​កកើត​ឡើង​រយៈពេល​ជាង​១០០​ឆ្នាំ​មក​ហើយ ​បើ​គិត​មកទល់​នឹង​ពេលនេះ។ ជាមួយគ្នា​នោះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ រួម​នឹង​អាជ្ញាធរ ​ខណ្ឌ​ទួលគោក​បាន​ជួយ​ជា​ថវិកា​ សម្រាប់​កសាង​វត្ត​នាគ​វត្ត​នាគ​វ័ន​ជាង​២​​ម៉ឺន​ដុល្លារ​ផង​ដែរ​ ក្នុង​នោះ​លោក​ឧកញ៉ា​សៀង ចាន់​ហេង ​បាន​ជួយ​ថវិកា​ កសាង ជណ្ដើរយន្ត​ក្នុង​វត្ត​នាគ​វន្ត​១​ផង​ដែរ​ សម្រាប់​បង្ក​ភាព​ងាយស្រួល​ដល់​ចាស់ៗ​ ដែល​មក​ធ្វើបុណ្យ​ដាក់​ទាន។

សូម​បញ្ជាក់​ថា ក្នុង​ប្រទេស​កម្ពុជា​មាន​វត្ត​អារាម​ជាង​៤០០០​វត្ត ក្នុង​នោះ​រាជធានី​ភ្នំពេញ​មាន​១៤៩​វត្ត ​ប៉ុន្តែ​មានតែ​វត្ត​នាគ​វន្ត​ប៉ុណ្ណោះ​ ដែល​សាងសង់​ជណ្ដើរយន្ត​មុនដំបូង​គេ៕