ហ៊ីយ៉ាន់​ដាយ ​ព្រលះ​ម៉ូតូ​ស្មាស់ ប្តី​របួសស្រាល​ និង​ប្រពន្ធ​របួសធ្ងន់​

ហ៊ីយ៉ាន់​ដាយ ​ព្រលះ​ម៉ូតូ​ស្មាស់ ប្តី​របួសស្រាល​ និង​ប្រពន្ធ​របួសធ្ងន់​



ព្រៃវែង ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​ ដែល​បង្ក​ដោយ​រថយន្ត​ហ៊ី​យ៉ាន់​ដាយ​បុក​ម៉ូតូ​ស្មាស់ ​បណ្តាល​ឲ្យ​ប្តី​ប្រពន្ធ​២​នាក់​របួស​ ដោយ​ប្តី​របួស​ស្រាល​ និង​ប្រពន្ធ​របួសធ្ងន់​។​
ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ​បាន​កើត​ឡើង​កាលពី​ថ្ងៃ​ទី​២៣ ​ខែ​មីនា​ ឆ្នាំ​២០១៦ ​នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ​៨ ចន្លោះ​គីឡូម៉ែត្រ​លេខ​៥៦-៥៧ វេលា​ម៉ោង​៨​និង​២០​នាទី ស្ថិត​ក្នុង​ភូមិ​ស្នាយ​ពល​ ឃុំ​រកា​ ស្រុក​ពារាំង​ ខេត្ត​ព្រៃវែង​។

​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​បាន​ឃើញ​ហេតុការណ៍​នេះ​បាន​ឲ្យ​អ្នក​យក​ព័ត៌មាន​យើង​ដឹង​ថា​នៅមុន​ពេល​កើត​ហេតុ​ គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ីយ៉ាន់​ដាយ​ ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​3A.1910 ពី​ត្បូង​ទៅ​ជើង​ លុះ​ចំណុច​កើត​ហេតុ ​រថយន្ត​បាន​ឆ្លង​ផ្លូវ​ ហើយ​ក៏​បុក​ជាមួយ​ម៉ូតូ​ស្មាស់​១​គ្រឿង​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ ភ្នំពេញ​1.AB.6834 ជិះ​គ្នា​២​នាក់​ប្តី​ប្រពន្ធ​ ក្នុង​ទិសដៅ​ស្រប​ផ្លូវ​ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៨ ពី​កើត​ទៅ​លិច​(​ទទឹងទិស​)​ពេញទំហឹង ​បណ្ដាល​ឲ្យ​បុរស​ជា​ប្តី​ដែល​មាន​ឈ្មោះ ​លាង ស៊ីប៊​ន ​ភេទ​ប្រុស​ អាយុ៣០​ឆ្នាំ​ រស់នៅ​ភូមិ​ពាំង​ ឃុំ​ក្តឿង​រាយ ​ស្រុក​ក​ច្រៀច​ ខេត្ត​ព្រៃវែង​ រង​របួស​ស្រាល​ និង​ប្រពន្ធ​ជិះ​ពីក្រោយ​ឈ្មោះ​ ឌឿ​ន នី​ ភេទ​ស្រី ​អាយុ៣០​ឆ្នាំ​ រង​របួស​ធ្ងន់។​

ក្រោយពេល​កើតហេតុ​ ជនរងគ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ចំណែក​ឯ​អ្នក​បើកបរ​រថយន្ត​ក្រោយពេល​បង្ក​ ក៏​រត់​គេច​ខ្លួន​បាត់​។​ ម៉ូតូ​ និង​រថយន្ត​ ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សាទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ពារាំង​ រង់ចាំ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​៕
ហ៊ីយ៉ាន់​ដាយ ​ព្រលះ​ម៉ូតូ​ស្មាស់ ប្តី​របួសស្រាល​ និង​ប្រពន្ធ​របួសធ្ងន់​

ហ៊ីយ៉ាន់​ដាយ ​ព្រលះ​ម៉ូតូ​ស្មាស់ ប្តី​របួសស្រាល​ និង​ប្រពន្ធ​របួសធ្ងន់​