ខេ​ម និង សៃ​ចៃ ជោគជ័យ​ខ្លាំង​នៅ​លើ​ទឹកដី​ប្រទេស​កូរ៉េ​

ខេ​ម និង សៃ​ចៃ ជោគជ័យ​ខ្លាំង​នៅ​លើ​ទឹកដី​ប្រទេស​កូរ៉េ​

ភ្នំពេញ​ ៖​ កាលពី​ថ្ងៃ​ទី​២០​ ខែ​មីនា ឆ្នាំ​២០១៥​កន្លងទៅ​ នៅ​ទីក្រុង​Busan ប្រទេស​កូរ៉េ បាន​រៀបចំ​កម្មវិធី​ប្រគំ​តន្ត្រី​មួយ​ដែលមាន​ឈ្មោះថា “តន្ត្រី​មនុស្សធម៌​អង្គការ​ខ្ញុំ​ខ្មែរ” ដោយមាន​ការចូលរួម​បង្ហាញ​វត្តមាន​ច្រៀង​ពី​កំពូល​តារា​ចម្រៀង​ប្រុស​របស់​ផលិតកម្ម​ថោ​ន​ លោក ខេ​ម និង​អ្នកចម្រៀង​ខ្មែរសុរិន្ទ​នាង សៃ​ចៃ។ ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ផ្ដោត​សំខាន់​លើ​ការ​រៃ​អង្គាស​ថវិកា​ដើម្បី​មក​ជួយ​កុមារ ​និង​ប្រជាពលរដ្ឋ​ក្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា។

វត្តមាន​តារា​ចម្រៀង​ប្រុស​-​ស្រី​ល្បី​របស់​កម្ពុជា​ចំនួន​២​រូប​ ដែល​បាន​ចេញទៅ​ច្រៀង​-​សម្ដែង​នៅ​លើ​ទឹកដី​ប្រទេស​កូរ៉េ​លើក​នេះ​ មិន​ត្រឹមតែ​ជា​ការ​សម្ដែង​ជូន​ពលករ​ខ្មែរ​នៅ​កូរ៉េ​បាន​ទស្សនា​រាំ​កម្សាន្ត​សប្បាយរីករាយ​នោះ​ទេ​ ថែម​ទាំង​ជា​ព្រឹត្តិការណ៍​មួយ​ដែល​ផ្ដោត​សំខាន់​លើ​ការ​រៃអង្គាស​ស្វែងរក​ថវិកា ដើម្បី​មក​ជួយ​ដល់​កុមារ ជន​ក្រីក្រ​ និង​ចាស់ជរា នៅ​កម្ពុជា​ដែល​កំពុង​ដង្ហោយ​រក​ជំនួយ ​ព្រោះ​តែ​ការ​ជួបប្រទះ​ជីវភាព​ខ្វះខាត​សម្រាប់​ជីវិត​រស់នៅ​ប្រចាំថ្ងៃ។

តាមរយៈ​ឃ្លី​ប​វីដេអូ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​តារា​ចម្រៀង​ខ្មែរសុរិន្ទ​ កញ្ញា សៃ​ចៃ ត្រូវ​បាន​គេ​សង្កេតឃើញថា ​នៅ​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​មនុស្សធម៌​នេះ ​បន្ទាប់ពី​ការ​បង្ហាញ​វត្តមាន​ពី​សំណាក់​តារា​ចម្រៀង​របស់​ខ្មែរ​ គឺ​លោក ខេ​ម និង​កញ្ញា សៃ ចៃ ភ្លាមៗ​នោះ​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ដែល​ជា​ពលករ​ខ្មែរ​មក​ចូលរួម​ទស្សនា​ក៏ដូចជា​ នៅ​លើ​វេទិកា​តន្ត្រី​ទាំងមូល​ផ្ទុះ​ភាព​កក្រើក​សប្បាយ​រីករាយ​ និង​បាន​អង្រួន​ឆាក​តន្ត្រី​ឲ្យ​កាន់​តែ​មាន​ភាព​អូរអ​តាមរយៈ​បទ​ចម្រៀង​ច្រើន​បទ​ពី​សំណាក់​លោក ខេ​ម និង​កញ្ញា សៃ​ចៃ។

តារា​ចម្រៀង​ស្រី ​កញ្ញា សៃ​ចៃ និង​លោក ខេ​ម ក៏បាន​បង្ហាញ​អារម្មណ៍​សប្បាយចិត្ត​ និង​រំភើប​ខ្លាំង​ពេល​បាន​ជួប​បងប្អូន​ពលករ​ខ្មែរ​ហើយ​មានការ​គាំទ្រ​ច្រើន​នៅ​លើ​ទឹកដី​ប្រទេស​កូរ៉េ​បែបនេះ​។ ក្រៅពីនេះ​ក៏មាន​ការទទួល​ស្វាគមន៍​រាក់ទាក់​យ៉ាង​កក់ក្តៅ​ចំពោះ​លោក ខេ​ម និង​កញ្ញា សៃ ចៃ ពី​សំណាក់​ពលករ​ខ្មែរ​ ព្រមទាំង​មានការ​ជួយ​ជា​ថវិកា​មួយ​ខ្លះៗ​ដើម្បី​រួមចំណែក​ជាមួយ​ការងារ​មនុស្ស​ធម៌​ជួយ​សង្គម​ផងដែរ។

តារា​ចម្រៀង​ប្រុស​-​ស្រី​ទាំង​ពីររូប​របស់​ខ្មែរ ​លោក ខេ​ម និង​កញ្ញា សៃ​ចៃ​ នឹង​ត្រូវ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​ ហើយនឹង​នាំយក​ថវិកា​ដែល​បាន​ពី​ការ​ប្រគំ​តន្ត្រី​ខាងលើ មក​ឧបត្ថម្ភ​ជួយ​កុមារ ប្រជាពលរដ្ឋ​ក្រីក្រ​ និង​ចាស់​ជរា​គ្មាន​ទីពឹង​ ខណៈ​ការ​ប្រគំ​តន្ត្រី​នៅ​ទីនោះ​ហាក់​ទទួលបាន​ភាពជោគជ័យ​យ៉ាង​ធំធេង​ផង​នោះ​៕ខេ​ម និង សៃ​ចៃ ជោគជ័យ​ខ្លាំង​នៅ​លើ​ទឹកដី​ប្រទេស​កូរ៉េ​