ក្រុមហ៊ុន​សែ​ល​កាត ​ប្រគល់​រង្វាន់​ជា​ទឹកប្រាក់​ជិត​១០​ម៉ឺន​ដុល្លារ​ដល់​អតិថិជន​៣​រូប​

ក្រុមហ៊ុន​សែ​ល​កាត ​ប្រគល់​រង្វាន់​ជា​ទឹកប្រាក់​ជិត​១០​ម៉ឺន​ដុល្លារ​ដល់​អតិថិជន​៣​រូប​



ភ្នំពេញ​ ៖ ក្រុមហ៊ុន សែ​ល​កាត ដែល​ជា​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​លំដាប់​លេខ​១ នៅ​ក្នុង​ប្រទេស​កម្ពុ​ជា​កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៦​ បាន​ប្រគល់​រង្វាន់​ដល់​អតិថិជន​ចំនួន​បី​ដែល​ឈ្នះ​នៅ​ក្នុង​កម្មវិធី​«​ផ្ញើ​សារ​ដើម្បី​ឈ្នះ​រង្វាន់​១​ម៉ឺន​ដុល្លារ​ជា​រៀងរាល់ថ្ងៃ​»។ អ្នក​ឈ្នះ​រង្វាន់​ទាំង​បី​នាក់​ពី​សែ​ល​កាត​នោះ​រួមមាន​ទាំង​អ្នក​ចិញ្ចឹម​ទា កសិករ រួម​ទាំង​មន្ត្រី​យោធា បាន​ឈ្នះ​ទឹកប្រាក់​សរុប​រហូត​ជិត​ដប់​ម៉ឺន​ដុល្លារ​អាមេរិក​ឯនោះ។

អតិថិជន​មាន​សំណាង​ទាំង​បី​រូប​នេះ ទី១-ឈ្មោះ សុខ យ៉ែម រស់នៅ​ភូមិ​ខ្វា សង្កាត់​ដង្កោ ភ្នំពេញ ជា​អ្នក​ចិញ្ចឹម​ទា បាន​ឈ្នះ​ទឹកប្រាក់​៣​ម៉ឺន​ដុល្លារ។ ទី​២-លោក កឹង ម៉ៅ រស់នៅ​ខេត្ត​តាកែវ បាន​ឈ្នះ​៣​ម៉ឺន​ដុល្លារ និង​ទី​៣-លោក ទៀង សុវិជ្ជា រស់នៅ​ខេត្ត​ស្វាយរៀង​ បាន​ឈ្នះ​ទឹកប្រាក់​២​ម៉ឺន​ដុល្លារ។

លោក សុខ យ៉ែម ដែល​បាន​ឈ្នះ​ទឹកប្រាក់​៣​ម៉ឺន​ដុល្លារ បាន​និយាយ​ថា ​«​ខ្ញុំ​ស្ទើរតែ​មិន​ជឿ​ថា សែ​ល​កាត ពិតជា​ផ្ដល់​ទឹកប្រាក់​ពិតៗ​នោះ​ទេ ដោយសារតែ​កន្លងមក ខ្ញុំ​តាមដាន​ការ​ចាប់​រង្វាន់​នៅ​រៀង​រាល់​ល្ងាច ហើយ​ឃើញ​មាន​អ្នក​ត្រូវ​រង្វាន់​ជា​ហូរហែ​បាន​ទទួល​ទឹកប្រាក់​ពី​សែ​ល​កាត ហើយ​អ្នក​នោះ ក៏​យើង​មិន​ស្គាល់ ដោយ​គិត​ថា ប្រហែលជា​ក្រុម​គ្នីគ្នា​គេ​ហើយ។ តែ​នៅពេលដែល​ត្រូវ​រង្វាន់​ខ្លួន​ឯង ទើប​ជឿជាក់​១០០​ភាគរយ​ថា សែ​ល​កាត ​ពិតជា​ប្រគល់​រង្វាន់​ពិតៗ​មែន​ដល់​អតិថិជន​»៕ក្រុមហ៊ុន​សែ​ល​កាត ​ប្រគល់​រង្វាន់​ជា​ទឹកប្រាក់​ជិត​១០​ម៉ឺន​ដុល្លារ​ដល់​អតិថិជន​៣​រូប​
ក្រុមហ៊ុន​សែ​ល​កាត ​ប្រគល់​រង្វាន់​ជា​ទឹកប្រាក់​ជិត​១០​ម៉ឺន​ដុល្លារ​ដល់​អតិថិជន​៣​រូប​