​Baksey​ ​កម្មវិធី​ណែនាំ​អំពី​សត្វ​ស្លាប​នៅ​កម្ពុជា​

អ្នក​ទាំង​អស់​គ្នា​ប្រហែល​ជា​មិន​ទាន់​ដឹង​ទេ​ថា​នៅ​ក្នុង​ប្រទេស​កម្ពុជា​វត្តមាន​របស់​​សត្វ​ស្លាប​មាន​ភាព​សម្បូរ​បែប​យ៉ាង​ណា​នៅ​ឡើយ​ទេ​ ខណៈ​សត្វ​ខ្លះសឹង​​តែ​គ្មាន​អ្នក​ណា​ជឿ​ថា​ពួក​វា​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជាថែមទៀត​ផង​។​
 
​Baksey​ ​កម្មវិធី​ណែនាំ​អំពី​សត្វ​ស្លាប​នៅ​កម្ពុជា​
 
ដូច​នេះ​ហើយ​បាន​ជា​មាន​ក្រុម​អ្នក​អភិរក្ស​សត្វស្លាប​នៅ​កម្ពុជា​មួយ​ក្រុម​ បាន​បង្កើត​នូវ​កម្មវិធី​ដែល​ដំណើរ​ការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ ​Android​ ​ហើយ​មាន​ឈ្មោះ​ថា​ ​Baksey​។​ ​​វា​ជា​កម្មវិធី​សម្រាប់​បង្ហាញ​ពី​រូបភាព​ ​ឈ្មោះ​ ​និង​ព័ត៌មាន​នានា​ដែល​ទាក់ទង​ ​និង​សត្វស្លាប​នី​មួយ​ៗ​។​ ​​មិន​ត្រឹម​តែ​បង្ហាញ​ពី​ព័ត៌មាន​របស់​សត្វស្លាប​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ​ ​តែ​កម្មវិធី​នេះ​ក៏​មាន​បង្ហាញ​ពី​ព័ត៌មាន​របស់​សត្វស្លាប​នៅ​ក្នុង​តំបន់​អាស៊ាន​ទាំង​មូល​ផង​ដែរ​។​

 

​Baksey​ ​កម្មវិធី​ណែនាំ​អំពី​សត្វ​ស្លាប​នៅ​កម្ពុជា​
 
បញ្ជាក់ផងដែរថា ​គោល​បំណង​របស់​កម្មវិធី​នេះ​គឺ​ការ​ផ្ដល់​នូវ​ចំណេះ​ដឹង​ ​ក៏​ដូច​ជា​ការ​អភិរក្ស​សត្វ​ស្លាប​​៕
 
ចុច​ទីនេះ​ ដើម្បី​ ទាញយក

​Baksey​ ​កម្មវិធី​ណែនាំ​អំពី​សត្វ​ស្លាប​នៅ​កម្ពុជា​
 

អាន​បន្ត​ ​៖​ យន្តហោះ​ខ្នាត​តូច​គ្មាន​អ្នក​បើក សម្រាប់​វិស័យ​កសិកម្ម​នា​ពេល​អនាគត
 
ប្រែ​សម្រួល​ ​៖​ ​រដ្ឋ
​ប្រភព​ ​៖​ playstore