ចង់​បាន​ធ្មេញ​សស្អាត​មែន​ទេ​?? ​សាកល្បង​អាហារ​ធម្មជាតិ​ទាំង​៥​ប្រភេទ​នេះ​

មនុស្ស​​គ្រប់រូ​ប ​សុទ្ធ​​តែ​ចង់​ទ​ទួ​លបាន​​ធ្មេញ​​ស​ ដូច​នេះ​ គេ​​តែង​​តែ​ទៅ​​ពេទ្យ​ធ្មេញ ដើម្បី​​ធ្វើឱ្យ​​វា​​ឡើង​​ពណ៌​​ស ​ប៉ុន្តែបើ​​​អ្នក​ប្រើ​គីមី​ច្រើន វា​នឹង​ប៉ះពាល់​ដល់​ធ្មេញ​អ្នក​ណាស់​។ ខាងក្រោម​នេះ យើងខ្ញុំ​នឹង​ប្រាប់​​អ្នក ពី​វិ​ធី​​ធ្វើ​ឱ្យ​​ធ្មេញ​​ស​តាម​​​បែប​ធម្មជាតិ​។​
ចង់​បាន​ធ្មេញ​សស្អាត​មែន​ទេ​?? ​សាកល្បង​អាហារ​ធម្មជាតិ​ទាំង​៥​ប្រភេទ​នេះ​
1.​    ​អ្នក​អាច​ពិសារ​ផ្លែ​ឈើ ឬ​បន្លែ ដែល​មាន​សម្បក​រឹង ដូចជា ផ្លែ​ប៉ោម និង​ការ៉ុត​ជាដើម ព្រោះ​នៅពេល​ដែល​អ្នក​ទំពារ
វា​នឹង​ជួយ​ជម្រះ​ធ្មេញ​អ្នក​ឱ្យ​ស ដោយ​មិន​ចាំបាច់ ប្រើ​ថ្នាំ​ដើម្បី​ស​ឡើយ​។​
2.​    ​ឈីស ក៏​ជា​អាហារ ដែល​អាច​ធ្វើឱ្យ​ធ្មេញ​អ្នក​ស​បាន​ដែរ ព្រោះ​នៅពេល​ដែល​អ្នក​បរិភោគ
វា​នឹង​ជួយ​សម្អាត​កំណក​នៅលើ​ធ្មេញ​អ្នក ថែមទាំង​អាច​ការពារ មិន​ឱ្យ​មេរោគ ទំ​នៅលើ​ធ្មេញ​អ្នក​ទៀតផង​។​
3.​    ​បើ​អ្នក​បរិភោគ​ពពួក​ក្រូច​ច្រើន​ដូចជា  ក្រូចឆ្មា ក្រូចថ្លុង ក្រូច​ពោធិ៍សាត់ ឬ​ក្រូចឃ្វិច​ជាដើម វា​សុទ្ធតែ​អាច​ជម្រះ
ធ្មេញ​អ្នក​ឱ្យ​ស​ស្អាត ថែម​ទាំង​អាច​ធ្វើឱ្យ​មេរោគ​ក្នុង​មាត់​អ្នក​ងាប់​អស់​។​
4.​    ​ផ្លែ​ស្ត្រប័រ​រី ក៏​អាច​ធ្វើឱ្យ​ធ្មេញ​អ្នក​ស​ដែរ ក្រោយពេល​ដែល​អ្នក​ពិសារ​រួច ព្រោះ​វា​មាន​ជាតិ​ជូរ ដែល​ល្អ
ចំពោះ​សម្ជស្ស​ធ្មេញ​របស់អ្នក​។​
5.​    ​បើ​ទឹកដោះគោ​វិញ អ្នក​គួរតែ​ផឹក​ឱ្យបាន​ច្រើន ព្រោះ​មាន​ជាតិ​កាល់ស្យូម ដែល​ធ្វើឱ្យ​ធ្មេញ​អ្នក​រឹងមាំ
ថែម​ទាំង​ស​ស្អាត​ជា​ង​មុន​ទៅ​ទៀត ក្រោយពេល​ដែល​អ្នក​ផឹក​រួច​៕

អត្ថបទៈ Ramy
ប្រភពៈ​ www.health.com.kh

  • ចង់​បាន​ធ្មេញ​សស្អាត​មែន​ទេ​?? ​សាកល្បង​អាហារ​ធម្មជាតិ​ទាំង​៥​ប្រភេទ​នេះ​已关闭评论
  • 26 views
  • Hide Sidebar
    A+
Publish on:2016/03/23  Category:សុខភាព