សម្ពាធ​ឈាម​ឡើង​ខ្ព​ស់ ​អាច​សាកល្បង​រុក្ខជាតិ​សាមញ្ញ​ទាំង៧​យ៉ាង​​នេះ!​

ជំងឺ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ​ដែល​ប្រជាជន​ខ្មែរ​ច្រើន​ហៅថា ​លើ​ស​ឈាម (​Hypertension)​ គឺ​ជាជំងឺ​ដែល​បាន​កំពុង​សម្លាប់​សប្រជាជន​កម្ពុជា​ និង​ពិភព​លោក​មិន​តិច​នាក់​នោះ​ទេ​។ ​យោង​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង​ និងប​ង្ការ​ជំងឺអាមេរិក ​ក្មេង​វ័យ​ជំទង់​នៅ​សហរដ្ឋ​អាមេរិក​ប្រមាណ​ ១​ភាគ ​៣​កំពុងជួប​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។​ កត្តា​ដែល​នាំ​ឱ្យ​ជំងឺនេះ​កើត​ឡើង ​គឺ​​ដោយសារ​តែ​មាន​បញ្ហា​ តាន​តឹង ​កង្វះ​អាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់ ​និង​មិន​សូវ​ហាត់​ប្រាណ។​នៅ​ពេល​ដែល​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ​វា​នឹង​បណ្តា​ល​​ឱ្យ​មាន​ហានិភ័យ​ដល់សុខ​ភាពដូច​ជា​អ្ន​កជំងឺ​ប្រឈម​នឹង ​ជំងឺ​គាំង​បេះដូ​ង​ ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ​ជំងឺ​តម្រង់​នោម ​និង​រោគសញ្ញា​ជា​ច្រើន​ទៀ​ត។​ រុក្ខជាតិ​ទាំង​ ៧ យ៉ាង​​ខាងក្រោម​នេះ មិនមែន​ជួយ​ព្យាបាល​ជំងឺ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ឱ្យ​ជា​សះ​ស្បើយ​នោះ​ទេ ​ប៉ុន្តែ​វាយ​អាច​ជួយ​សម្រាល ​ឬ​បន្ថយ​សម្ពាធ​ឈាម​បាន​។ 
សម្ពាធ​ឈាម​ឡើង​ខ្ព​ស់ ​អាច​សាកល្បង​រុក្ខជាតិ​សាមញ្ញ​ទាំង៧​យ៉ាង​​នេះ!​
ជីរអង្កាម ៖ ជីរអង្កាមគឺជារុក្ខជាតិក្រអូបដែលអាចជួយបន្ថយសម្ពាធឈាមឡើងខ្ពស់ បាន។ លោកអ្នកអាចពិសារដោយយកស្លឹកស្រស់ដាក់លាយនឹងសម្ល ឬស៊ុបជាដើម។ ប្រការល្អបើលោកអ្នកមានជំងឺសម្ពាធឈាមឡើងខ្ពស់ គួរដាំជី (ជីរអង្កាមមួយផើងតូច) និងឧស្សាហ៍ញ៉ាំជាប្រចាំ។ដើមយីហ៊ុប៖ លោកអ្នកគួរញ៉ាំឱ្យបានញឹកញាប់បានសិនជាមានជំងឺសម្ពាធឈាម ឡើងខ្ពស់ ជាពិសេសអ្នកដែលលេចរោគសញ្ញាទឹកនោមផ្អែម។ លោកអ្នកអាចពិសារដោយលាយបន្តិចជាមួយនឹងកាហ្វេក៏បាន។
ក្រវាញ៖ ជាប្រភេទរុក្ខជាតិដែលមានច្រើននៅប្រទេសឥណ្ឌា ហើយប្រជាជននៅអាស៊ីភាគខាងត្បូងចូលចិត្តដាក់ផ្សំជាមួយនឹង អាហារ។ ធ្លាប់មានការស្រាវជ្រាវនាពេលកន្លងទៅ ដែលបានបង្ហាញថា  ការបរិភោគអាហារដែលមានរុក្ខជាតិក្រវាញផ្សំជាមួយ នឹងធ្វើឱ្យសម្ពាធឈាមថយចុះ។ខ្ទឹមស៖ វាមិនត្រឹមតែជាប្រភេទរុក្ខជាតិដែលចាំបាច់ធ្វើឱ្យអាហារមាន ឱជារសនោះទេ ប៉ុន្តែវាក៏អាចជួយធ្វើឱ្យសម្ពាធឈាមថយចុះផងដែរ។ផ្ការំយោល ឬផ្កាច្បារ៖ ជាប្រភេទរុក្ខជាតិដែល អាចជួយធ្វើឱ្យសម្ពាធឈាមថយចុះដែរ ប៉ុន្តែអ្នកជំនាញលើកឡើងថា ការប្រើប្រាស់ត្រូវមានកំណត់ព្រោះថា រុក្ខជាតិនេះមានមុខពីរ បើញ៉ាំច្រើនពេកនឹងធ្វើឱ្យប៉ះពាល់ដល់សុខភាព។ គេអាចដាក់ញ៉ាំជាមួយទឹកក្ដៅ ដូចទឹកតែដែរ។
កាកាវ៖ ការសិក្សាជាច្រើនបានបង្ហាញថា ការពិសារសូកូឡាខ្មៅ ឬកាកាវដែលសម្បូរទៅដោយសារធាតុម្យ៉ាងឈ្មោះថា flavonol វាក៏អាចជួយកាត់បន្ថយសម្ពាធឈាមបានដែរ។តែលោកអ្នកមិនត្រូវទទួលទានច្រើននោះទេ ព្រោះកាកាវវាផ្ទុកនូវកាហ្វេអ៊ីន។  កាហ្វេខៀវ៖ កាហ្វេខៀវគឺចង់សំដៅទៅលើកាហ្វេដែលទើបនឹងបេះចេញពីផ្លែមិន ទាន់ត្រូវបានគេយកមកកែច្នៃ។ កាហ្វេដែលទើបនឹងបេះនេះគឺមានផ្ទុកជាតិអាស៊ីតម្យ៉ាងដែលអាច ជួយកាត់បន្ថយសម្ពាធឈាមឡើងខ្ពស់បាន។ នៅពេលដែលគេយកកាហ្វេមក លីង វាអាចនៅមានផ្ទុកសារជាតិអាស៊ីតម្យ៉ាង (ក្លរ៉ូហ្សេនិក) នោះដែរប៉ុន្តែអ្នកស្រាវជ្រាវខ្លះលើកឡើងថា វាអាចធ្វើឱ្យសម្ពាធឈាមឡើងខ្ពស់។  អត្ថបទៈ Ramy
ប្រភពៈ Thebnews