​ទឹក​ម្រះ​មាន​អត្ថប្រយោជន៍​ដល់​ម្លឹង​ផង​!

​ទឹក​ម្រះ​មាន​អត្ថប្រយោជន៍​ដល់​ម្លឹង​ផង​!

​មនុស្ស​ភាគច្រើន​សុទ្ធតែ​យក​ម្រះ​នេះ​មក​ធ្វើ​ម្ហូប តាមពិត​ទៅ​បើ​អ្នក​យក​វា​មក​ឆុង​ទឹក​ញ៉ាំ វា​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នក​ជា​ច្រើន​។ នៅក្នុង​ម្រះ​នេះ​មាន​សារធាតុ​ដែល​អាច​ជួយ​អ្នក​បញ្ចេញ​ជាតិពុល ថែម​ទាំង​អាច​ជួយ​កំចាត់​ភាព​នឿយហត់​របស់​អ្នក​ទៀតផង​។ តើ​ក្រៅពីនេះ វា​អាច​ជួយ​អ្នក​អ្វី​ខ្លះ​ទៀត​ទៅ​?

ជួយ​រំលាយ​អាហារ​
តាម​ការស្រាវជ្រាវ​បានឲ្យដឹងថា នៅពេល​ដែល​អ្នក​តែងតែ​យក​វា​ទៅ​ឆុង​ទឹក​ញ៉ាំ វា​នឹង​ជួយ​ធ្វើឲ្យ​ក្រពះ​អ្នកងាយ​រំលាយ​អាហារ ជាង​នេះ​ទៅ​ទៀត​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​ទាក់ទង​នឹង​ក្រពះ និង​ពោះវៀន ឬ​ទល់លាមក វា​សុទ្ធតែ​អាច​ជួយ​ព្យាបាល​អ្នក​បាន​។​

​បញ្ចុះ​ជាតិ​ស្ករ​
នៅពេល​ដែល​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម អ្នក​អាច​ពិសារ​ទឹក​ម្រះ​នេះ​ឲ្យ​ច្រើន ព្រោះ​វា​មាន​សារធាតុ​ដែល​អាច​ជួយ​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​រាងកាយ​អ្នក​បាន​ល្អ​ណាស់​។​

ថែរក្សា​សម្រស់​អ្នក​
នៅពេល​ដែល​អ្នក​ចិត​ម្រះ​នេះ​ជា​លក្ខណៈ​បន្ទះ រួច​យក​វា​ទៅ​ឆុង​ទឹក​ញ៉ាំ វា​នឹង​ជួយ​ធ្វើឲ្យ​ស្បែក​ថ្មី​ឆាប់​ដុះ ធ្វើឲ្យ​វា​មាន​ភាពរស់រវើក និង​ទន់ ហើយ​ម៉ត់ ម្យ៉ាងទៀត​វា​ថែមទាំង​អាច​ជួយ​ព្យាបាល​អ្នក​ដែល​មាន​ស្នាម​អ៊ុច​ខ្មៅ​លើ​មុខ និង​មុន​ផងដែរ​។​

ជួយ​ការពារ​ពន្លឺ​កុំព្យូទ័រ​
ចំពោះ​អ្នក​ដែល​តែងតែ​ប្រើប្រាស់​កុំព្យូទ័រ អ្នក​អាច​ប្រើ​ម្រះ​ដែល​គេ​ហាល​ស្ងួត​ចំនួន​២​ទៅ​៣​បន្ទះ បន្ទាប់មក​យក​វា​ទៅ​ឆុង​ទឹក​ដោយ​ទុក​ចំនួន​១០​នាទី ទើប​ពិសារ នោះ​វា​នឹង​ជួយ​ការពារ​ស្បែក​អ្នក​ពី​ពន្លឺ​នៃ​កុំព្យូទ័រ ដោយ​មិន​ងាយ​ធ្វើឲ្យ​ស្បែក​អ្នក​ខូច​ដោយ​សារ​ពន្លឺ​នោះទេ​។​

ការពារ​ថ្លើម​
នៅក្រោយពេល​ដែល​អ្នក​ញ៉ាំ​ទឹក​ម្រះ​នេះ​រួច វា​នឹង​ជួយ​ការពារ​ថ្លើម​អ្នក មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ថែមទាំង​អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម បញ្ចុះ​អាស៊ីត​ខ្លាញ់ ឬ​បញ្ចុះ​ជាតិ​ស្ករ​ជាដើម ដែល​ធ្វើឲ្យ​អ្នក​មាន​សុខភាព​ល្អ ម្យ៉ាងទៀត​វា​ក៏​អាច​ជួយ​អ្ន​កឲ្យងាយស្រួល​បត់ជើ​ង​ផងដែរ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី23 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។