អនុប្រធាន​សន្តិ​សុខខ​ណ្ឌ​មានជ័យ​កំពុង​ជិះ​ម៉ូតូ ត្រូវ​រថយន្ត​ដឹក​ដី​បុក​ហើយ​កិន​ខ្ទេច​ក្បាល​ស្លាប់​យ៉ាង​សង្វេគ

​ភ្នំពេញ ៖ អនុប្រធាន​សន្តិសុខ​សាលាខណ្ឌ​មានជ័យ​កំពុង​ជិះ​ម៉ូតូឌុប​ស្ត្រី​ម្នាក់ ត្រូវ​រថយន្ត​ដឹក​ដី​មួយគ្រឿង បុក​ដួល​ខ្ទាតចូល​ក្រោម​កង់​រថយន្តកិន​បែកក្បាល​ខ្ទេច​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ហើយ​​ស្ត្រី​ម្នាក់​​ជិះ​​ជា​មួយ​​​រង​របួស​​បាក់​​​ចង្កេះ ​។ ​ឧប្បត្តិ​ហេតុ​នេះកើត​ឡើង​​នា​​ល្ងាច​​ថ្ងៃទី​​២២​ ​ខែមីនា​ ​ឆ្នាំ​២០​១៦ ស្ថិត​នៅ​​តា​មផ្លូវ​​៣៧១ ​ក្នុង​ភូមិ​​ទំនប់​​ថ្មី​ សង្កាត់​​បឹង​ទំពុន ​ខណ្ឌ​មាន​​ជ័យ​​។​

​សមត្ថកិច្ច​ថា ជនរងគ្រោះ ឈ្មោះ ខាត់ វណ្ណ​សៀក អាយុ​៤០​ឆ្នាំ ជា​អនុប្រធាន​សន្តិសុខ​ខណ្ឌ​មានជ័យ ស្នាក់នៅ​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា ។ សមត្ថកិច្ច​បន្តថា មុន​កើតហេតុ​គេ​បានឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាកវីវ៉ា ដោយមាន​ឌុប​ស្ត្រី​ម្នាក់ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ស្រប​ទិស​គ្នា​ជាមួយ​រថយន្ត​បង្ក ។ លុះ​ជិះ​ដល់​ចំណុចកើតហេតុ រថយន្ត​បើក​កៀរ​ដៃ​ម៉ូតូ បណ្តាល​ឲ្យ​ដួល​ខ្ទាត អ្នកបើក​ចូល​ចំ​កង់​រថយន្តកិន​ខ្ទេច​ក្បាល​ស្លាប់​ភ្លាមៗ​យ៉ាង​សង្វេគ ចំណែក​ស្ត្រី​រួម​ដំណើរ​ជាមួយ​របួសធ្ងន់​បាក់​ចង្កេះ​ផងដែរ ។​

ក្រោយ​កើតហេតុ អ្នកបើករថយន្ត​រត់​គេចខ្លួន​ស្រមោល ចំណែក​សព​ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ។ ដោយឡែក​រថយន្ត ត្រូវ​ខាង​កា​រិ​យា ល័យ​ជំនាញ​ចុះមក​វាស់វែង និង​អូស​យកទៅ​រក្សាទុក​នៅ​ស្នងការ​ក្រុងភ្នំពេញ ដើម្បី​រងចាំ​ដោះស្រាយ​តាមច្បាប់ ៕

KA-23-03-2016-12 KA-23-03-2016-13 KA-23-03-2016-14 KA-23-03-2016-15 KA-23-03-2016-16 KA-23-03-2016-17

KA-23-03-2016-11

ជនរងគ្រោះកាលនៅរស់