​បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ​ត្រូវ​រថយន្ត​ដឹក​ដី​ដាច់​កង់​រត់​ទៅបុក​ចំ​ពេញទំហឹង​រងរបួស​ធ្ងន់​

​ខេត្តកណ្តាល ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ពេល​កំពុងបើក​ម៉ូតូ​ម្នាក់ឯង​យ៉ាង​រំភើយ ស្រាប់តែ​រថយន្ត​ដឹក​ថ្ម ដាច់​កង់​ខ្ទាត​មក​បុក​ចំ​ពេញទំហឹង​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ កាលពី​វេលា​ម៉ោង ១៨​និង​២៥ នាទី ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៦ នៅ​ចំណុច ផ្លូវជាតិ​លេខ​២ ចន្លោះ​គីឡូម៉ែត្រ លេខ​២៦-២៧ ស្ថិតនៅ ភូមិ​ពន់​ចាន ឃុំ​ព្រែកស្លែង ស្រុក​កណ្តាលស្ទឹង ខណៈនោះ​ដែរ​អ្នកបើកបរ​ឃើញ​សភាព​មិន​ស្រួល​បាន​លោត​ចុះ​ពីលើ​រថយន្ត​រត់គេច​បា​ត់​ស្រមោល​។ ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​លោកសង្ឃ ដើម្បី​ស​ង្ត្រោះ​ជីវិត​។

នគរបាល​ឃុំ​ព្រែកស្លែង​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ស្រុ​ន សុង អាយុ​៤២​ឆ្នាំ រស់នៅ​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ បាន​រងរបួស​ធ្ងន់​។ មុនពេល​កើតហេតុ មាន​រថយន្ត​ដឹក​ថ្ម មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3B-2797 ពេល​កំពុងបើក ស្រាប់តែ​ដាច់​កង់ រត់​ទៅបុក ម៉ូតូ​ជនរងគ្រោះ ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ កណ្តាល 1L-3252 បណ្តាល​ឲ្យ​របួសធ្ងន់​តែម្តង​។ ភ្លាមនោះ​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ធ្វើការ​វាស់វែង​រួច​ប្រមូលយក​ឡាន និ​ម៉ូតូ​ទាំង​២ ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្តាលស្ទឹង ដើម្បី​រង់ចាំ ដោះស្រាយ​តាមច្បាប់ ហើយ​ចំណែក ៕

KA-23-03-2016-12 KA-23-03-2016-14