ណាហ្គាវើល​ នឹង​ទៅ​​សួរសុខទុក្ខ​ក្រុម​ក្បែរ​​បាត​តារាង​សប្ដាហ៍​ទី​៣​នៃ​លីគ​កំពូល​កម្ពុជា

កីឡា​៖ ដើម្បី​ត្រៀម​សម្រាប់​​​ការ​ប្រកួត​​សប្ដាហ៍​ទី​៤​នៃ​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា ​(Metfone Cambodia League 2016) ដែល​នឹង​ចាប់​ផ្ដើម​​នៅ​ដើម​ខែ​ក្រោយ​នេះ​​ ​ ក្រុម​ណាហ្គាវើល​នឹង​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​ក្រុម​ Western Phnom Penh នៅ​កីឡដ្ឋាន​វេស្ទើន ​​ក្នុង​ជំនួប​លក្ខណៈ​​មិត្តភាព​​ នា​វេលា​ម៉ោង​៤ ​រសៀល​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៦​នេះ។
សូម​បញ្ជាក់​ថា បើ​តាម​តារាង​ចំណាត់ថ្នាក់​ការប្រកួត​សប្ដាហ៍​ទី​៣​ នៃ​ពាន់​រង្វាន់​លីគ​កំពូល​កម្ពុជា​នេះ​​​ អតីត​ជើងឯក​រង​រដូវ​កាល​មុន​ ណាហ្គាវើល​ បាន​ឈរ​នៅ​លេខរៀង​៤ ដែល​មាន​៣​ប្រកួត ឈ្នះ​១ ចាញ់​១ និង​ស្មើ​មួយ។ រីឯ​ក្រុម Western Phnom Penh វិញ​គឺ​បាន​ឈរ​លេខ​រៀង​ទី​៩ ​​ជិត​បាត​តារាង​​បន្ទាប់​ពី​មាន ​​៣​ប្រកួត​ដែរ​ ចាញ់​២ ស្មើ​១ ហើយ​បាន​រក​គ្រាប់​បាល់​ចំនួន​២​គ្រាប់​ ប៉ុន្តែ​គេ​ស៊ុត​បញ្ចូល​ទី​វិញ​ រហូត​ដល់​​១២​គ្រាប់៕ ​​​​​​​​
ណាហ្គាវើល​ នឹង​ទៅ​​សួរសុខទុក្ខ​ក្រុម​ក្បែរ​​បាត​តារាង​សប្ដាហ៍​ទី​៣​នៃ​លីគ​កំពូល​កម្ពុជា ណាហ្គាវើល​ នឹង​ទៅ​​សួរសុខទុក្ខ​ក្រុម​ក្បែរ​​បាត​តារាង​សប្ដាហ៍​ទី​៣​នៃ​លីគ​កំពូល​កម្ពុជា ណាហ្គាវើល​ នឹង​ទៅ​​សួរសុខទុក្ខ​ក្រុម​ក្បែរ​​បាត​តារាង​សប្ដាហ៍​ទី​៣​នៃ​លីគ​កំពូល​កម្ពុជា
ផ្តល់សិទ្ធិដោយ KQube

មតិយោបល់របស់ប្រិយមិត្ត

  • ណាហ្គាវើល​ នឹង​ទៅ​​សួរសុខទុក្ខ​ក្រុម​ក្បែរ​​បាត​តារាង​សប្ដាហ៍​ទី​៣​នៃ​លីគ​កំពូល​កម្ពុជា已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/03/23  Category:កីឡា  ព័ត៌មាន
Tags: