យល់​ដឹង​ពី​ការ​ថែរក្សា​សម្រស់​នៅ​ពេល​ស្ត្រី​កំពុង​មាន​ផ្ទៃពោះ

រាជធានី​ភ្នំពេញ ៖ ពេល​មាន​ផ្ទៃពោះ ស្ត្រី​ភាគច្រើន​រមែង​មានការ​ប្រែប្រួល​រូបរាង​ជា​ពិសេស​គឺ​បញ្ហា​ស្បែក​មក​ពី​ការ​ផ្លាស់​ប្តូរ​អ័រម៉ូន ។ ការ​ប្រែប្រួល​អ័រម៉ូន​នេះ​អាច​បណ្តាល​ឲ្យ​ស្បែ​កកើត​មាន​បញ្ហា​ជា​ច្រើន​ដូច​ជា កើត​មុន ស្បែក​ស្ងួត ស្បែក​ឡើង​ខ្លាញ់ មាន​ស្នាម​ជាំ ឬ​ខ្មៅ​ជាដើម ។ ប៉ុន្តែ​ក៏​នៅ​មាន​ស្ត្រី​មួយ​ចំនួន​តូច​ដែល​អាច រក្សា​សម្រស់​របស់​ខ្លួន​ឱ្យ​នៅ​ស្អាត​ឋិតថេរ​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​។

ខាងក្រោម​នេះ​គឺជា​ដំណោះស្រាយ​សម្រាប់​ស្ត្រី​ដែល​មាន​ផ្ទៃពោះ ហើយ​ប្រឈម​ទៅ​នឹង​បញ្ហា​ស្បែក​ខ្លាំង​ដូច​ជា​៖

-​បញ្ហា​កើត​មុន​ ៖ ការ​មាន​ផ្ទៃពោះ​ក៏​អាច​បណ្តាល​ឲ្យ​កើត​មុន​ផង​ដែរ ជា​ពិសេស​មុន​ដែល​កើត​មាន​ស្រាប់​អាច​ប្រែ​ទៅ​ជា​រីក​រាលដាល​ធំ​ជាង​មុន ដូច្នេះ​ពេល​ដែល​កើត​មាន​បញ្ហា​នេះ ស្ត្រី​គួរ​ចៀសវាង​ការ​ដុសខាត់​ស្បែក​ខ្លាំង​ៗ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​មុន​កាន់តែ​រីក​រាលដាល​ធំ​ឡើង និង​អាច​បណ្តាល​ឲ្យ​រលាក​ស្បែក​ថែម​ទៀត​ផង ។ បើសិនជា​មុន​ចេះ​តែ​រីក​រាលដាល​ខ្លាំង​គួរតែ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ឯកទេស​ស្បែក​មុខ​ទើប​ជា​ការ​ប្រសើរ មិន​ត្រូវ​សម្រេចចិត្ត​ប្រើប្រាស់​ផលិតផល​ផ្សំ​ដែល​គ្មាន​វេជ្ជបញ្ជា ។

-​មុខ​ឡើង​ជាំ​ ៖ បញ្ហា​នេះ​ច្រើន​តែ​ជួប​ប្រទះ​ចំពោះ​ស្ត្រី​ដែល​ធ្លាប់​សម្រាលកូន​ច្រើន ឬ​កូន​ទី​ពីរ ចំពោះ​កូន​ដំបូង​បញ្ហា​ជាំមុខ​កម្រ​នឹង​ឃើញ​កើត​មាន​ណាស់ ។ បញ្ហា​មុខជាំ​នេះ​អាច​បណ្តាល​មក​ពី​ស្បែក​របស់​អ្នក​ប្រែ​ពណ៌​ក្នុងអំឡុងពេល​មានគភ៌​ទោះបីជា​ស្ត្រី​ខិតខំ​ការពារ​ស្បែក​ពី​កំ​ដៅ​ថ្ងៃ​យ៉ាងណា​ក៏​ដោយ បញ្ហា​ជាំមុខ​នេះ​អាច​នឹង​កើត​មាននៅ​បរិវេណ​ថ្ពាល់ ក្រោម​ភ្នែក ឬ​កន្លែង​ផ្សេង​ទៀត​។ ដើម្បី​កាត់​បន្ថយ​នូវ​បញ្ហា​ទាំងនេះ​ស្ត្រី​អាច​ប្រើ​ឡេ​ការពារ​កំ​ដៅ​ថ្ងៃ កម្រិត​ខ្ពស់ ដែល​អាច​ចៀស​ផុត​ពី​កាំរស្មីព្រះអាទិត្យ រាល់ពេល​ដែល​ចេញ​ទៅ​ហាលថ្ងៃ និង​ត្រូវ​ការពារ​ដោយ​ពាក់មួក បាំង​ឆ័​ត្រ ឬ​ពាក់​វ៉ែនតា​ការពារ​កំ​ដៅ​ជា​និច្ច ។

-​ករណី​ស្បែក​ស្ងួត​ ៖ មាន​មតិ​ជា​ច្រើន​បាន​លើក​ឡើង​ថា ពេល​មាន​ផ្ទៃពោះ​ស្ត្រី​ត្រូវ​បាន​ហាម​មិន​ឲ្យ​លាប​ឡេ​អ្វី​ទាំងអស់ តែ​ក៏​មាន​គ្រូពេទ្យ​មួយ​ចំនួន​ទៀត​និយាយ​ថា វា​មិន​មាន​ផល​ប៉ះពាល់​អ្វី​ទេ គ្រាន់តែ​លាប​ឡេ​ធម្មតា​នៅ​លើ​ស្បែក​នោះ ។ ដូច្នេះ​នៅ​ពេល​ដែល​មាន​បញ្ហា​ស្បែក​ស្ងួត​កើតឡើង ស្ត្រី​មាន​ផ្ទៃពោះ​អាច​ប្រើ​ឡេ​លា​ការពារ​បានជា​ធម្មតា តែ​មិនមែន​ជា​ឡេ​លាយ​អ្វី ឬ​ជា​ឡេ​កែ​ច្នៃ​នោះ​ទេ គួរតែ​ជ្រើសរើស​ឡេ​ការពារ​ពន្លឺព្រះអាទិត្យ​ដើម្បី​ការពារ​កុំ​ឲ្យ​ស្បែក​ស្ងួត​ពេក ។

-​ស្បែក​ឡើង​ខ្លាញ់​ ៖ ស្ត្រី​គួរ​ប្រើ​ហ្វូ​ម​លាងមុខ ឬ​ក្រែ​ម ដែល​មិន​បង្ក​ឲ្យ​កើត​មាន​ខ្លាញ់​នៅ​លើ​ផ្ទៃមុខ តែ​ក៏​មិន​គួរ​ជ្រើសរើស​ផលិតផល​ដែល​ធ្វើ​ឲ្យ​ស្បែក​ស្ងួត​ពេក​នោះ​ដែរ​។ ទោះបីជា​ពេល​មាន​ផ្ទៃពោះ​ធ្វើ​ឲ្យ​ស្បែក​មាន​ខ្លាញ់​ច្រើន​ក៏​ពិតមែន តែ​ស្ត្រី​ក៏​មិន​គួរ​លាង​សម្អាត​មុខ​ច្រើន​ដង​រហូត​ដល់​លើស​ពី​២​ទៅ​៣​ដង​ក្នុង​មួយ​ថ្ងៃ​នោះ​ដែរ បើសិនជា​មាន​ខ្លាញ់​ច្រើន​គួរ​ប្រើ​ក្រដាសផ្តិត​ជាតិ​ខ្លាញ់ ជំនួស​វិញ​ក៏​ជា​ការ​ប្រសើរ ៕

ប្រភព៖ everyday

  • យល់​ដឹង​ពី​ការ​ថែរក្សា​សម្រស់​នៅ​ពេល​ស្ត្រី​កំពុង​មាន​ផ្ទៃពោះ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/03/23  Category:សុខភាព
Tags: