អតីត​ខ្សែ​បម្រើ​ភ្នំពេញ​ក្រោន Adriano ចុះ​​កុង​ត្រា​ជា​មួយ​ក្លឹប​​​នៅ​អាមេរិក​

អតីត​ខ្សែ​បម្រើ​លេច​ធ្លោ​នៅ​ក្លឹប​ភ្នំពេញ​ក្រោន​កាល​ពី​រដូវ​កាល​២០១៤​ Adriano Pellegrino  បាន​ចុះ​កុងត្រា​ជា​មួយ​ក្លឹប​មួយ​​នៅ​សហដ្ឋ​អាមេរិក​​គឺ​ Tulsa Roughnecks FC សម្រាប់​រដូវ​កាល​២០១៦​នេះ។

 

អតីត​ខ្សែ​បម្រើ​ភ្នំពេញ​ក្រោន Adriano ចុះ​​កុង​ត្រា​ជា​មួយ​ក្លឹប​​​នៅ​អាមេរិក​Adriano (អាវ​ក្រហម)​កាល​លេង​ឲ្យ​ភ្នំពេញ​ក្រោន រដូវ​កាល​២០១៤

 

 

សាមី​ខ្លួន​បាន​សរសើរ​លើ Facebook របស់​ខ្លួនមុន​នេះ​បន្តិច​ថា ៖«ការ​ផ្ទេរ​របស់​ខ្ញុំ​ទៅ​អាមេរិក​បាន​សម្រេច​ហើយ។ រីក​រាយ​ដែល​បាន​ចុះ​កុងត្រា​ជា​មួយ​ក្លឹប​ Tulsa Roughnecks FC សម្រាប់​រដូវ​កាល​២០១៦​នេះ។ ទន្ទឹង​រង​ចាំ​រដូវ​កាល​ថ្មី​ចាប់​ផ្តើម និង​ជួប​ការ​ប្រកួត​ប្រជែង​ថ្មី​នៅ​អាមេរិក»។

 

Tulsa Roughnecks FC ជា​ក្លឹប​បាល់ទាត់​អាជីព​មួយ​នៅ​​ Oklahama សហរដ្ឋ​អាមេរិក​ដែល​ស្ថិត​​នៅ​ពាន​រង្វាន់​​ United Soccer League ​ដែល​ជា​ក្រប​ខណ្ឌ​បាល់ទាត់​លំដាប់​ទី​៣​នៅ​​ប្រទេស​មហាអំណាច​មួយ​នេះ។

 

អតីត​ខ្សែ​បម្រើ​ភ្នំពេញ​ក្រោន Adriano ចុះ​​កុង​ត្រា​ជា​មួយ​ក្លឹប​​​នៅ​អាមេរិក​ Adriano Pellegrino នៅ​ក្លឹប​ថ្មី (រូបថត៖ Adriano Pellegrino )

 

កីឡាករ​សញ្ជាតិអូស្ត្រាលី​ Adriano Pellegrino បាន​លេង​ឲ្យក្លឹប​កម្ពុជា​ភ្នំពេញ​ក្រោន​កាល​ពី​រដូវ​កាល​២០១៤ និង​ជួយ​ឲ្យ​ក្លឹប​នេះ​ឈ្នះ​ពាន​រង្វាន់​ក្រប​ខណ្ឌ​បាល់ទាត់​កំពូល​កម្ពុជា។ បន្ទាប់​ពី​ចប់​រដូវ​កាល​២០១៤​នៅ​កម្ពុជា​ កីឡាករ​រូប​នេះ​បាន​ផ្លាស់​ទៅ​​ប្រកប​អាជីព​នៅ​ប្រទេស​​ថៃ​​ ហើយ​ពេល​នេះ​បន្ត​​​ផ្លាស់​ទៅ​អាមេរិក​បន្ត​ទៀត ខណៈ​វ័យ​របស់​គេ​ឈាន​ដល់​៣១​ឆ្នាំ​ហើយ៕

 

អត្ថបទ៖ ជាន ចាន់រ៉ា