Premier League នៅ​តែ​មាន​៤កៅអីនៅ​ Champions League

ក្របខ័ណ្ឌ​កំពូល​របស់​អង់គ្លេស English Premier League នឹង​នៅ​តែ​មាន​កៅអី​​​៤ ​នៅ​ UEFA Champions League រដូវ​កាល ២០១៧/១៨។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី ​UEFA។

 

Premier League នៅ​តែ​មាន​៤កៅអីនៅ​ Champions League

 

ការ​ប្រកាស​របស់​ស្ថាប័ន​បាល់ទាត់​កំពូល​របស់​ទ្វីប​អឺរ៉ុប គឺ​ដើម្បី​បញ្ចប់​ចម្ងល់​​ពីការ​ព្រួយ​បារម្ភ​ថា​​ក្រុម​មក​ពី​​អង់គ្លេស​នឹង​ត្រូវ​បន្ថយ​ចំនួន​កៅអី​នៅ Champions League ដោយ​សារ​ទទួល​លទ្ធផល​មិន​ល្អ។ ​លីគ​កំពូល​ចំនួន​៣ ​ដែល​មាន៤ កៅអី​នៅ Champions League មាន Premier League របស់​អង់គ្លេស, La Liga របស់​អេស្ប៉ាញ និង Bundesliga របស់​អាល្លឺម៉ង់។

 

ការ​ឈាន​ទៅ​វគ្គ៨ក្រុម​ចុងក្រោយ​របស់ Manchester City នៅ Champions League និងភាព​ជោគជ័យ​របស់ Liverpool នៅ Europa League គឺជា​មូលហេតុ​ដែល​ជះ​ឥទ្ធិពល​ដល់​ការ​សម្រេចចិត្តខាង​លើ។ ផ្ទុយ​គ្នា​ពី​ក្របខ័ណ្ឌSerie A ដែល​ចង់​បានកៅអី​ថែម​១​ទៀត​ឲ្យ​គ្រប់៤ ត្រូវ​ខក​ចិត្ត ដោយសារ Juventus ដែល​ជា​ក្រុម​អ៊ីតាលី​ចុងក្រោយ ត្រូវ​ខ្ទាត​ចេញ​ពី Champions League៕

 

ចុច​អាន៖ Man Utd ប៉ះ​​ West Ham ​ប្រកួត​សារ​ឡើង​វិញ​ FA Cup ចំ​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Metro