ជម្រើស​ជាតិ​អង់គ្លេស នឹង​ដាក់​ទាហាន​ការពារ​តឹងរ៉ឹង​បំផុត

ក្រុម​ជម្រើស​ជាតិ​តោ​កំណាច​អង់គ្លេស ​នឹង​មាន​ទាហាន​ជា​ច្រើន​​​ការពារ​យ៉ាង​តឹងរ៉ឹង​បំផុត ពេល​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ព្រឹត្តិការណ៍ UEFA Euro 2016 នៅ​ប្រទេស​បារាំង​នា​​ខែ​មិថុនា​ខាង​មុខ​នេះ​ ដោយសារ​បារម្ភ​បញ្ហា​អសន្តិសុខ ឬ​ភេរវកម្ម។

 

ជម្រើស​ជាតិ​អង់គ្លេស នឹង​ដាក់​ទាហាន​ការពារ​តឹងរ៉ឹង​បំផុត

 

​បន្ទាប់​ពី​ហេតុការណ៍​​បំផ្ទុះ​គ្រាប់​បែក​​​ពីរ​​ទី​តាំង​​​​​នៅ​ប្រទេស​បែលហ្ស៊ិក​​​ម្សិល​មិញ​ទៀត​​ សហព័ន្ធ​បាល់ទាត់​អង់គ្លេស​ FA បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​សុវត្ថិភាព​នេះ។ កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​ចំនួន​២៣​នាក់ និង​ក្រុម​ការងារ​ទាំង​អស់​ នឹង​ស្នាក់​នៅ​សណ្ឋាគារ​ផ្កាយ​៥ Auberge de Jeu de Paume ​នា​ប្រទេស​បារាំង ​ហើយ​សណ្ឋាគារ​នេះ ​ប្រៀប​ដូច​ជា​បន្ទាយ​មួយ​ដូច្នោះ​ដែរ មុន​ពេល​អង់គ្លេស ​បើក​ការ​ប្រកួត​ប៉ះ​​រុស្ស៊ី​ ពូល​ B នា​ថ្ងៃ​ទី​១១ ខែ​មិថុនា។

 

ជម្រើស​ជាតិ​អង់គ្លេស នឹង​ដាក់​ទាហាន​ការពារ​តឹងរ៉ឹង​បំផុត

 

គ្រូ​បង្វឹក​អង់គ្លេស Roy Hodgson ​ចង់​ឲ្យ​កូន​ក្រុម​របស់​លោក​ ធ្វើ​ដំណើរ​ទៅ​ទី​នោះ ទាំង​ការ​ស្នាក់​នៅ និង​​ហ្វឹកហាត់​គឺ​គ្មាន​ការ​ភ័យ​ខ្លាច​អ្វី​ទាំង​អស់ ដោយ​លោក​និង​ FA ​បាន​ត្រៀម​ខ្លួន​សហការ​ជាមួយ​អាជ្ញាធរ​នៅ​ទីក្រុង​នោះ គ្រោង​ដាក់​ទាហាន​ច្រើន​នាក់ ឆ្លាស់​វេន​គ្នា ដើម្បី​យាមល្បាត។

 

ចំពោះ​ការ​ប្រកួត​មិត្តភាព​២​ប្រកួត​ខាង​មុខ​នេះ​វិញ លោក​ Hodgson ​ថា​ក្រុម​របស់​លោក​ ពុំ​បាន​បន្ថែម​កម្លាំង​ការពារ​នោះ​ទេ គ្រាន់​តែ​ត្រូវ​ប្រយ័ត្ន​ឲ្យ​បាន​ម៉ត់ចត់​ជាង​មុន​ប៉ុណ្ណោះ។

 

ក្រុម​អង់គ្លេស ​បាន​​ចេញ​ហ្វឹកហាត់​ជុំ​គ្នា​​ម្សិល​មិញ​ មុន​​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ Berlin ​ដើម្បី​​ប្រកួត​​មិត្តភាព​​ទល់​នឹង​ក្រុម​ជើង​ឯក​ពិភពលោក ​ឥន្ទ្រី​ដែក​អាល្លឺម៉ង់ នៅ​យប់​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ នឹង​ត្រូវ​​ត្រឡប់​​ទៅ​ទឹកដី​អង់គ្លេស​វិញ ប៉ះ​ក្រុម​​ទឹក​ក្រូច​ហូឡង់​ ​នា​កីឡដ្ឋាន​ Wembley ​​នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ៕

 

ជម្រើស​ជាតិ​អង់គ្លេស នឹង​ដាក់​ទាហាន​ការពារ​តឹងរ៉ឹង​បំផុត

 

ជម្រើស​ជាតិ​អង់គ្លេស នឹង​ដាក់​ទាហាន​ការពារ​តឹងរ៉ឹង​បំផុត

 

ជម្រើស​ជាតិ​អង់គ្លេស នឹង​ដាក់​ទាហាន​ការពារ​តឹងរ៉ឹង​បំផុត

 

ជម្រើស​ជាតិ​អង់គ្លេស នឹង​ដាក់​ទាហាន​ការពារ​តឹងរ៉ឹង​បំផុត

 

ជម្រើស​ជាតិ​អង់គ្លេស នឹង​ដាក់​ទាហាន​ការពារ​តឹងរ៉ឹង​បំផុត

 

 

-ចុចអាន៖ តោះ! មើល​ឈុត​ថ្មី​ក្រុម​​នៅ​ Euro 2016 មួយ​​ណា​ស្អាត​ជាង​គេ?

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ The Sun | Dailymail